និយមន័យ
១- អ្វីទៅជាដំបៅក្លាយ?
ពេលស្បែកយើងមានដាច់រលាត់ និងមានការជ្រៀតចូលដោយពពួកបាក់តេរី បង្កឲ្យទៅជាដំបៅកខ្ទុះ ដោយសារមេរោគជាច្រើន ប៉ុន្តែមេរោគកាចសាហាវយើងគួរត្រូវប្រុងប្រយ័ត្នបំផុត គឺមេរោគ តេតាណុស។ ផលវិបាកដោយការបង្ករោគលើដំបៅក្លាយ ធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ បើធ្វេសប្រហែសមិនព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
ករណីខ្លះអាចចេញជាខ្ទុះ និងទឹករងៃរ៉ាំរ៉ៃ នៅលើរបួសនាំឲ្យឈឺចុកចាប់ពិបាកទ្រាំ ប៉ះពាល់ការរស់នៅប្រចាំថ្ងៃទៀតផង។ មួយទៀតអាចបង្កទៅជាជំងឺរលាកស្បែក បង្ករោគក្នុងឆ្អឹង ខួរឆ្អឹង និងក្នុងឈាមថែមទៀតផង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២- កើតឡើងញឺកញាប់ដែរទេ?
ករណីដំបៅក្លាយគឺឧស្សាហ៍កើតលើមនុស្សគ្រប់វ័យ មិនថាប្រុស មិនថាស្រី។ បើមានចម្ងល់ពាក់ព័ន្ធបញ្ហានេះ គួរសាកសួរគ្រួពេទ្យបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
រោគសញ្ញាដំបៅក្លាយជាទូទៅមានដូចជា៖
– ក្ដៅខ្លួន
– ដំបៅប្ដូរពណ៌
– ឡើងក្រហម ហើម ឈឺខ្លាំង
– ចេញខ្ទុះឡើងខៀវ ឬលឿងអន្ធិលៗ មានក្លិនស្អុយចេញពីដំបៅ។
៤- ពេលណាគួរទៅជួបពេទ្យ?
មនុស្សម្នាក់ៗអាចមានសញ្ញាផ្សេងៗគ្នា អ៊ីចឹងគួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រសិនបើមានអាការៈប្លែក ឬធ្ងន់ធ្ងរ។
[embed-health-tool-bmr]
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
ភាគច្រើន គឺមកពីការប្រមូលផ្តុំមេរោគលើស្បែក ពិសេសគឺពពួកបាក់តេរីតែម្ដង ហើយឧស្សាហ៍ជួបជាងគេ គឺប្រភេទមេរោគ ស្តាហ្វីឡូកូក (Staphylococci)។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាប្រឈមជាច្រើនដូចជា៖
– ធាត់
– ខ្វះអនាម័យ
– ខ្វះអាហារូបត្ថម្ភ
– ជំងឺទឹកនោមផ្អែម
– ចរន្តលំហូរឈាមខ្យោយ
– ជំងឺប្រព័ន្ធភាពស៊ាំចុះខ្សោយ
– មិនសូវបញ្ចេញកម្លាំង និងធ្វើចលនាទូទៅ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
រោគវិនិច្ឆ័យ និងការព្យាបាល
៧– គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យនឹងសាកសួរពីប្រវត្តិជំងឺទូទៅ ក៏ដូចជាមូលហេតុបណ្ដាលឲ្យមានរបួស។ បន្ទាប់មកត្រូវធ្វើតេស្តមួយចំនួនដូចជា៖
– តេស្តឈាម រកមើលកំណើនគ្រាប់ឈាមស
– ថតកាំរស្មីអ៊ិច ឬស្កេន ក្រែងមានអីនៅក្នុងរបួស ហើយករណីនេះគ្រូពេទ្យអាចនឹងចាក់សារធាតុរាវមានពណ៌ ដើម្បីជួយឲ្យរូបភាពកាន់តែច្បាស់ល្អ ប៉ុន្តែគួរប្រាប់ពេទ្យបើយើងធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំរបស់សូលុយស្យុង។
– បូមយកខ្ទុះទៅបណ្ដុះមេរោគក្នុងមន្ទីរពិសោធន៍ ដើម្បីដឹងពីមូលហេតុកាន់តែច្បាស់។
៨- ព្យាបាលដោយវិធីណា?
គឺអាស្រ័យលើរយៈពេលយើងមានរបួស និងភាពធ្ងន់ធ្ងរនៃរបួសតែម្តង ហើយជម្រើសព្យាបាលមានដូចជា៖
– លាងរបួសជាប្រចាំ
– ថ្នាំបន្ថយហើម និងឈឺចាប់
– បញ្ចូលអុកស៊ីហ្សែន ដើម្បីឲ្យរបួសឆាប់ជាសះ (Hyperbaric oxygen therapy)
– អាចឈានដល់វះកាត់ ករណីមានអ្វីក្នុងរបួស និងសំអាតរបួសដោយកៀរយកកោសិកាងាប់ៗចេញឲ្យស្អាត។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– លាងសម្អាតរបួសខ្លួនឯងឲ្យបានស្អាតជានិច្ច មិនត្រូវទុកឲ្យរបួសនៅសើម ត្រូវផ្លាស់ប្ដូរបង់រុំរបួសឲ្យបានទៀងទាត់។
– គ្រប់គ្រងស្ថានភាពជំងឺផ្សេងទៀត ឲ្យមានលំនឹង (ឧ. ជំងឺទឹកនោមផ្អែម ឬលើសឈាម)។
– អំឡុងពេលនេះ មិនត្រូវជក់បារី ព្រោះជាតិ នីកូទីន ក្នុងបារីអាចពន្យារការជាសះស្បើយមុខរបួស។
– ញ៉ាំបន្លែ ផ្លែឈើ សម្បូរជាតិវីតាមីន ជួយឆាប់ជាសះស្បើយ មាន បន្លែបៃតង គ្រាប់ធញ្ញជាតិ និងសាច់ត្រីជាដើម។