backup og meta

អាណិតណាស់ ក្មេងស្រីម្នាក់ដុះដុំសាច់ ពេទ្យវះកាត់ចេញមានទម្ងន់ជាង ៣គីឡូក្រាម

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 02, 2019

    អាណិតណាស់ ក្មេងស្រីម្នាក់ដុះដុំសាច់ ពេទ្យវះកាត់ចេញមានទម្ងន់ជាង ៣គីឡូក្រាម

    ដុំគីស អាចព្យាបាល​ជាសះស្បើយ ប្រសិន​បើវា​ជាប្រភេទដុំសាច់​ស្លូត និង​អាច​ពិនិត្យ​ឃើញតាំង​ពី​ដំណាក់កាល​ដំបូង តែបើជា​ដុំសាច់កាច ក្លាយជា​មហារីក​វិញ មិនអាច​ព្យាបាល​ឲ្យជាសះស្បើយ​ទេ។ ជាសំណាងល្អ ក្មេងស្រី​វៀតណាម អាយុ ១៤​ឆ្នាំម្នាក់ ត្រូវពេទ្យ​វះកាត់​យក​ដុំគីស ទម្ងន់ ៣,៥គីឡូក្រាម ចេញពី​ក្រពេញអូវែ បាន​ដោយ​សុវត្ថិភាព។

    ពេលនេះ ក្មេងស្រី ដែលរស់នៅ​ក្នុងស្រុក Trang Bom ខេត្ត Dong Nai នៅភាគខាងត្បូង ប្រទេស​វៀណាម មាន​សភាព​ធូរស្រាល​ហើយ និងគ្រោង​ចេញពី​មន្ទីរពេទ្យ​នៅ​សប្ដាហ៍​ក្រោយ។

    ដំបូងឡើយ ក្មេងស្រីនេះ មាន​អាការៈ​ហើមពោះ ហើយត្រូវបញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ នៅ​ដើម​សប្ដាហ៍នេះ។ ក្រោយពេទ្យ ពិនិត្យអេកូ និងឆ្លុះ CT Scan ពេទ្យ​រកឃើញ​ថា មាន​ដុំគីស​ក្រពេញអូវែ។ មុនឈាន​ដល់​ការវះកាត់ ពេទ្យ​ក៏​បាន​ធ្វើតេស្ត​ពិនិត្យ​ជំងឺមហារីក​ផងដែរ។

    វេជ្ជបណ្ឌិត Bui Dinh Ha បម្រើការងារ​នៅ​នាយកដ្ឋាន​វះកាត់ទូទៅ នៅ​មន្ទីរពេទ្យ​កុមារ បញ្ជាក់​ថា ជាធម្មតា ពេទ្យ​វះកាត់​ដោយ​ចោះ (Laparoscopic Surgery) សម្រាប់​ករណី​ដុំគីស​ក្រពេញអូវែ។ ប៉ុន្ដែ​ដោយសារ​ដុំគីស មាន​ទំហំធំ ពេទ្យ​បាន​វះកាត់​បើក​ចំហ (Open Surgery) ដើម្បី​ងាយស្រួល​យកដុំ​គីស​ចេញ។ ពេទ្យ​បញ្ជាក់​ថា ក្មេងស្រីនេះ អាច​មាន​កូន​បាន នៅពេល​ខាងមុខ ដោយសារ​ដុំគីស ជា​ដុំសាច់​ស្លូត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម