ដំឡូងបារាំងមិនត្រឹមតែជាផ្នែកមួយនៃរបបអាហារប៉ុណ្ណោះទេ វាក៏អាចបញ្ចូលទៅក្នុងការថែរក្សាសម្រស់ផងដែរ ពីព្រោះវាសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាតិរ៉ែ និងវីតាមីនល្អៗសម្រាប់ស្បែក។
ពិតណាស់ ស្បែកយើងប្រឈមនឹងកត្តាគ្រោះថ្នាក់មួយចំនួនជារៀងរាល់ថ្ងៃ ដូចជាកាំរស្មីព្រះអាទិត្យ ជាតិពុល ភាពកខ្វក់ ធូលី ដែលអាចបណ្ដាលឲ្យស្បែកប្រែជាខ្មៅស្រអាប់ និងពណ៌សម្បុរមិនស្មើគ្នា។ ដូច្នេះហើយ ទើបស្បែករបស់យើងត្រូវការរូបមន្តថែទាំតាមបែបធម្មជាតិដើម្បីដោះស្រាយបញ្ហាទាំងនេះ។
អត្ថប្រយោជន៍នៃទឹកដំឡូងបារាំងចំពោះស្បែកមុខ
ដំឡូងបារាំងជាគ្រឿងផ្សំដ៏អស្ចារ្យនៅក្នុងការធ្វើម៉ាសបិទមុខ ហើយវាផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះស្បែកមុខដូចជា៖
- ទឹកដំឡូងបារាំងអាចជួយកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅ ស្នាមជ្រីវជ្រួញ ព្រមទាំងស្នាមដក់ក្រោមភ្នែក
- ជួយឲ្យស្បែកភ្លឺរលោង
- រក្សាសំណើមដល់ស្បែក
- កាត់បន្ថយការរលាកស្បែក ដែលបណ្ដាលឲ្យកើតមុន
- ដោយសារតែដំឡូងបារាំងជាប្រភពនៃជាតិដែក វីតាមីនC និងសារធាតុRiboflavin វាអាចជួយបន្តឹងរន្ធញើស និងប្រឆាំងភាពចាស់
- ទឹកដំឡូងអាចធ្វើឲ្យស្បែកភ្លឺ និងកម្ចាត់ចោលបញ្ហាស្បែកខូចដោយសារតែកម្ដៅថ្ងៃ
- ជួយព្យាបាលមុន ស្នាមអាចម៍រុយ ស្នាមជ្រីវជ្រួញ និងស្បែកស្រអាប់។
របៀបធ្វើម៉ាសដំឡូងបារាំង ដើម្បីចិញ្ចឹមបំប៉នស្បែក
- ទឹកដំឡូងបារាំង៣ស្លាបព្រាបាយ
- ទឹកឃ្មុំ២ស្លាបព្រាបាយ
ចូរលាយទឹកដំឡូងបារាំងជាមួយនឹងទឹកឃ្មុំ ដោយកូរវាឲ្យសព្វល្អ ព្រមទាំងលាបនៅលើផ្ទៃមុខ និងក។ បន្ទាប់មក ម៉ាស្សាជារាងរង្វង់នៅលើផ្ទៃមុខ និងទុកចោលរយៈពេល១០ទៅ១៥នាទី (រហូតដល់ស្ងួត) ទើបលាងជម្រះចេញ។ ដើម្បីទទួលបានលទ្ធផលល្អបំផុត យើងគប្បីប្រើរូបមន្តម៉ាសដំឡូងបារាំងនេះជារៀងរាល់ថ្ងៃ។
[embed-health-tool-due-date]