៥- បង្ហាញពីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការស្ម័គ្រចិត្ត
ក្នុងកាលៈទេសៈនេះ មានវិធីច្រើនណាស់ដែលគ្នាយើងអាចជួយមនុស្សវិញខ្លួនបាន ដោយមិនចាំបាច់ជួបគ្នាផ្ទាល់ ដូចជា៖
– ធ្វើអ្វីទៅតាមការណែនាំពីអ្នកជំនាញសុខាភិបាល និងការណែនាពីវិធានការរក្សាគម្លាតសង្គម ព្រោះវិធីនេះជួយការពារក្រុមមនុស្សងាយរងគ្រោះបំផុតក្នុងសហគមន៍យើងរស់នៅ ក៏ដូចជាបន្ធូរបន្ថយបន្ទុកលើក្រុមគ្រូពេទ្យទៀតផង។
– ជួយផ្តល់ការគាំទ្រផ្នែកសតិអារម្មណ៍ ទៅកាន់អ្នកដទៃតាមរយៈទូរសព្ទ ឬសារ ពិសេសក្រុមមនុស្សយើងគិតថា កំពុងស្ថិតក្នុងភាពឯកោតែម្តង។
– ចូលរួមបញ្ឈប់ការចែករំលែកព័ត៌មានបោកប្រាស់ ដោយចែករំលែកតែព័ត៌មានចេញពីប្រភពត្រឹមត្រូវ និងការអះអាងពីអ្នកជំនាញ។
– ចែករំលែកព័ត៌មានល្អៗ ពិសេសពាក់ព័ន្ធអ្វីយើងត្រូវការប្រើប្រាស់ជាចាំបាច់អំឡុងពេលនេះ ទៅកាន់គ្នាយើងឲ្យបានដឹង ។