backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ១៤ សប្តាហ៍៖ ប៉ាម៉ាក់ប្រើតិចនិកនេះ អូនតូចឆាប់ស្គាល់បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

អាយុ ១៤ សប្តាហ៍៖ ប៉ាម៉ាក់ប្រើតិចនិកនេះ អូនតូចឆាប់ស្គាល់បំផុត

ការលូតលាស់ និងអាកប្បកិរិយា

ឈាន​ចូល​ដល់​សប្តាហ៍​ទី ១៤ អូន​តូច​ចាប់​ផ្តើម​ចូល​ចិត្ត​ការ​បបោស​អង្កែល​ពី​ម៉ាក់​ប៉ា​បំផុត ព្រោះ​ការ​ប៉ះ​តាម​ស្បែក​ពិត​ជា​សំខាន់ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​យើង​នឹង​កូន។ វិធី​ងាយៗ​នៅ​ពេល​អូន​តូចៗ​ខឹ​ង ឬ​យំ យើង​អាច​ប្រើ​តិច​និក​លួង​​ដោយ​ពាក្យ​សម្តី​ទន់​ភ្លន់ ភ្ជាប់​ជាមួយ​កាយ​វិការ​ទៅ​ជាមួយ​ផង ដូច​ជា​អង្អែល​ក្បាល ទះ​គូទ​អូន​តិចៗ ធ្វើ​បែប​នេះ​អូន​តូច​មាន​អារម្មណ៍​កក់​ក្តៅ ឆាប់​ស្គាល់​ម៉ាក់ប៉ា។

អាយុ ១៤សប្តាហ៍ អូន​តូច​អាច​នឹង​ចាប់​ផ្តើម៖

– ចេះ​​​សើច​​​ឮ​​​ៗ

– ងើប​ក្បាល​​​បាន ៩០ ដឺក្រេ ពេល​​​គេង​​​ផ្ងារ

– ស្រែក​​​ពេល​​​សប្បាយ​​​ចិត្ត ឬរំភើប​

– ដាក់​​​ដៃ​​​ផ្គុំ​​​គ្នា

– មើល​​​តាម​​​របស់​​​​​​មាន​​​ចម្ងាយ ១៥ សង់ទីម៉ែត្រ ពី​​​ខ្លួន

– អាច​បែរ​ខ្លួន​​​ពី​​​ម្ខាង​​​ទៅ​​​ម្ខាង​​​​​​បាន ១៨០ ដឺក្រេ​​​។

១- បង្រៀនកូនពីអី?

ម៉ាក់ប៉ាគួរ​​​ចាប់​​​ផ្តើម​​​​​​បណ្តោយ​​​កូន​​​​​​ស្ទាប​​​ប៉ះ​​​របស់​​​របរ​​​ដែល​​​ធ្វើ​​ពី​​​​​​វត្ថុ​​​ធាតុ​​​ផ្សេង​​​ៗ​​​គ្នា ដូចជា​ប្រភេទ​​​សាច់​​​កំណាត់​​​រោម​​​សត្វ ឬ​​​​​​កប្បាស ព្រោះ​វា​ទន់​រលោង​គួរ​ឲ្យ​ចង់​ស្ទាប​អង្កែល។ អូន​តូចៗ​​​ក្នុង​​​វ័យ​​​នេះ​​​ចេះ​​​ឆ្ងល់ ចង់​​​ចេះ ចង់​​​ដឹង ហើយ​ងាយ​​​នឹង​​​យក​​​របស់​​​​​​របរ​​​ដាក់​​​ចូល​​​មាត់​​​ណាស់ ហេតុ​​​នេះ​យើង​មិន​​​គួរ​​​បណ្តោយ​​​ឲ្យ​​​បេប៊ី​នៅ​​​លេង​​​តែ​​​ឯង​​នោះ​​​ទេ។ ម៉ាក់​ប៉ា​អាច​​​សាក​​​ល្បង​​​យក​​​របស់​​លេង​ទៅ​លលេង​ជាមួយ​កូន ដើម្បី​ដឹង​​​ថា​​​គេ​​​អាច​​​ចាប់​​​វា​​​ជាប់ ឬអត់?

ដើម្បីឲ្យ​​​ទំនាក់​​​ទំនង​​​រវាង​​​អូន​តូច និង​ម៉ាក់ប៉ា​​​កាន់​​​តែ​ស្និទ្ធស្នាល យើង​អាច​ម៉ាស្សា​​​ឲ្យ​​​កូន​​​តិច​​​ៗ​​​ដោយ​​​យក​​​​ប្រេង ឬ​​​​​​ក្រែម​​​បន្ថែម​​​សំណើម​​​ស្បែក​​​បេប៊ី​​​ មក​​​លាប​​​ដៃ​​​យើង​ជាមុន ហើយ​ត្រដុស​​​ដៃ​​​​​​ឲ្យ​​​ក្តៅ​​​ឧណ្ហ​​​ៗ​​​មុន​​​ពេល​​​ចាប់​​​ផ្តើម​ម៉ាស្សា​​​ឲ្យ​​កូន តែ​កុំ​ភ្លេច​ចាប់អារម្មណ៍​នឹង​ប្រតិតកម្ម​អាអូន​នៅ​ពេល​ម៉ាស្សា​ផង តើគួរ​​បន្ថែម បន្ថយ​ទម្ងន់​ដៃ ឬ​ឈប់​តែ​ម្តង បើ​កូន​មិន​​ចូល​ចិត្ត​នឹង​ការ​ម៉ាស្សា​របស់​យើង។ ម្យ៉ាង​ទៀ​តម៉ាក់​ប៉ា​អាច​ឱប​អូន​តូច​ស្រាលៗ ឬ​ក៏​ថើប​ច្រមុះ ព្រោះ​សកម្មភាព​ទាំង​នេះ​អាច​ជួយ​ឲ្យ​អូនៗ​មាន​អារម្មណ៍​ធូរ​ស្រាល។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

ជាទូទៅ​គ្រូពេទ្យ​​​មិន​​​ណាត់​​​ជួប​​​ម៉ាក់ប៉ា​ ដើម្បីពិនិត្យ​​​ការ​​​លូតលាស់​​​អាអូន​រាល់​​​ខែ​​​​​​នោះ​​​ទេ ប៉ុន្តែ​យើង​អាច​សាកសួរ​រាល់​ចម្ងល់​ទៅ​គ្រូពេទ្យ​បាន ប្រសិន​មានការ​សង្ស័យ​អ្វី​មួយ។

៣- ត្រូវដឹងពីអីខ្លះ?

មាន​រឿង​ថ្មីៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ស្វែង​យល់ និង​កត់​ចំណាំ​ទៀត​ហើយ ក្នុង​នោះ​រួមមាន ការ​ខក​ខាន​ចាក់​វ៉ាក់សាំង និង​​អាហារ​បំប៉ន។

ខក​​​ខាន​​​ចាក់​​​វ៉ាក់​​​សាំង៖ កុំ​​​ទាន់​​​អាល​​​បារម្ភ បើ​យើង​ភ្លេច​​​យក​​​កូន​​​ទៅ​​​ចាក់​​​ក់​​សាំង​ការពារ​ជំងឺ​ផ្សេងៗ (តេតាណុស ខាន់ស្លាក់ ឬ​គ្រុន​ស្វិតដៃ​ជើង) ម្តងនោះ។ គ្រូពេទ្យ​​​នឹង​​​បន្ថែម​​​ថ្ងៃ​​​ដែល​​​ត្រូវ​​​ចាក់​​​ដើម្បី​​​បង្គ្រប់​​​​​ថ្ងៃ​​​ដែល​​យើង​ភ្លេច​​​នោះ។ អាអូន​នៅ​​​តែ​​​អាច​​ចាក់​​​វ៉ាក់សាំង​​​បាន​​​ធម្មតា ទោះ​​​បី​​​ជា​​​​​​​​​ក្តៅ​​​ខ្លួន​​​តិចតួច ឬ​​​​​​ផ្តាសាយ​​​ក៏​​​ដោយ។ យ៉ាង​​​ណាមិញ យើង​គួរ​​​ពិគ្រោះ​​​ជាមួយ​​​គ្រូពេទ្យ​​​មុន​​​ពេល​​​ចាក់ ​​​បើ​មាន​ចំណុច​​​​​​ណាមួយ​​​ដូច​​​ខាង​​​ក្រោម៖

– ក្តៅ​​​ខ្លួន​​​ខ្លាំង ឬ​​​ក៏​​​មាន​​​ជំងឺ​​​អ្វី​​​មួយ

– ប្រព័ន្ធ​​​ភាព​​​ស៊ាំ​​​ចុះ​​​ខ្សោយ​​

– មាន​​​ជំងឺឆ្កួតជ្រូក

– ប្រកាច់

– ប្រើប្រាស់​​​ថ្នាំ Steroid (ប្រឆាំងរលាក) លើសកម្រិត

– មាន​​​ប្រតិកម្ម​​​ធ្ងន់​​​ធ្ងរ​​​ក្រោយ​​​ចាក់​​​វ៉ាក់​​​សាំង​លើក​មុន។

​​

ចំណែក​​​បេប៊ី​ដែល​កើត​​​​មិន​​​គ្រប់​​​ខែ ឬ​​​ក៏​​​មិន​​​គ្រប់​​គីឡូ (តិចជាង ២,៥ គីឡូក្រាម) បើ​​​​គ្រូពេទ្យ​​​មិនហាម​​​ប្រាម ពួក​​​គេ​​​​​​អាច​​​​​​ចាក់​​​វ៉ាក់​​​សាំង​នេះ​ដូច​​​ក្មេង​​​ធម្មតា​​​ដែរ។

អាហារ​បំប៉ន​​​ផលិត​ពី​ទឹកដោះគោ៖ ទោះ​​​បី​​​ជា​​​ទឹក​​​ដោះ​​​គោ​ជា​ជម្រើស​ល្អ​សម្រាប់​កូន​​​ក្មេង​​​ទូទៅ និង​​​មនុស្ស​​​ចាស់​​​ក៏​​​ដោយ វា​​​មិន​​​ល្អ​​សម្រាប់​ទារក​​​នោះ​​​ទេ។ ទឹក​​​ដោះ​​​គោ មាន​​​ផ្ទុក​​​ជាតិ​​​​ប្រូតេអ៊ីន និង​អំបិល​ច្រើន​ជាង​​​ទឹក​​​ដោះ​​​ម្តាយ ឬ​​​ក៏​​​ទឹក​​​ដោះ​​​​​​គោ​កំប៉ុង ដូច​​​នេះ​​​វា​​​មិន​​​ល្អ​​​ចំពោះ​​​តម្រង​នោម​​​បេប៊ី។

បើប្រៀប​​​ធៀប​​​ជាមួយ​​​ទឹក​​​ដោះ​​​ម្តាយ ឬ​​​ក៏​​​ទឹក​​​ដោះ​​​​​​គោ​កំប៉ុង ទឹក​​​ដោះ​​​គោ​​​មិន​​​សូវ​​​សម្បូរ​​​ជាតិ​​​ដែក និង​​​សារ​​​ធាតុ​​​ចិញ្ចឹម​​​សំខាន់​​​ៗសម្រាប់​ទារក​​​នោះ​​​ទេ។ លើស​ពី​នេះ​​​ទៅ​​​ទៀត វា​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ឈាម​​​ហូរ​​​ក្នុង​​​ពោះ​​​វៀន​​​កម្រិត​ស្រាល​​​លើ​​​បេប៊ី​​​មួយ​​​ចំនួន។ បើ​យើង​​​ចង់​​​ផ្តល់​​​សារធាតុ​​​បំប៉ន​​​ណា​​​ផ្សេង​​​ក្រៅ​​​ពី​​​ទឹក​​​ដោះ​​​ម្តាយ ឬ​​​ក៏​​​ទឹក​​​ដោះ​​​គោ​​​កំប៉ុង​​​នោះ គប្បី​​​រង់ចាំ​​​រហូត​​​ដល់​​​អាអូន​អាយុ ​​​១ ​​​ឆ្នាំសិន។

បន្ទោរ​បង់​មិន​​​ញឹក​​​ញាប់​​​៖ ពេល​​​អាអូនកាន់​​​តែ​​​ធំ ការ​​​​​​​​​​​​បន្ទោរ​​​បង់​​​លាមក​​​​​​មិន​​​​​​ញឹក​​​ញាប់​​​ដូច​​​មុន​​​ទេ ព្រោះ​រាង​កាយ​បេប៊ី​តម្រូវ​​​ឲ្យ​​​ប្រព័ន្ធ​​​រំលាយ​​​អាហារ​​​​​ស្រូប​​​យក​​​សារធាតុ​​​ពី​​​ចំណី​​​អាហារ​​​ច្រើន​​​ជាង​​​ការ​​​បញ្ចេញ​ចោលជាហេតុ​​​ឲ្យ​​​អាអូន​​​បន្ទោរ​​​បង់​​​លាមក​​​រៀង​​​រាល់ ២-៣ ថ្ងៃ/ម្តង។ ចំពោះ​​​អាអូន​ដែល​មឹម​ទឹក​ដោះ​ម្តាយ​វិញ អាច​ជុះ​ញឹក​ញាប់​ជាង​មុន កម្រ​នឹង​មាន​បញ្ហា​ក្តៀន​លាមក​ណាស់។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

ការដាក់​​​កូនឲ្យ​​​គេង៖ ម៉ាក់ៗ​ភាគ​ច្រើន​​​ព្យាយាម​​​​​​​​​ឲ្យ​​​អូន​តូច​​​គេង​​​​​​ពេល​​​កំពុង​​បំបៅ ដើម្បី​​​ឲ្យ​​​​​ឆាប់​​​​​ដេក​ដោយ​​​មិន​​​ចាំ​​​បាច់​​​មាន​​អ្នកលួង ឬ​​​បៅ​​​ជាប់​​​ពេល​​​គេង។ មុន​​​ពេល​ចាប់​​​ផ្តើម​ធ្វើ​បែប​នេះ ម៉ាក់ៗ​​​​​​គ្រប់​​​រូប​​​គួរ​​​រង់​ចាំ​​​រហូត​​​ដល់​​អាអូន​មាន​​​អាយុ ៦-៩ ខែ​​​សិន​​​។

ការគេង​​​បន្ទប់​​​រួម​​​ជាមួយ​​​កូន៖ បេប៊ី​មាន​​​អាយុ ១-២ ខែ ម៉ាក់ប៉ា​​​ហត់​បន្តិច​ហើយ ព្រោះ​ត្រូវ​​​ថែ​​​ទាំ​​​​គ្រប់​ជំហាន មិន​​​ថា​​​ការ​​​គេង ​​​ញ៉ាំ ឬផ្លាស់​​​ប្តូរ​​​កន្ទប។ និយាយ​រួម​ទៅ​អាយុ​ប៉ុណ្ណោះ​យើង​ត្រូវ​នៅ​ជាប់​ជាមួយ​កូន​ទាំង​យប់​ទាំង​ថ្ងៃ ក៏​ប៉ុន្តែ​​បើ​ម៉ាក់​ប៉ា​មាន​គម្រោង​បំបែក​បន្ទប់​ពេល​អាអូន​ធំ​ឡើង​នោះ គួរ​តែ​ចាប់​ផ្តើម​ដាក់​បេប៊ី​ឲ្យ​គេង​នៅ​បន្ទប់​មួយ​ផ្សេង​ពេល​អូន​អាយុ​បាន ២-៤ ខែ ដែល​លែង​ត្រូវ​ការ​ម៉ឹម​ពេល​យប់​ញឹក​ញាប់​ដូច​មុន។

រឿង​បំបែក​អាអូន​ឲ្យ​នៅ​បន្ទប់​ផ្សេង​នេះ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​សូវ​មាន​ទំនុក​ចិត្ត ឬ​ទម្លាប់​ធ្វើ​បែប​នេះ​ទេ ដោយសារ​តែបារម្ភ​ខ្លាច​ថែទាំ​អាអូន​មិន​បាន​ដិត​ដល់ ពិសេស​ពេល​កូនយំ មិន​មាន​អ្នក​លួង។ ទោះ​យ៉ាង​ប្រការ​នេះ​ជះ​ផល​មិន​ដល់​បេប៊ី និង​ម៉ាក់ប៉ា​ទៅ​វិញ​នោះ​ទេ ព្រោះ​ថា៖

-រំខាន​​​ដំណេក​​​របស់​​​បេប៊ី៖ ជាទូទៅ​អូនតូច​​​បញ្ចេញ​​​សំឡេង​ច្រើន​​​​ពេល​​គេង ហើយ​​​បន្ទាប់​​​ពី​​​ស្រែក​​​យំ​​​បាន ២-៣ នាទី គេ​​​នឹង​​​អាច​​​គេង​​​លក់​​​ដោយ​​​ខ្លួន​​​ឯង​​​វិញ មិន​ចាំបាច់​មាន​អ្នក​លួង​នោះ​ទេ​​​។ យ៉ាង​​​ណា​​​មិញ​ម៉ាក់ប៉ា​​​ភាគ​​​ច្រើន​​​នឹង​​​លើក​កូន​ព លួង​​​​​​​​​ឲ្យ​​​គេង​​​វិញ តែ​​​តាម​​​ពិត​​​ការ​​​ធ្វើ​បែប​​​នេះ អូន​តូច​កាន់​​​តែ​​​ពិបាក​​​គេង​​​លក់​​​ជាង​មុន​។

-រំខាន​​​ដំណេក​​​ខ្លួន​​​ឯង​​​៖ នៅ​​​ពេល​​​កូន​យំ​​​ម្តងៗ ច្បាស់​ណាស់​ម៉ាក់​ប៉ា​ក៏​​​មិន​​​បាន​​​គេង​​​ដែរ ជា​​​ហេតុ​​​ឲ្យ​​​ដំណេក​មិន​ស្កប់​ស្កល់​ទាំង​អស់​គ្នា។

-រួម​​​ភេទ​​​តិច​​​ជាង​​​មុន​​​៖ វត្តមាន​​​របស់​​​អូន​តូច​​​​ក្នុង​​​បន្ទប់​​​គេង​​​ជាមួយ​​​ម៉ាក់ប៉ា​មិន​​​អាច​​​ឲ្យ​​​អ្នក​ទាំង​ពីរ​​​ចំណាយ​​​ពេល​​​វេលា​​​ជា​​​ប្តី​​​ប្រពន្ធ​​​បាន​​​ដូចមុននោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jan 24, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម