backup og meta

បើស្បែក​​​ប្រែប្រួល នេះបញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាពហើយ

បើស្បែក​​​ប្រែប្រួល នេះបញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាពហើយ

ទម្លាប់​ស្រីៗ​គ្នា​យើង មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ពេល​ស្បែក​យើង​លេច​ចេញ​សញ្ញា​ប្រែប្រួល​មួយ​ចំនួន អាច​គិត​ថា​មិន​អី ឬ​ក៏​ខ្ជិល​ទៅ​ពេទ្យ​សើស្បែក ព្រោះ​អាច​គិត​ថា​ទៅ​ពេទ្យ​អស់​ប្រាក់​ច្រើន​។ ការពិត ស្បែក​យើង​ប្រែប្រួល អាចបញ្ជាក់​ថា យើង​កំពុង​មាន​បញ្ហា​សុខភាព​ហើយ។ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ដូច​ខាង​ក្រោម៖

១- ថ្នក់ ឬប៉ោងភ្នែក

មកពីញុំា​ប្រៃពេក ព្រោះចំណី​​មានជាតិ​ប្រៃបណ្តាល​ឲ្យ​សល់​ជាតិទឹក​ក្រោម​ភ្នែក ឬ​​មានថ្នក់​ក្រោមភ្នែក។ អាលែកហ្ស៊ី ក៏អាចធ្វើ​ឲ្យ​ថ្នក់ភ្នែកបានដែរ។ ប្រតិ​កម្ម​អាលែកហ្ស៊ី ធ្វើ​ឲ្យ​សរសៃ​ឈាមរីកធំ​ក្រោមស្បែក ​ងាយ​រំញោ​ចបរិវេណ​ជុំវិញភ្នែក អាច​មាន​ជ្រាប​ឈាម​តិចតួច នាំឲ្យ​មាន​ស្រមោល​ស្វាយ ខៀវ​ក្រមៅ។​

២- ស្បែកប្រផេះ

​បណ្តាល​មក​​ពី​​កង្វះ​អុកស៊ីហ្សែន​ក្នុងឈាម​ ដែលអាច​បណ្ដាល​ឲ្យ​គាំងបេះដូង ហើយ​ស្បែកប្រផេះ​អាច​ជាសញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​មិន​ប្រក្រតី​ ដូចជា រលាកសួត ​​របេង ​និង​ប្រភេទ​ខ្លះ​នៃជំ​ងឺមហារីក។

រមាស់ស្បែក

៣- ស្បែកឡើងសម្បុរត្នោត

គួរចាប់អារម្មណ៍ពណ៌ស្បែកដែលមានបន្ទះពណ៌​​ត្នោត ឬ​ប្រផេះ​នៅ​បរិវេណ​ក្លៀក ​ក​ ឬ​ម្ដុំក្រលៀន ​អាច​ជា​សញ្ញា​ជំងឺទឹកនោមផ្អែម មិនមែនមក​ពី​ជាំ​កម្ដៅ​ថ្ងៃទេ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៤- ស្បែកស្ងួត

ស្បែកសក់ និងក្រចក​ស្ងួត អាច​​បញ្ជាក់​ថា​ “ក្រពេញទីរ៉ូអ៊ីត” មាន​បញ្ហាហើយ។ បើ​សុខភាព​ល្អ​មិន​មាន​អី​ប្រែប្រួល​ក្នុង​ខ្លួន​ទេ ស្បែក​យើង​ធម្មតា​​មាន​សំណើម ឬ​មើល​ទៅ​​មានជាតិ​ទឹក​គ្រប់គ្រាន់។ បើស្បែកស្ងួត​ខ្លាំង​ (ក្នុងកម្រិតធ្ងន់ធ្ងរ) អាច​មក​ពីកង្វះ​វីតាមីន A​ អាស៊ីដខ្លាញ់ ​ដូចជា ​មេហ្គា-៣ ឬខ្វះរ៉ែស័ង្កសី។

[embed-health-tool-bmi]

៥- ចាញ់ពន្លឺថ្ងៃ

​ឲ្យ​តែ​ត្រូវ​កម្ដៅ​ថ្ងៃ​មិន​បាន ចេះ​តែរលាក អាច​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។ ​ភ្នែកចាញ់​ពន្លឺ​ថ្ងៃ ​ឬ​ញោចខ្លាំងទៅនឹងកាំរស្មី UV ពីព្រះអា​ទិត្យ អាច​មក​ពី​បញ្ហា (ជំងឺ) ប្រព័ន្ធភាពស៊ាំ​វាយប្រហារ​ប្រឆាំងនឹងខ្លួនឯង ឬ​ហៅ​ថា lupus erythematosus។

៦- កន្ទួលស្បែក

បើ​ស្បែក​ឡើង​រោលកន្ទួល ​រមាស់ និង​មាន​ពង ​ជា​ទម្រង់​នៃ​ជំងឺរលាក​ពង​ទឹកស្បែក (dermatitis herpetiformis)។ ​រលាក​ពង​ទឹកស្បែក ជា​សភាព​ជំងឺស្បែកដែល​​បង្កឡើង​ដោយ​ជំងឺ​ខូចជ្រាំងពោះវៀនតូច (Celiac Disease)។ គេ​​រកឃើញ​ជារឿយៗ​ចំពោះ​អ្នក​ដែល​​មិនអាច​ទ្រាំទ្រ​នឹង​ជាតិគ្លុយទីន។ បញ្ហា​កន្ទួល​រោលស្បែក​ទាំងនេះ​ ​អាច​មាន​សឹង​គ្រប់​កន្លែង​ទាំងអស់​លើរាងកាយ ប៉ុន្តែ​ភាគច្រើន​​តែង​កើត​នៅជុំវិញជង្គង់ ​កែងដៃ ​ស្បែកក្បាល​ ខ្នង ​និង​គូទ។​

អត្ថបទគួរអាន៖

៧- ឡើងសម្បុរទឹកក្រូច

មក​ពី​ញ៉ាំ​ការ៉ុត​ ឬ​អាហារណាដែល​មាន​ជាតិការ៉ូតែនច្រើនពេក អាច​មាន​បញ្ហា​ស្បែកពណ៌​ទឹកក្រូចនេះ។ ​កាត់​បន្ថយទៅ​លើ​ប្រភព​នៃជាតិការ៉ូតែន ​​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​។

ចំណុចសំខាន់

បញ្ហា​ស្បែក​មួយ​ចំនួន​​អាច​គិត​ថា​ជា​រឿង​ធម្មតា តែ​ពេល​ខ្លះ​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្សេងៗ​ដែរ។ រោគ​សញ្ញា​លើស្បែក អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ណាមួយ​ទៀត ដែល​កំពុង​កើត​លើ​រាង​កាយ​របស់​យើង។ ដូច​នេះ បើ​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Scary Facts Your Skin Can Reveal About Your Health. http://www.womendailymagazine.com/10-scary-facts-your-skin-can-reveal-about-your-health/. Accessed June 5, 2017.

12 Scary Facts Your Skin Can Reveal About Your Health. http://www.ekachaihospital.com/en/12-scary-facts-your-skin-can-reveal-about-your-health/. Accessed June 5, 2017.

Tips for Taking Care of Your Skin

https://kidshealth.org/en/teens/skin-tips.html

កំណែ​ប្រែបច្ចុប្បន្ន

22/09/2023

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

​​ប្រើ​​​ផលិតផល​ថែ​សម្រស់​មិន​ត្រូវ​នឹង​ស្បែក​​ គ្នាយើងនឹងឃើញសញ្ញាទាំងនេះ

ជៀសវាង​កំហុស​ទាំង​នេះ​ ដើម្បីស្បែកមុខនៅក្មេង​​ជាង​វ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម