ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារបន្ទាប់ពីកក់សក់រួច យើងគ្រាន់តែលាប ឬបាញ់លើសក់ ហើយទុកចោល មិនបាច់លាងចេញទេ។ តោះមកដឹងពីអត្ថប្រយោជន៍នៃក្រែមបន្ទន់សក់មិនបាច់លាងជម្រះ និងវិធីធ្វើទាំងអស់គ្នា!
ក្រែមបន្ទន់សក់មិនបាច់លាងជម្រះជួយផ្តល់សំណើម និងថែរក្សាសក់យើងឱ្យមានសុខភាពល្អ រលាស់ និងរលោង ជាពិសេសសម្រាប់អ្នកដែលមានសក់ស្ងួត សំពោង និងខូច។
យើងគ្រាន់តែដាក់ធាតុផ្សំទាំងអស់សម្រាប់ធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះចូលក្នុងដប់ដែលមានគម្របសម្រាប់បាញ់ រួចក្រឡុកឱ្យសព្វ ហើយបាញ់លើសក់ឱ្យសព្វបន្ទាប់កក់សក់រួចជាការស្រេច។
ខាងក្រោមនេះជារូបមន្តធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះ ៤ ប្រភេទ៖
១. រូបមន្តប្រទាលកន្ទុយក្រពើ
- ទឹកប្រទាលកន្ទុយក្រពើ ១ ពែង
- ប្រេងផ្លែបឺរ ឬប្រេងអូលីវ ១ ស្លាបព្រាបាយ
- ប្រេងក្រអូប ៥-១០ ដំណក់ (មិនដាក់ក៏បាន)
ប្រទាលកន្ទុយក្រពើល្អចំពោះសក់ស្ងួត និងខូចដោយធ្វើឱ្យសក់ទន់ មានសំណើម ហើយជួយឱ្យសក់ដុះលូតលាស់។
២. រូបមន្តតែបៃតង
- តែបៃតង ១/៤ ពែង (ទុកឱ្យត្រជាក់)
- ទឹកក្រូចឆ្មារ ១/៤ ពែង
- ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ
- ប្រេងក្រអូប ៥-៨ ដំណក់ (មិនដាក់ក៏បាន)
តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សក់ស្ងួត និងខូចដោយសារពន្លឺថ្ងៃ។ ក្រែមបន្ទន់សក់នេះនឹងធ្វើឱ្យឫសសក់មានសុខភាពល្អ និងធ្វើឱ្យសក់ភ្លឺរលោងឡើងវិញ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៣. រូបមន្តប្រេងដូង
- ប្រេងដូង (សុទ្ធ) ១ ស្លាបព្រាបាយ
- ប្រេង castor ១ ស្លាបព្រាបាយ (មិនដាក់ក៏បាន)
- ទឹកតែបៃតង ១ ពែង (ទុកឱ្យត្រជាក់)
- ប្រេងក្រអូប ២-៥ ដំណក់ (មិនដាក់ក៏បាន)
ប្រេងបន្ទន់សក់នេះជួយផ្តល់សំណើមដល់សក់ ល្អសម្រាប់សក់ខូចបែកចុង និងស្បែកក្បាលដែលកើតអង្គែ។
[embed-health-tool-bmr]
៤. រូបមន្តវីតាមីន E
- វីតាមីន E ២ គ្រាប់
- ជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយ
- រេងអូលីវ ១ ស្លាបព្រាបាយ
- ទឹក ១/៣ ពែង
វីតាមីន E ជួយកាត់បន្ថយបញ្ហាសក់បែកចុង និងជួយឱ្យសក់មានទម្ងន់ និងភ្លឺរលោង។
ក្រែមបន្ទន់សក់មិនបាច់លាងជម្រះតាមបែបធម្មជាតិមិនត្រឹមតែជួយបំប៉នសក់យើងឱ្យមានសុខភាពល្អទេ ថែមទាំងងាយស្រួលប្រើ គ្មានសារធាតុគីមី គ្មានជាតិពណ៌ និងគ្មានសារធាតុរក្សាទុកដែលប៉ះពាល់ដល់សុខភាពយើងផងដែរ។
អត្ថបទគួរអាន៖
- នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារបែបណា?
- ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើអាហារប៉ុន្មានប្រភេទនេះ
- ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យមានបញ្ហាទាំង ៧ យ៉ាងនេះ
- ទម្លាប់សាមញ្ញទាំង៧នេះ អាចបណ្ដាលឲ្យសក់ជ្រុះខ្លាំងហើយស្ដើងទៅៗ
- ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
- វីតាមីនសំខាន់ចំនួន ៤ ល្អសម្រាប់សុខភាពសក់
ចំណុចសំខាន់
– របៀបធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះតាមធម្មជាតិ ៤ យ៉ាងជួយថែរក្សា និងបំប៉នសក់ឱ្យមានសុខភាពល្អឡើងវិញ៖
- រូបមន្តប្រទាលកន្ទុយក្រពើ
- រូបមន្តតែបៃតង
- រូបមន្តប្រេងដូង
- រូបមន្តវីតាមីន E