backup og meta

កំពូលរបបអាហារ៥ប្រភេទ ជួយប្រឆាំងនឹងការកើតមុនយ៉ាងមានប្រសិទ្ធភាព!

កំពូលរបបអាហារ៥ប្រភេទ ជួយប្រឆាំងនឹងការកើតមុនយ៉ាងមានប្រសិទ្ធភាព!

ការ​កើន​ឡើង​នៃ​សំណើម​ក្នុង​ខ្យល់​អាកាស​នៅ​រដូវ​ភ្លៀង​ អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​​ ក៏​ដូចជា​បណ្តាល​ឲ្យ​គ្នា​យើង​កើត​មុន​មិន​ឈប់។ ថ្វី​ត្បិត​តែ​ការ​​ជ្រើសរើស​ផលិតផល​ថែរក្សា​សម្រស់​បាន​​ត្រឹមត្រូវ អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​អាកាសធាតុ​មក​លើ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អៗ​ទៅ​ក្នុង​របប​អាហារ មិន​ត្រឹម​តែ​​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​រារាំង​ការ​កើត​​មុន​​ផង​ដែរ​។

សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ​ដែល​អាច​ជួយ​បញ្ចៀស​ការ​កើត​មុន?

ដើម្បី​ពង្រឹង​រនាំង​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង ស្រីៗ​យើង​គួរ​បញ្ចូល​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៥​នេះ​ទៅ​ក្នុង​របប​អាហារ៖

១. ស័ង្កសី

ស័ង្កសី គឺ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​មាន​តួនាទី​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​គ្រប់គ្រង​ការ​ផលិតផល​ប្រេង។ សារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​ការ​ឡើង​ក្រហម និង​រលាក​ស្បែក​ និង​ជួយ​ជួសជុល​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ការ​កើត​មុន។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី រួម​មាន​គ្រាប់​ល្ពៅ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ផ្សំ​ពី​ទឹក​ដោះ​គោ។

២. អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​​

​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដ៏​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ ​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​ក៏​ជួយ​ពង្រឹង​រនាំង​ការពារ​ស្បែក​ និង​រក្សា​សំណើម​ដល់​ស្បែក។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​មាន​ដូចជា​ត្រី​សាម៉ុន ត្រី​សាឌីន និង​គ្រាប់​ជី​ជា​ដើម។

៣. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម

​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម មាន​តួនាទី​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ដែល​បំផ្លាញ​ស្បែក​ និង​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ ជា​ទូទៅ វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ល្អ​ឯក​ ដែល​អាច​ជំរុញ​ការ​ផលិត​ខូឡាជែន និង​កាត់បន្ថយ​ស្នាម​មុន ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​C រួម​មាន​ផ្លែ​ក្រូច ស្ត្រប៊ឺរី ឃីវី និង​ម្ទេស​ប្លោក​។ល។

កើតមុន

៤. អាហារ​សម្បូរ​ប្រូបាយអូទិក

​សុខភាព​ពោះវៀន​ដំណើរការ​ល្អ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ស្បែក ពីព្រោះ​បើ​ពោះវៀន​យើង​មាន​បញ្ហា​ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​បញ្ហា​ស្បែក​ផ្សេង​ៗ ដែល​រួម​មាន​ការ​កើត​មុន។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូបាយអូទិក ​(បាក់តេរី​ល្អ) អាច​ជួយ​រក្សា​តុល្យភាព ​microbiota ពោះវៀន និង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​មាន​សុខភាព​ល្អ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​បញ្ចូល​អាហារ​ដែល​ផ្ទុក​ទៅ​ដោយ​ប្រូបាយអូទិក ដូចជា​ទឹក​ដោះ​គោ​ជូរ ឬ​គីមឈី។

[embed-health-tool-bmi]

៥. អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក

ទន្ទឹម​នឹង​នេះ​ដែរ ការ​រក្សា​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្បែក​ ជាពិសេស​នៅ​រដូវ​ភ្លៀង​តែ​ម្តង។ អាហារ​ដែល​ជា​ប្រភព​នៃ​ជាតិ​ទឹក​ មាន​ដូចជា​ផ្លែ​ត្រសក់​ ឪឡឹក ក្រូច និង ​Celery ជា​ដើម ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​​ដល់​សុខភាព​ស្បែក​ ដោយ​ជួយ​បណ្តេញ​ជាតិ​ពុល​ពី​រាងកាយ កាត់បន្ថយ​ការ​កើត​មុន និង​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​ថ្លា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diet and Acne

https://www.acne.org/diet

Effects of Diet on Acne and Its Response to Treatment

https://www.ncbi.nlm.nih.gov/pmc/articles/PMC7847434/

Can the right diet get rid of acne?

https://www.aad.org/public/diseases/acne/causes/diet

កំណែ​ប្រែបច្ចុប្បន្ន

30/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កាត់បន្ថយបញ្ហាកើតមុនលើផ្ទៃមុខ អនុវត្តតិចនិក ៤យ៉ាងនេះ

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 30

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម