មនុស្សពេញវ័យចេញកន្ទួលលើគូទ ដោះស្រាយដោយរបៀបណា?
កន្ទួល ឬស្នាមក្រហមអាចកើតឡើងនៅគ្រប់ផ្នែកនៃរាងកាយ សូម្បីតែគូទ ព្រមទាំងមិនរើសវ័យទៀតផង។ ពេលខ្លះ កន្ទួលទាំងនេះ នាំឲ្យយើងរមាស់ និងឈឺចាប់ ដោយអាចបង្កជាពងបែក និងស្នាមគ្រើមលើស្បែកក៏មាន។ ដូច្នេះហើយ ដើម្បីបញ្ឈប់បញ្ហាមួយនេះ គ្នាយើងចាំបាច់ត្រូវរកមូលហេតុបង្ក និងដំណោះស្រាយ។

មូលហេតុបង្កឲ្យមានកន្ទួលលើគូទ
មានហេតុផលជាច្រើន ដែលអាចនាំឲ្យយើងមានកន្ទួលលើគូទ ដូចជាកន្ទួលដោយសារកម្ដៅ អាលែកហ្ស៊ី ឬជំងឺកាមរោគ។ ចំពោះមនុស្សពេញវ័យអាចប្រឈមនឹងកន្ទួលលើគូទ ជាទម្រង់ពងតូចៗ មុន ឬកន្ទួលលើស្បែកដោយសារការប្រើសំឡីអនាម័យ។ យ៉ាងណាមិញ ថ្វីត្បិតតែវិធីព្យាបាលតាមផ្ទះខ្លះ អាចដោះស្រាយបញ្ហាមួយនេះបាន ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ យើងក៏ចាំបាច់ត្រូវទទួលការព្យាបាលបែបវេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវផងដែរ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ប្រភេទនៃកន្ទួលលើគូទ
- កន្ទួលដោយកម្ដៅ
- ត្រអក
- ជំងឺសើស្បែក (Psoriasis)
- មុន
- ជំងឺរើម
- ជំងឺផ្សិត
រូបមន្តព្យាបាលធម្មជាតិ
- លាបប្រេងដូងលើស្បែកដែលហើម ដើម្បីកាត់បន្ថយកន្ទួល និងក្រហាយ
- លាបទឹកឃ្មុំលើស្នាមកន្ទួល ពីព្រោះទឹកឃ្មុំមានគុណប្រយោជន៍ជួយឲ្យស្បែកជាសះស្បើយ និងជួសជុលកោសិកា
- ត្រដុសប្រទាលកន្ទុយក្រពើលើស្បែកដែលខូច ដើម្បីកាត់បន្ថយការឈឺចាប់នៃកន្ទួលលើគូទ។

ផលិតផលទាំងនេះ ក៏អាចជួយព្យាបាលស្នាមកន្ទួលដូចគ្នា៖
- ក្រែមផ្ដល់សំណើមដែលគ្មានក្លិន និងជាតិប្រេង
- ថ្នាំប្រឆាំងនឹងការរលាក ដើម្បីកាត់បន្ថយការឈឺចាប់ និងហើម
- ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យ មុនពេលជ្រើសយកការព្យាបាលណាមួយ។
អត្ថបទគួរអាន៖
- មកដឹងរបបអាហារ ៣ ប្រភេទរួមចំណែកធ្វើឱ្យសក់ជ្រុះ
- អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន
- ពេទ្យសើស្បែកស្រាយចម្ងល់៖ តើអង្គែពិតជាធ្វើឱ្យសក់ជ្រុះមែនឬយ៉ាងណា?
- នេះជាមូលហេតុបណ្តាលឱ្យរមាស់ស្បែកក្បាល និងវិធីដោះស្រាយ
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ