backup og meta

៤ ខេត្តនេះ ក្នុង ២៤ម៉ោង រកឃើញអ្នកឆ្លងកូវីដថ្មី ច្រើនជាង១០០នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2021

    ៤ ខេត្តនេះ ក្នុង ២៤ម៉ោង រកឃើញអ្នកឆ្លងកូវីដថ្មី ច្រើនជាង១០០នាក់

    ខេត្តចំនួន៤ ក្នុង​នោះ​មាន​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ កណ្ដាល និង​បន្ទាយមានជ័យ រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ច្រើន​ជាង ១០០នាក់ ក្នុង​រយៈពេល ២៤ម៉ោង នេះ​បើ​តាម​ការ​ប្រកាស​របស់​អនុគណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូវីដ ១៩។

    ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​វិញ អនុ​គណៈកម្មការ​ខាងលើ​អះអាង​ថា ចំនួន​អ្នក​ឆ្លង​​ថ្មីនៅ​ថ្ងៃទី ០២ មិថុនា ២០២១ មាន​ការ​ថយចុះ តែ​មិន​បានបញ្ជាក់​ចំនួន​ប៉ុន្មាន​នោះ​ទេ ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាន​ចេញ​ផ្សាយ​តួលេខ និង​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ជា​ច្រើន​ថ្ងៃ​មកហើយ។

    នៅ​ថ្ងៃទី២ មិថុនា ២០២១ តួលេខ​​ឆ្លង​​កូវីដ ១៩ ថ្មី នៅ​​ទូទាំង​ប្រទេស មាន​​ចំនួន ៧២៩នាក់ (​ព្រឹត្តិការណ៍​សហគមន៍ ៧០០ករណី និង​នាំ​ចូល​ពី​ក្រៅប្រទេស ២៩ករណី) និង​​មាន​​ករណី​​ជា​សះស្បើយ​​ពី​​កូវីដ ១៩ ចំនួន ៧២១នាក់ ស្លាប់ ៦នាក់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម