សារធាតុជ័រពណ៌លឿង ដែលមានក្នុងសំបកប្រទាល គឺជាសារធាតុម្យ៉ាងដែលអាចបង្កឲ្យអ្នកទទួលទានមានបញ្ហាសុខភាព ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺខ្សោយតម្រងនោមស្រួចស្រាល់។
ការសិក្សារបស់មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Mayo Clinic អាមេរិកបានបញ្ជាក់ថា សារធាតុជ័រដែលនៅក្នុងសំបកប្រទាលមានពណ៌លឿង (Aloe latex) គ្មានសុវត្ថិភាពចំពោះអ្នកញ៉ាំនោះទេ។ ប្រសិនបើញ៉ាំបរិមាណចាប់ពី១ក្រាមនៃជ័រក្នុងមួយថ្ងៃ ក្នុងរយៈពេលត្រឹមតែ ៤ទៅ ៥ថ្ងៃ នឹងជួបបញ្ហាខ្សោយតម្រងនោមស្រួចស្រាល់ និងប្រឈមកើតជំងឺមហារីក។
តើជ័រប្រទាលកន្ទុយក្រពើអាចប្រតិកម្មនឹងអ្វីខ្លះ?
ជ័រប្រទាលកន្ទុយក្រពើ អាចប្រតិកម្មនឹងពពួកថ្នាំរំលាយកំណកឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំសម្រួលចង្វាក់បេះដូង និងថ្នាំជាច្រើនប្រភេទទៀត ដែលសារធាតុជ័រមួយនេះ រារាំងការស្រូបយករបស់រាងកាយ។