អ្នកជំនាញបានឲ្យដឹងថា អំពិលទុំត្រូវបានប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយ សម្រាប់ដោះស្រាយបញ្ហារំលាយអាហារ ពីព្រោះវាមានផ្ទុកនូវជាតិសរសៃ និងថ្នាំបញ្ចុះលាមកបែបធម្មជាតិ ដែលជួយជំរុញឲ្យយើងបន្ទោបង់ទៀងទាត់ កាត់បន្ថយការទល់លាមក និងធ្វើឲ្យសុខភាពក្រពះពោះវៀនប្រសើរឡើង។
៤. សុខភាពបេះដូង
ទន្ទឹមនឹងនេះដែរ ការញ៉ាំទឹកអំពិលទុំជាទៀងទាត់ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូង ដោយជួយបញ្ចុះកម្រិតកូលេស្តេរ៉ូលមិនល្អ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៥. សារធាតុប្រឆាំងនឹងការរលាក
ទឹកអំពិលទុំ មានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការរលាកនៅក្នុងរាងកាយ ដែលស័ក្តិសមបំផុតសម្រាប់អ្នកជំងឺរលាកសន្លាក់ ឬរលាករ៉ាំរ៉ៃ។ បន្ថែមពីនេះ ភេសជ្ជៈមួយប្រភេទនេះ ក៏មានគុណប្រយោជន៍ចំពោះអ្នកដែលមានបញ្ហាគេងមិនលក់ដូចគ្នា។