backup og meta

វិធី​ថែទាំ​ស្បែកពេល​មក​រដូវ​ ជួយ​ឲ្យ​ស្រស់​ថ្លា​បែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​

វិធី​ថែទាំ​ស្បែកពេល​មក​រដូវ​ ជួយ​ឲ្យ​ស្រស់​ថ្លា​បែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជានិច្ច​ ពីព្រោះ​​កម្រិត​អ័រម៉ូន​​ឡើង​ចុះ ចំណង់​អាហារ​ និង​សូម្បី​តែ​ស្បែក​របស់​យើង​ក៏​មាន​ការ​ប្រែប្រួល​​ពេញ​មួយ​ខែ​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ ទម្លាប់​ថែទាំ​ស្បែក​ក៏​ចាំបាច់​ត្រូវ​កែ​តម្រូវ​តាម​នោះ​ដែរ​ ជា​ពិសេស​ គឺ​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។

គន្លឹះ​ថែទាំ​ស្បែក​ទាំង​៦​ អំឡុង​ពេល​មក​រដូវ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា៖

១. កម្ចាត់​បញ្ហា​មុន​អំឡុង​ពេល​មក​រដូវ​

ទោះ​បី​ជា​បញ្ហា​មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ផលិត​ជាតិ​ខ្លាញ់​​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ខាង​ក្រៅ​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ ចូរ​លាង​សម្អាត​មុខ​​២​ដង​ក្នុង​​មួយ​ថ្ងៃ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ហ្វូម​លាង​មុខ​ដែល​ផ្សំ​ពី​Salicylic Acid​ស្រាល​ ដើម្បី​កម្ចាត់​ពពួក​បាក់តេរី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​យើង​គប្បី​ថែទាំ​បន្ថែម​​​​​​រយៈពេល​១​សប្ដាហ៍​ មុន​ពេល​មក​រដូវ​ទើប​ជា​ការ​ប្រសើរ​ ព្រម​ទាំង​​ជូត​មុខ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​​២​​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​។

២. ម៉ាស្សា​ស្បែក​មុខ​ដោយ​អ្នក​ជំនាញ

ដើម្បី​ទទួល​បាន​ស្បែក​ដែល​គ្មាន​មុន​ អំឡុង​ពេល​មក​រដូវ​ ចូរ​​ធ្វើការ​ម៉ាស្សា​មុខ​​ក្នុង​រយៈពេល​១០ ទៅ​១២​ថ្ងៃ មុន​ពេល​មក​រដូវ​។ ពិត​ណាស់​ ​ស្បែក​របស់​យើង​មាន​សភាព​ល្អ​បំផុត​នៅ​មុន​ពេល​មក​រដូវ​​ ពីព្រោះ​រន្ធ​ញើស​ធំ​ជាង​មុន​ ការ​សម្អាត​មាន​ភាព​ងាយ​ស្រួល ហើយ​ការ​បំផ្លាញ​ស្បែក​​ក៏​មាន​កម្រិត​តិច​តួច​បំផុត​ដែរ​​។

​៣. ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​

ជាមួយ​គ្នា​នេះ​ដែរ ចូរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង និង​ទុក​ឲ្យ​ស្បែក​បាន​សម្រាក​មួយ​រយៈ។​ ស្រី​ៗ​យើង​គប្បី​លាប​ក្រែម​ទឹក​ដោះ​គោ និង​រមៀត​ សំបក​ផ្លែឈើ​ និង​ម៉ាស​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ស្បែក​ស្រស់​ថ្លា​តាម​​បែប​ធម្មជាតិ។ ទឹក​ដោះ​គោ​ជូរ ស៊ុត​ ល្ហុង ផ្លែ​ប៊ឺរ​ ក៏​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ​

ថែទាំស្បែក

៤. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​

ស្បែក​របស់​យើង​តែងតែ​ស្ងួត អំឡុង​ពេល​មក​រដូវ​។ ដូច្នេះ​ហើយ​ ការ​ប្រើ​ទឹក​ឃ្មុំ​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​មុន​នោះ​ទេ ​ថែម​ទាំង​​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង។ គ្នា​យើង​ក៏​អាច​បិទ​ម៉ាស​ធម្មជាតិ​ ដូចជា​ត្រសក់​ និង​ប្រទាល​កន្ទុយ​ក្រពើ ព្រម​ទាំង​ប្រើ​ទឹក​ជូត​មុខ​ក្រោយ​លាង​សម្អាត​មុខ​រួច​។ បន្ថែម​ពី​នេះ នៅ​អំឡុង​ពេល​មក​រដូវ យើង​គប្បី​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បញ្ចៀស​បញ្ហា​​កង្វះ​ជាតិ​ទឹក​នៃ​ស្បែក​។

៥. របប​អាហារ​សម្រាប់​ការ​ថែទាំ​ស្បែក​

អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ វីតាមីន​E និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ស្បែក​ ដោយ​ជួយ​កាត់បន្ថយ​ការ​រលាក​ ធ្វើ​ឲ្យ​ស្បែក​ទន់​ល្មើយ​ មាន​សំណើម​ ជំរុញ​ឈាម​រត់​ និង​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​របប​អាហារ​ដោយ​មាន​ សាច់​ត្រី ប្រេង​បន្លែ គ្រាប់​ធញ្ញជាតិ និង​ពពួក​ផ្លែ​ប៊ឺរី​ជា​ដើម​។

៦. ហាត់​ប្រាណ​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​​ជួយ​សម្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ ក៏​ជួយ​ឲ្យ​ស្បែក​កាន់​តែ​​ភ្លឺ​ថ្លា​ក្រោយ​មក​រដូវ​រួច ព្រម​ទាំង​កាត់បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​។ ញើស​​នឹង​បណ្ដេញ​ធូលី ក៏​ដូចជា​ជាតិ​ពុល​​ចេញ​ពី​ស្បែក ប៉ុន្តែ​គ្នា​យើង​ចាំបាច់​ត្រូវ​លាង​សម្អាត​មុខ​​ឲ្យ​បាន​ស្អាត​ក្រោយ​ហាត់​ប្រាណ​រួច។ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ស្រ្តេស ពីព្រោះ​ស្ត្រេស​អាច​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់​ ដែល​​ជា​មូលហេតុ​នៃ​ការ​កើត​មុន​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​​Skin care during periods – 6 simple tips to get it right

https://nuawoman.com/blog/skin-care-tips-glowing-during-periods/

Syncing Your Skincare Routine to Your Period Could Help Your Hormonal Acne—Here’s How

https://www.realsimple.com/beauty-fashion/skincare/how-does-skin-change-on-period

How to Embrace Self-Care During Your Period

https://www.womenshealthaz.com/how-to-embrace-self-care-during-your-period/

កំណែ​ប្រែបច្ចុប្បន្ន

25/04/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 25, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម