ស្បែកឡើងខ្មៅនៅត្រង់បរិវេណបបូរមាត់ អាចបណ្ដាលមកពីមូលហេតុមួយចំនួន ដូចជាអតុល្យភាពអ័រម៉ូន និងការឡើងជាតិពណ៌នៃស្បែក ។ បន្ថែមពីនេះ ការបំផ្លាញដោយកម្ដៅថ្ងៃ ក៏រួមចំណែកធ្វើឲ្យស្បែកខ្មៅដូចគ្នា ពីព្រោះស្បែកជុំវិញបបូរមាត់មានសភាពស្ដើង និងងាយរងការបំផ្លាញ។
មានរូបមន្តធម្មជាតិអ្វីអាចជួយដោះស្រាយបញ្ហានេះបាន?
១. ក្រូចឆ្មារ
ក្រូចឆ្មារ អាចជួយបង្កើនជាតិខូឡាជែន និងជួយកម្ចាត់ជាតិពណ៌នៃស្បែកបានយ៉ាងស័ក្ដិសិទ្ធិ។ គ្នាយើងអាចយកក្រូចឆ្មារមួយចំណិត មកត្រដុសនៅលើកន្លែងដែលខ្មៅនៅជុំវិញបបូរមាត់ចំនួន១០ ទៅ១៥នាទី រួចលាងជម្រះចេញ។
មួយវិញទៀត យើងក៏អាចលាងជាមួយនឹងទឹកឃ្មុំបន្តិច និងលាបនៅកន្លែងដែលមានបញ្ហា ដោយទុកចោលមួយយប់ រួចលាងជម្រះចេញនៅពេលព្រឹក។ រូបមន្តនេះមានប្រសិទ្ធភាពចំពោះអ្នកដែលមានស្បែកស្ងួត និងស្ងួតខ្លាំង។ ជាមួយគ្នានេះដែរ គ្នាយើងក៏អាចកិនត្រសក់ជាមួយនឹងទឹកក្រូចឆ្មារ ដើម្បីយកមកលាបលើស្នាមខ្មៅនៅត្រង់បបូរមាត់បានដូចគ្នា។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. ដំឡូងបារាំង
ដំឡូងបារាំងជាប្រភពនៃវីតាមីន និងជាតិរ៉ែ ដែលល្អឥតខ្ចោះក្នុងការជួយកាត់បន្ថយស្លាកស្នាម មុន ស្នាមអុជខ្មៅ និងជាតិពណ៌នៃស្បែក។ យើងអាចកិនដំឡូងបារាំង ឬយកដំឡូងបារាំងមួយចំណិត មកម៉ាស្សានៅលើបរិវេណស្នាមខ្មៅ ដោយទុកចោលរយៈពេល២០នាទី រួចលាងជម្រះចេញ។
៣. ទឹកខ្ទឹមបារាំង
ទឹកខ្ទឹមបារាំង ក៏ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក និងអាចជួយឲ្យស្បែកភ្លឺថ្លា។ លើសពីនេះ ទឹកខ្ទឹមបារាំងអាចជួយឲ្យកោសិកាស្បែកមានសុខភាពល្អ ព្រមទាំងកាត់បន្ថយបញ្ហាភាពចាស់នៃស្បែក។ ចូរកិនយកទឹកខ្ទឹមបារាំងស្រស់ក្នុងបរិមាណតិចល្មម រួចលាយជាមួយនឹងទឹកបន្តិច ដោយលាបទៅលើបរិវេណដែលខ្មៅ រួចលាងចេញដោយទឹកធម្មតាជាការស្រេច។
[embed-health-tool-heart-rate]
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
គ្នាយើងអាចអនុវត្តរូបមន្តទាំង៣នេះ យ៉ាងហោចណាស់មួយសប្ដាហ៍ម្ដង ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងករណីដែលស្នាមខ្មៅរាលដាលទៅផ្នែកផ្សេងទៀត យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកទើបជាការប្រសើរ។ យ៉ាងណាមិញ ការប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំ មានសារៈសំខាន់ណាស់ ដើម្បីការពារស្បែកពីការបំផ្លាញ ក៏ដូចជាទប់ស្កាត់ស្នាមខ្មៅនៃស្បែក។