backup og meta

ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!

ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!

ស្នាមញញឹម ទម្រង់ សក់​វែង ពិសេស​ស្បែក​ស​បែប​ធម្មជាតិ សុទ្ធ​តែជា​អាវុធ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ស្រី បើ​ស្បែក​គ្រើម ខ្មៅ ឬ​ស្រអាប់ ច្បាស់​ជា​បាត់​បង់​ភាព​ទាក់ទាញ និង​ភាព​ជឿជាក់​មិន​ខាន បាន​ជា​ស្រីៗ​គ្នា​យើង សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ទៅ​លើ​ផលិត​ថែ​រក្សា​ស្បែក ពេល​ខ្លះ​ក៏​ប្រើ​ត្រូវ ពេល​ខ្លះ​មិន​ត្រូវ ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ខូច​ខាត​មួយ​កម្រិត​ទៀត​មិន​ខាន។ បើ​អាច​គួរ​សាក​ល្បង​តិចនិក​បែប​ធម្មជាតិ ក្នុង​អត្ថបទ​ “Hello គ្រូពេទ្យ” នេះ​បន្តិច​មើល អាច​ជួយ​ស្បែក​ភ្លឺ​រលោង​បាន។

១- រៀប​ចំ​ផែនការ​របប​អាហារ​សុខភាព

ទម្លាប់​រស់​នៅ ​ប្រកប​ដោយ​ផាសុកភាព គួប​ផ្សំ​ជាមួយ​របប​អាហារ​មាន​តុល្យភាព គឺ​ជា​ដំណោះ​ស្រាយ​ចម្បង​មួយ ជួយ​ឲ្យ​ស្បែក​ស​ដោយ​ស្វ័យប្រវត្តិ ហើយ​អាហារ​ល្អៗ​ទាំងនោះ​រួម​មាន៖

– ផ្លែ​ការ៉ុត៖ ក្នុង​ផ្លែ​ការ៉ុត មាន​ផ្ទុក​បរិមាណ​វីតាមីន C និង​ការ៉ូទីន យ៉ាង​ច្រើន​លើស​លុប មាន​អត្ថប្រយោជន៍​ខ្លាំង ទៅ​លើ​ស្បែក និង​សក់។ តំបន់​ផ្សេង​ទៀត​លើ​រាង​កាយ ក៏​ទទួល​បាន​ភាព​ស្រស់​ស្អាត និង​ល្អ​ឥត​ខ្ចោះ​នៅ​ពេល​យើង​ញ៉ាំ​ការ៉ុត ឬ​ផឹក​ទឹក​ការ៉ុត​បាន​ទៀង​ទាត់។

– ផ្លែ​ប៉េងប៉ោះ៖ ប៉េងប៉ោះ ជា​បន្លែ​ស្រស់ មាន​ពណ៌​ក្រហម សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក ក៏​ជា​ប្រភព​នៃ សារធាតុ Lycopene ដែល​ជា​សារធាតុ​ការ៉ូទីន ល្អ​ខ្លាំង​ចំពោះ​ស្បែក។ លើសពីនេះ ប៉េងប៉ោះ អាច​ជួយ​ក្នុង​ដល់​ផែន​ការ​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក​ទៀត​ផង។

– ឆៃថាវ​ក្រហម (Beetroot)៖ ឆៃថាវ​ក្រហម គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​ដែក អាច​ជួយ​យើង​ឲ្យ​មាន​លំហូរ​ឈាម​រត់​បាន​ល្អ និង​អាច​ធ្វើ​ថ្ពាល់​មាន​ពណ៌​ក្រហម​ស្រាល​គួរ​ឲ្យ​ស្រលាញ់ ទោះ​មិន​ទាន់​ផាត់​មុខ​ក៏​ដោយ។

– តែ​បៃតង៖ តែបៃតង ជា​ភេសជ្ជៈ​ធម្មជាតិ​ អាច​ជួយ​ស្បែក​ឲ្យ​ស្រស់​ថ្លា ព្រោះ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​ប្រសិទ្ធភាព​បំផុត ប្រឆាំង​ទៅ​នឹង​ភាព​ចាស់ ក៏​ដូចជា​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពពួក​រ៉ាឌីកាល់​សេរី​ទៀត​ផង។

– ម្ទេស​ប្លោក​លឿង៖ អាហារ​ប្រភេទ​នេះ ជា​ដៃ​គូសក្តិ​សម​បំផុត​ជាមួយ​ស្បែក ជា​ប្រភព​វីតាមីន Cដ៏​ច្រើន​លើស​លប់។ ម្ទេស​ប្លោក​អាច​ជួយ​យើង​ទទួល​បាន​ស្បែក​ភ្លឺ​រលោង និង​ស្រទន់។

– ប្រេង​អូលីវ៖ ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ២០១២ រក​ឃើញ​ថា ប្រើ​ប្រេង​អូលីវ​ក្នុង​កម្រិត​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ ប្រហែល ៨,៤​ក្រាម ឬ ២ ស្លាប​ព្រា​កាហ្វេ នឹង​ជួយ​ឲ្យ​ស្បែក​ប្រសើរ​ជាង​ការ​ប្រើ​ត្រឹម​កម្រិត ៣,៨ ក្រាម។

សុខភាព​ស្បែក

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២- តិចនិក​ដោះ​ស្រាយ​នៅ​ផ្ទះ

ក្រៅ​ពី​របប​អាហារ​ត្រឹម​ត្រូវ មាន​សារ​ធាតុ​ចិញ្ចឹម​ស្បែក​ខ្ពស់ និង​ជួយ​ឲ្យ​សុខភាព​ល្អ តិចនិក​ពិសេស​មួយ​ចំនួន គួរ​បញ្ចូល​ក្នុង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​ដល់​ស្បែក ដូចជា៖

– ប្រើ​ម៉ាស់​ក្រូចឆ្មារ៖ លាយ​ទឹក​ក្រូចឆ្មារ ១ ស្លាប​ព្រា​បាយ (១៤,៨ មិល្លីលីត្រ) ជាមួយ​ទឹក​ប៉េងប៉ោះ ១ ស្លាប​ព្រា​បាយ ទឹក​ត្រសក់ ១ ស្លាប​ព្រា​បាយ និង​ម្សៅ​ចម្រាញ់​ពី​ដើម​ចន្ទន៍ក្រស្នា (Sandalwood Paste) ១ ស្លាបព្រាបាយ (១៤,៨ មីលីលីត្រ) លាយ​ឲ្យ​សព្វ ហើយ​លាប​ទៅ​លើ​ស្បែក បន្ទាប់​មក​ទុក​ចោល ១៥-២០ នាទី។ លាង​មុខ​ជាមួយ​ទឹក​ក្តៅ និង​លាប​ផលិត​ការពារ​ភាព​ជ្រីវ​ជ្រួញ ជា​ការ​ស្រេច។

– ឈប់​ជក់​បារី៖ ជក់បារី នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ចាស់​មុន​វ័យ ឈប់​ជក់​បារី មិន​ត្រឹម​ទទួល​បាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ស្បែក​ឲ្យ​ភ្លឺ​ថ្លា​ទៀត​ផង។ បើ​មាន​មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ ជក់​បារី អាច​ប្រាប់​ឲ្យ​ទៅ​ជក់​នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​យើង។

– ផឹក​ទឹក​ឲ្យ​ច្រើន៖ ព្យាយាម​ផឹក​ទឹក​រ៉ែ ៦-៨ កែវ/ថ្ងៃ យើង​នឹង​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ពី​ទឹក​ធម្មជាតិ​ទាំង​នេះ។

– លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ៖ ព្រះអាទិត្យ​ បញ្ចេញ​កាំរស្មី​ UVអាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ស្បែក និង​អាច​នាំ​ឲ្យ​កើត សម្រស់ ទៀត​ផង។ ហេតុ​នេះ មុន​ពេល​ចេញ​ក្រៅ ត្រូវ​ការពារ​ស្បែក​ពី​កាំរស្មី UV ដោយ​ពាក់​អាវ​ធំ និង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ។

អត្ថបទ​គួរអាន៖


ចង់ឲ្យស្បែកសតាមធម្មជាតិ សាកតិចនិកពិសេសនេះលមើល៍!

  1. បញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ៖
  • ផ្លែ​ការ៉ុត
  • ផ្លែ​ប៉េងប៉ោះ
  • ឆៃថាវ​ក្រហម (Beetroot)
  • តែ​បៃតង
  • ម្ទេស​ប្លោក​លឿង
  • ប្រេង​អូលីវ
2. បន្ថែមតិចនិក​ពិសេស​មួយ​ចំនួន​ក្នុង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ៖
  • ប្រើ​ម៉ាស់​ក្រូចឆ្មារ
  • ឈប់​ជក់​បារី
  • ផឹក​ទឹក​ឲ្យ​ច្រើន
  • លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13 Power Foods To Get White Skin, http://www.boldsky.com/health/nutrition/2013/power-foods-get-white-skin/carrots-pf2845-032028.html Accessed March 14, 2017

25 best food for your skin, http://www.prevention.com/beauty/25-best-foods-for-your-skin/slide/2  Accessed March 14,2017

23 Foods To Eat for Healthier Skin
https://health.clevelandclinic.org/23-foods-good-skin

What to eat and drink for healthy skin
https://www.piedmont.org/living-real-change/what-to-eat-and-drink-for-healthy-skin

10 Foods for Healthy, Beautiful Skin
https://www.healthywomen.org/content/article/10-foods-healthy-beautiful-skin

 

កំណែ​ប្រែបច្ចុប្បន្ន

27/12/2023

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Dec 27, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម