backup og meta

សក់ជ្រុះកាន់តែស្តើងទៅៗ អាចមកពីមូលហេតុសាមញ្ញទាំងនេះសោះ

សក់ជ្រុះកាន់តែស្តើងទៅៗ អាចមកពីមូលហេតុសាមញ្ញទាំងនេះសោះ

ស្រី​ៗ​យើង​ជា​ច្រើន​តែង​ត្អូញត្អែរ​ពី​បញ្ហា​សក់​ជ្រុះ ដោយ​អ្នក​ខ្លះ​ជ្រុះ​ឡើង​ចង់​​ទំពែក​ផ្នែក​ខ្លះ​នៃ​ស្បែក​ក្បាល​ក៏​មាន។ អ៊ឹចឹង​ហើយ​ ការ​ថែទាំ​សរសៃ​សក់​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ដូចជា​រក​ឲ្យ​ឃើញ​ពី​ប្រភព​ ឬ​ដើម​ចង​នៃ​ការ​ជ្រុះ​សក់​ ពិត​ជា​មាន​សារៈសំខាន់​ និង​មិន​អាច​មើល​រំលង​បាន​ឡើយ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ជ្រុះ​សក់​។

១. ការ​ប្រើថ្នាំជាក់លាក់

ពិត​ណាស់​ ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ជាក់លាក់​ ក៏​អាច​បណ្តាល​ឲ្យ​យើង​ជ្រុះ​សក់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។​ ឧទាហរណ៍​ដូចជា​ថ្នាំ​ពង្រាវ​ឈាម​ ថ្នាំ​ព្យាបាល​មុន​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​A ឬ​ថ្នាំ​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ ការ​បាក់​ទឹក​ចិត្ត ជំងឺ​បេះដូង ឬ​សម្ពាធ​ឈាម​ខ្ពស់​ជាដើម​។

២. ទើប​សម្រាល​កូន

មួយ​វិញ​ទៀត នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ អ័រម៉ូន​យើង​ជួយ​ទប់ទល់​មិន​ឲ្យ​សក់​ជ្រុះ ដែល​ធ្វើ​ឲ្យ​សក់​ដុះ​ក្រាស់​ និង​ភ្លឺ​រលោង​ស្អាត។ ប៉ុន្តែ​ ក្រោយ​សម្រាល​កូន​រួច​ប្រហែល​ពី​៣ ទៅ​៦​ខែ ស្រី​ៗ​យើង​អាច​ជ្រុះ​សក់​ច្រើន​ជាង​ធម្មតា នៅ​ពេល​ដែល​អ័រម៉ូន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។

៣​. ស្រ្តេស

ជួនកាល​ បញ្ហា​ស្រ្តេស​ខ្លាំង ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង និង​គល់​សក់​​ដូច​គ្នា។ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ និង​ថប់​បារម្ភ​ច្រើន​ អាច​បង្អាក់​ដល់​ការ​លូតលាស់​របស់​សក់ ដែល​អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ នៅ​ពេល​សិតសក់។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤. ប្រើ​ថ្នាំ​ពន្យារកំណើត

ជា​ទូទៅ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​អ័រម៉ូន ដូចជា​ថ្នាំ​លេប ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន និង​កៅអៀក​ពន្យារ​កំណើត​ជា​ដើម​ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​​បាន។ ហេតុនេះ​ហើយ ស្រី​ៗ​យើង​គួរ​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ដែល​មិន​មាន​ជាតិអ័រម៉ូន​ជំនួស​វិញ បើ​មិន​ចង់​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ខ្លាំង​។

ជ្រុះសក់

[embed-health-tool-baby-poop-tool]

៥. ប្រើ​ម៉ាស៊ីន​ធ្វើ​សក់​ញឹកញាប់​ពេក

ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើប្រាស់​ម៉ាស៊ីន​ផ្លំ​សក់​ កៀប​សក់​ មូរ​សក់​​ជា​​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ធ្វើ​ឲ្យ​សក់​កាន់​តែ​ស្ងួត​ទៅៗ ជា​ហេតុ​បណ្តាល​ឲ្យ​សក់​ផុយ​ស្រួយ និង​ជ្រុះ​ច្រើន។ បន្ថែម​ពី​នេះ ការ​លាប​ថ្នាំ​សក់​ ឬ​ប្រើ​ស្ព្រៃយ៍​បាញ់​សក់​ក៏​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សសៃ​សក់​ដូច​គ្នា។​

ចំណុចសំខាន់

ស្រី​ៗ​យើង​ជា​ច្រើន​តែង​ត្អូញត្អែរ​ពី​បញ្ហា​សក់​ជ្រុះ ដោយ​អ្នក​ខ្លះ​ជ្រុះ​ឡើង​ចង់​​ទំពែក​ផ្នែក​ខ្លះ​នៃ​ស្បែក​ក្បាល​ក៏​មាន។ អ៊ឹចឹង​ហើយ​ ការ​ថែទាំ​សរសៃ​សក់​ឲ្យ​បាន​ត្រឹមត្រូវ ក៏​ដូចជា​រក​ឲ្យ​ឃើញ​ពី​ប្រភព​ ឬ​ដើម​ចង​នៃ​ការ​ជ្រុះ​សក់​ ពិត​ជា​មាន​សារៈសំខាន់​ និង​មិន​អាច​មើល​រំលង​បាន​ឡើយ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ជ្រុះ​សក់​ ដែលរួមមាន៖
  • ការប្រើថ្នាំជាក់លាក់
  • ទើបសម្រាលកូន
  • ស្រ្តេស
  • ប្រើថ្នាំពន្យារកំណើត
  • ប្រើម៉ាស៊ីនធ្វើសក់ញឹកញាប់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Surprising Reasons Your Hair Is Falling Out

https://www.webmd.com/skin-problems-and-treatments/hair-loss/ss/slideshow-hair-fallout

The Truth about Postpartum Hair Loss

https://www.lancastergeneralhealth.org/health-hub-home/motherhood/fourth-trimester/the-truth-about-postpartum-hair-loss

Hair Loss

https://www.breastcancer.org/treatment-side-effects/hair-loss

កំណែ​ប្រែបច្ចុប្បន្ន

08/07/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ទឹកអំពៅមិនត្រឹមជាភេសជ្ជៈដ៏ឆ្ងាញ់ពិសារ តែបង្កប់គុណប្រយោជន៍ដល់ស្បែក និងសក់

ជ្រុះសក់អំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម