backup og meta

ស្រីៗណាខ្លះជួបបញ្ហាស្បែកស្ងួត និងរបក? កំហុសទាំង៤ គួរចៀសវាង

ស្រីៗណាខ្លះជួបបញ្ហាស្បែកស្ងួត និងរបក? កំហុសទាំង៤ គួរចៀសវាង

​​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ស្រាប់​ អាច​​មាន​អាការៈ​រមាស់​ និង​របក​​ ​ជា​ពិសេស​នៅ​រដូវ​រងា​តែ​ម្ដង។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ស្វែង​យល់​ពី​វិធី​ថែទាំ​ស្បែក​ដែល​ត្រឹមត្រូវ ក៏​ដូចជា​ជៀសវាង​កំហុស​ឆ្គង​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​ខ្លាំង។

កំហុស​ឆ្គង​ទាំង​៤​គួរ​ជៀសវាង

១. ​ញ៉ាំ​គ្រឿង​ស្រវឹង​​ច្រើន​ជ្រុល

ពិត​ណាស់​ គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​យើង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ និង​អាច​បង្ក​​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត គ្នា​យើង​គួរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ញឹកញាប់ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​២. មិន​ញ៉ាំ​​ត្រី

ទន្ទឹម​នឹង​នេះ​ដែរ ត្រី​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​ធម្មជាតិ​ ដែល​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​សុខភាព​ស្បែក​ផង​ដែរ។ គ្នា​យើង​គួរ​បញ្ចូល​ត្រី​​ដែល​មាន​ខ្លាញ់​ ដូចជា​ត្រី​សាម៉ុន​ ត្រី​សាឌីន និង​ត្រី​ធូណា​ ក្នុង​របប​អាហារ​ ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ និង​សម្រស់​របស់​យើង​ឲ្យ​កាន់​តែ​ភ្លឺ​ថ្លា។

[embed-health-tool-heart-rate]

៣. មិន​ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង

ចំណែក​ឯ​ស៊ុត​ផ្នែក​ពណ៌​លឿង សម្បូរ​ទៅ​ដោយ​វីតាមីន​D ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ញ៉ាំស៊ុត

៤. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់

គ្នា​យើង​ដឹង​អត់​ថា នៅ​ពេល​ដែល​រាងកាយ​យើង​ខ្សោះ​ជាតិ​ទឹក​ នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក​យ៉ាង​ធ្ងន់ធ្ងរ ដោយ​​អាច​នាំ​ឲ្យ​ស្បែក​យារ​ធ្លាក់​ មាន​ស្នាម​ផ្នត់​ និង​ស្នាម​ជ្រីវជ្រួញ​​មុន​វ័យ​ថែម​ទៀត​ផង។​​​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dermatologists’ top tips for relieving dry skin

https://www.aad.org/public/everyday-care/skin-care-basics/dry/dermatologists-tips-relieve-dry-skin

Dry skin

https://www.mayoclinic.org/diseases-conditions/dry-skin/symptoms-causes/syc-20353885

Dry Skin

https://my.clevelandclinic.org/health/diseases/16940-dry-skin

កំណែ​ប្រែបច្ចុប្បន្ន

14/07/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ទឹករមៀតមិនត្រឹមតែជួយដល់ស្បែក តែនៅមានគុណប្រយោជន៍ច្រើនទៀត

ចង់បានស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗកុំរំលងវីតាមីនទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម