backup og meta

វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2023

    វិធីងាយៗអាចជួយកម្ចាត់ខ្លាញ់លើស្បែកមុខបានល្អ

    ខ្លាញ់មានមុខងារជួយឲ្យស្បែកមុខរលោង និង មានសំណើម ប៉ុន្ដែខ្លាញ់ក៏អាចធ្វើឲ្យផ្ទៃមុខយើងឡើងមុនផងដែរ ប្រសិនបើជាតិខ្លាញ់នោះមានការកើនឡើងច្រើន។ ដូច្នេះយើងត្រូវតែថែរក្សាស្បែមុខ ឲ្យបានល្អកាត់បន្ថយជាតិខ្លាញ់ ដោយវិធីងាយៗដូចខាងក្រោម៖

    ប្រសិនបើផ្ទៃមុខយើងមានឡើងជាតិខ្លាញ់ច្រើន យើងអាចលាងសម្អាតឲ្យបានញឹកញាប់ជាមួយនឹងទឹកស្អាតមិនចាំបាច់ប្រើទឹកក្ដៅឧណ្ហៗនោះទេ។ វិធីនេះជួយសម្អាតជាតិខ្លាញ់ដែលមានលើផ្ទៃមុខ និង ជួយកម្ចាត់បាក់តេរីតោងជាប់ស្បែកងាយបង្កធ្វើឲ្យយើងឡើងមុនបាន។ ត្រូវលាងសម្អាតជាប្រចាំ ឲ្យបានយ៉ាងហោច៣ដងក្នុងមួយថ្ងៃ។

    ២.ប្រើកន្សែងត្រជាក់

    ក្រៅពីលាងសម្អាតដោយទឹកស្អាត យើងគម្បីមានកន្សែងត្រជាក់ទន់ៗដើម្បីជូតសម្អាតពេលមានជាតិខ្លាញ់កើនឡើងច្រើន។ យើងអាចសង្កេត និង ចាប់អារម្មណ៍ដឹងនៅពេលផ្ទៃមុខយើងមានការកើនឡើងជាតិខ្លាញ់។ វិធីនេះល្អសម្រាប់អ្នកមានស្បែកមុខស្ដើង ព្រោះអាចកាត់បន្ថយការប៉ះពាល់ផ្ទៃមុខផ្ទាល់ជាមួយដៃដូចជាការលាងសម្អាតជាដើម។

    ៣.ទឹកឃ្មុំ

    ទឹកឃ្មុំក៏មានអត្ថប្រយោជន៍ចំពោះស្បែកមុខ ពោលវាជួយកម្ចាត់បាក់តេរី កម្ចាត់ខ្លាញ់ ប្រឆាំងអុកស៊ីតកម្ម និង ជួយផ្ដល់សំណើមដល់ស្បែកមុខ។ យើងអាចយកទឹកឃ្មុំមកលាបលើស្បែកមុខ ទុករយៈចន្លោះពី ១៥ ទៅ ២០នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ហៗ អនុវត្ដវិធីនេះចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍។  ប៉ុន្ដែចូរចងចាំថាប្រសិនបើអ្នកមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំ ឬការប្រើប្រាស់លើកដំបូងមានប្រតិកម្ម ដូចជា រមាស់ ឡើងកន្ទួល ត្រូវឈប់ប្រើជាប្រញាប់ ព្រោះនោះបណ្ដាមកពីស្បែកមុនមានបញ្ហាអាលែកហ្ស៊ីជាមួយទឹកឃ្មុំហើយ។

    ៤.ប្រើម៉ាសម្សៅ

    ម៉ាសម្សៅក៏មានអត្ថប្រយោជន៍ជួយស្រូបជាតិខ្លាញ់ចេញពីស្បែកមុខបានល្អ។ យើងអាចអនុវត្ដវិធីនេះបាន ១ដងក្នុងមួយថ្ងៃ គឺនៅពេលយប់មុនចូលគេង។

    ម៉ាសម្សៅ

    ៥.ប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើ សម្បូរទៅដោយសារធាតុចិញ្ចឹមជំនួយដល់ស្បែក និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើមុខបាន។ យើងអាចច្នៃប្រទាលកន្ទុយក្រពើទៅជាម៉ាសបិទលើមុខ ដើម្បីជួយកាត់បន្ថយជាតិខ្លាញ់លើស្បែក។ ទន្ទឹមគ្នានោះដែរ ផ្លែឈើផ្សេងទៀក៏មានអត្ថប្រយោជន៍ស្រដៀងគ្នា ដូចជាផ្លែប៉េងបោះ ផ្លែតាសក់ និង ផ្លែចេកជាដើម។

    ៦.ក្រូចឆ្មា និង ស៊ុត

    យើងអាចយកទឹកក្រូចឆ្មាបរិមាណ១ស្លាបព្រារកាហ្វេ និង ស៊ុតមួយគ្រាប់ដោយយកផ្នែកពណ៌ស លាយបញ្ចូលគ្នាធ្វើជាម៉ាសបិទលើមុខ ទុករយៈពេល ១៥នាទីហើយលាងសម្អាតដោយទឹកក្ដៅឧណ្ហៗ ដើម្បីកាត់បន្ថយជាតិខ្លាញ់លើមុខបាន។ អនុវត្ដវិធីនេះបាន១ដងក្នុងមួយថ្ងៃ​ ជួយឲ្យស្បែកមុខមានសំណើម និង កាត់បន្ថយជាតិខ្លាញ់៕

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម