២. ជ្រើសរើសទឹកដោះគោម្សៅមាន SYNBIOTIC ជួយប្រព័ន្ធការពាររាងកាយរឹងមាំ
បើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ឯកទេសកុមារ អ៊ុន យូ ការជ្រើសរើសម៉ាកទឹកដោះគោម្សៅតាមគ្នាមិនមែនជាជម្រើសល្អឡើយ សំខាន់បំផុតយើងត្រូវមើលរូបមន្តដែលមានផ្សំនៅក្នុងទឹកដោះគោម្សៅ តើទឹកដោះគោម្សៅនោះផ្សំពីអីខ្លះ? ហើយធាតុផ្សំទាំងនោះចាំបាច់សម្រាប់ការលូតលាស់របស់កូនយើងទេ? ផលិតផលទឹកដោះគោនោះមានម៉ាកសញ្ញាត្រឹមត្រូវទេ? ផលិតនៅប្រទេសណា មានការទទួលស្គាល់ពីខាងណាខ្លះ?
ដោយឡែកធាតុផ្សំដែលចាំបាច់សម្រាប់កូនក្មេងវិញ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេ ឯកទេសជំងឺទូទៅក៏បានលើកឡើងថា មានច្រើនមុខ មានទាំងប្រូតេអ៊ីន អាស៊ីដខ្លាញ់ល្អ កាបូអ៊ីដ្រាត វីតាមីន ជាតិរ៉ែជាដើម។ ខណៈក្មេងមានប្រព័ន្ធការពារខ្សោយ ងាយនឹងឈឺ
ទើបលោកវេជ្ជបណ្ឌិតណែនាំឲ្យម្តាយឪពុកជ្រើសរើសទឹកដោះគោម្សៅណាមានរូបមន្តជួយឲ្យប្រព័ន្ធការពាររឹងមាំ។
ដោយឡែកបច្ចុប្បន្នបច្ចេកវិទ្យាទំនើប អ្វីៗកាន់តែសម្បូរបែប អ្នកម្តាយអាចស្វែងរកទឹកដោះគោម្សៅដែលមានធាតុផ្សំទី១ គឺ SYNBIOTIC ជារូបមន្តដែលជាការរួមបញ្ចូលគ្នា