backup og meta

សាប៊ូលាងមុខមិនមែនចេះតែទិញប្រើទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវស្បែកមុខយើង​ដែរ

សាប៊ូលាងមុខមិនមែនចេះតែទិញប្រើទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវស្បែកមុខយើង​ដែរ

ផលិតផល​សម្រាប់​លាង​សម្អាត​មុខ​គឺ​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ក្នុង​ការ​ប្រើប្រាស់។ ប៉ុន្តែ​យក​ល្អ​គ្នាយើង​គួរ​ជ្រើសរើស​សាប៊ូលាងមុខ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ។ តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​សាប៊ូលាងមុខ​ណា​ល្អ​សម្រាប់​ស្បែក​មុខ​យើង?

. សាប៊ូ​លាង​មុខ​ប្រភេទ​ហ្វម 

ប្រភេទ​សាប៊ូ​លាង​មុខ​នេះ​គឺ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ក្រោយ​ពី​លាង​សម្អាត​ចេញ​។ សាប៊ូ​លាង​មុខ​បែប​ហ្វម​នេះ​ដែរ​គឺ​ល្អ​សម្រាប់​កម្ចាត់​ជាតិ​ខ្លាញ់ សម្អាត​មុខ​ក្រោយ​ពេល​តុបតែង និង​សម្អាត​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ ប៉ុន្តែ​សាប៊ូ​ប្រភេទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ទោះបីជា​ផលិត​ពី​ប្រេង ឬ​សារធាតុ​ផ្តល់​សំណើម​ដល់​ស្បែក​ក៏​ដោយ។ ក្រោយ​ពី​ប្រើ​សាប៊ូ​លាង​មុខ​ប្រភេទ​នេះ យកល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ ប្រភេទ​សាប៊ូ​នេះ​ល្អ​សម្រាប់​គ្នាយើង​ដែល​មានស្បែក​​មុខ​ខ្លាញ់ និង​ងាយ​នឹង​មាន​មុន។ សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ស្ងួត និង​ស្បែក​ងាយ​ប្រតិកម្ម​យក​ល្អ​គួរ​កុំ​ប្រើ។

អត្ថបទពាក់ព័ន្ធ:

. សាប៊ូ​លាងមុខ​ប្រភេទ​គ្រីម

សាប៊ូលាងមុខ​បែប​គ្រីម​គឺ​មាន​ភាព​ស្រាល ផ្តល់​សំណើម​ដល់​ស្បែក​មុខ និង​មិន​មាន​ពពុះ​ទេ។ គេ​ប្រើ​សាប៊ូលាងមុខ​ប្រភេទ​នេះ​ដើម្បី​សម្អាត​គ្រឿង​តុបតែង​លើ​មុខ និង​ធូលី​ដី​។ ពេល​ខ្លះ​សាប៊ូ​ប្រភេទ​នេះ​មិន​ត្រូវការ​ប្រើ​ទឹក​ក្នុង​ការលាង​សម្អាត​ទេ​ដោយ​គ្រាន់​តែ​លាប​ទៅ​លើមុខ និង​ជូត​ចេញ​ដោយ​ប្រើ​ក្រដាស​ជូត​មាត់។ ក្រោយ​ពី​ប្រើ​សាប៊ូលាងមុខ​នេះ​ យើង​គួរ​ប្រើ​ទឹក toner។ សម្រាប់​សាប៊ូលាងមុខ​បែប​គ្រីម​ដែល​ត្រូវការ​ប្រើ​ទឹក យើង​ត្រូវ​លាប​ទៅ​មុខ​សើម និង​ម៉ាស្សា​ថ្នមៗ។ ក្រោយ​ពី​លាង​សម្អាត​ចេញ យក​ល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ សាប៊ូ​នេះ​ល្អ​សម្រាប់​អ្នក​មាន​ស្បែកមុខ​ងាយ​ប្រតិកម្ម ស្បែក​ស្ងួត និង​អ្នក​មាន​ជំងឺ​ rosacea (ស្បែក​មុខ​ឡើង​ក្រហម)។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ស្បែក​មាន​ខ្លាញ់​យក​ល្អ​គួរ​ចៀសវាង។

. សាប៊ូលាងមុខ​ប្រភេទ​ទឹក (Water-based cleanser)

សាប៊ូ​ប្រភេទ​នេះ​ជួយ​សម្អាត​ភាព​កខ្វក់​ចេញ​ពី​ស្បែក។ ប៉ុន្តែ​សាប៊ូ​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​លើ​មុខ​សម្រាប់​ប្រភេទ​ស្បែក​មុខខ្លាញ់ និង​​ងាយ​នឹង​ឡើង​មុន។ ជាទូទៅ គេ​ណែនាំ​ឲ្យ​អ្នក​មាន​ប្រភេទ​ស្បែក​ខ្លាញ់ និង​ងាយ​ឡើង​មុនប្រើ​សាប៊ូ​លាង​មុខ​ប្រភេទ​ទឹក​។ ប្រសិនជា​គ្នា​យើង​មាន​ស្បែក​ស្ងួត ក៏​អាច​ប្រើ​សាប៊ួ​ប្រភេទ​នេះ​បាន​ដែរ ប៉ុន្តែគួរ​ជ្រើសរើស​សាប៊ូ​ដែល​អាច​រក្សា​សំណើម​បាន។

. សាប៊ូលាងមុខ​ប្រភេទ​ប្រេង

សាប៊ូលាងមុខ​ប្រភេទ​ប្រេង​នេះ​ជួយ​កម្ចាត់​​ជាតិ​ខ្លាញ់ និង​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស ហើយ​ក៏​ស្រាល​សម្រាប់​ស្បែក​មុខ​ដែរ។ សាប៊ូ​ប្រភេទ​នេះ​ផលិត​ពី​ប្រេង​ល្អ​ដែល​ជួយ​បញ្ចេញ​សារធាតុ​កខ្វក់​ពី​ស្បែក។ នៅ​ពេល​ប្រើ​សាប៊ូ​នេះ យើង​អាច​នឹង​កម្ចាត់​នូវ​ខ្លាញ់​ដ៏​ច្រើន​លើ​ស្បែក​មុខ ខ្លាញ់​មកពី​ការ​តុបតែង​មុខ និង​សារធាតុ​កខ្វក់​ផ្សេង​ដែល​តោង​ជាប់​នឹង​ខ្លាញ់។ សាប៊ូ​ប្រភេទ​នេះ​ល្អ​សម្រាប់​ស្បែក​មុខ​ខ្លាញ់​ប៉ុន្តែ​មិន​ប្រឈម​នឹង​ការ​ឡើង​មុន​ ឬ​អ្នក​ដែល​មាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម របក​ស្បែក​មុខ និង​តុបតែង​មុខ​រាល់ថ្ងៃ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.thegoodfaceproject.com/articles/best-cleanser-and-exfoliator-for-skin-type

https://www.instyle.com/beauty/how-choose-between-foam-cleanser-cream-cleanser-micellar-water-or-oil-cleanser

Oil vs. Water: Which Cleanser is Right for Your Skin

កំណែ​ប្រែបច្ចុប្បន្ន

26/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម