backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Cosmetic Surgery (ការវះកាត់កែសម្ផស្ស)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

Cosmetic Surgery (ការវះកាត់កែសម្ផស្ស)

និយមន័យ

១- អ្វីជាការវះកាត់កែសម្ផស្ស

ការ​វះ​កាត់​កែសម្ផស្ស (Cosmetic surgery) គឺ​ជា​ការ​វះ​កាត់​ណា​មួយ​ដើម្បី​កែ​ប្រែ​រូប​រាង​របស់​មនុស្ស​យើងឲ្យ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ហើយ​ធ្វើ​ឲ្យ​ម្ចាស់ខ្លួន​កាន់​តែ​មាន​ភាព​ជឿជាក់ និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ការ​វះកាត់​កែ​សម្ផស្ស​អាចធ្វើ​បាន​គ្រប់​ផ្នែក​លើ​ផ្ទៃ​មុខ និង​ដង​ខ្លួន។

អត្ថបទពាក់ព័ន្ធ៖ ស្រីៗចង់បានរាងស្អាតខ្ញង់ ខួរក្បាលកាន់តែល្អ អាចសាកកីឡាប្រភេទនេះបាន

២- ពេលណាត្រូវធ្វើការវះកាត់កែសម្ផស្ស

ការ​វះកាត់​កែ​សម្ផស្ស​គឺ​ជា​ជម្រើស​មួយ​ដ៏​ល្អ​លើ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​រូប​រាង​ខ្លួន​ឯង (ឬ​ក្នុង​ករណី​ពិការ​ផ្នែក​ណា​មួយ​ពី​កំណើត ឬ​មាន​ការ​ខូច​ខាត​ដោយ​ការ​ត្រូវ​របួស) ដែល​មិន​អាច​បិទ​បាំង​ដោយ​ការ​ផាត់​មុខ ឬស្លៀក​ពាក់​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?

ការប្រុងប្រយ័ត្ន

៣- អ្វីដែកយើង​គួរដឹងមុនពេលធ្វើការវះកាត់កែសម្ផស្ស

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​ការ​វះកាត់​បាន​ដោយ​សុវត្ថិភាព​នោះ​ទេ។ អ្នក​អាច​ជា​ជំរើស​ដ៏​ល្អ​ប្រសិន​បើ​អ្នក​មាន​សុខ​ភាព​ល្អ មាន​ការ​គិត​ទុក​នូវ​លទ្ធ​ផល​ជា​មុន និង​ដឹង​ពី​ហានិភ័យ​នៃ​ការ​វះកាត់។

ចំពោះ​គ្នា​យើង​ដែល​មាន​បញ្ហាសុខភាពធ្ងន់ធ្ងរដូចជា​ជំងឺទឹក​នោម​ផ្អែម ជំងឺលើសឈាម ជំងឺគ្រាប់ឈាមក្រហម ជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត គឺ​ការវះកាត់កែសម្ផស្សមិនមែនជាជម្រើស​ល្អ​ឡើយ។ មួយ​វិញ​ទៀត​បើ​សិនជា​យើងជាមនុស្សធាត់ ជក់បារី ផឹកស្រា ច្រើននោះ ការ​វះកាត់​កែសម្ផស្ស​ក៏មិនមែនជាជម្រើសនោះ​ដែរ។​

៤- ផលវិបាក និងផលប៉ះពាល់នៃការ វះកាត់កែសម្ផស្ស

គ្រប់​ការ​វះកាត់​ទាំង​អស់​រួម​ទាំង​ការ​វះ​កាត់​កែ​សម្ផស្សផង​គឺ​សុទ្ធ​តែ​អាច​មាន​ហានិភ័យ​បាន។ចំពោះគ្នា​យើង​ណាមាន​ប្រ​វត្តិជំងឺសរសៃ​ឈាម​បេះដូង ជំងឺ​សួត ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​ធាត់ គឺអាច​​មាន​​ហានិភ័យ​ខ្ពស់​នៃការ​វិវត្តទៅជាជំងឺលាក​សួត ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គាំង​បេះដូង ឬ​មាន​ដុំ​កំណក​ឈាម​នៅ​ជើង ឬ​សួត។ ចំពោះអ្នកមាន​ទម្លាប់ជក់បារី ក៏មានហានិភ័យ និង​ផល​រំខាន​ដល់ការងាយជាសះស្បើយ​ក្រោយវះកាត់​ដែរ។

ដូចនេះពិតជា​ចាំបាច់ណាស់​មុន​គ្នា​យើង​សម្រេច​ចិត្ត​ធ្វើការ​វះកាត់​កែសម្ផស្ស​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​​វះកាត់អំពីហានិភ័យខាងលើ និង​បញ្ហា​​ផ្សេងៗទៀត​ទាក់ទឹង​នឹង​ប្រវត្តិសុខភាព​របស់​យើងជាមុន។

ផល​វិបាក​ដែល​អាច​កើត​មាន​មាន​ដូច​ជា៖

  • ផល​វិបាក​ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ថ្នាំ​សន្លប់​មាន ជំងឺ​រលាក​សួត មាន​ឈាម​កក និង​អាច​មានករណីកម្រខ្លះ​បណ្តាល​ឲ្យ​ស្លាប់
  • អាច​មាន​ការ​ឆ្លង​រោគ​នៅ​តំបន់​​វះ ​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​កាន់​តែ​ខ្លាំង និង​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​បន្ថែម
  • មាន​ទឹក​ប្រមូល​ផ្តុំនៅ​ក្រោម​ស្បែក
  • មាន​ការ​ហូរ​ឈាម​កម្រិត​ស្រាល​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះ​កាត់​ផ្សេង​ទៀត ឬ​មាន​ការ​ហូរ​ឈាម​ច្រើន​ដែល​តម្រូវ​ឲ្យ​មាន​ការ​បញ្ចូល​ឈាម
  • មាន​ស្លាក​ស្នាម ឬ​ការ​ដាច់​ស្បែក កើត​ឡើង​នៅ​ពេល​ដែល​ស្បែក​ជាសះហើយ តែ​មាន​ការ​ជា​ខុស​ប្លែក​ពី​ស្បែក​ដែល​មាន​សុខ​ភាព​ល្អ​ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​វះ​កាត់​យក​ចេញ
  • ស្ពឹកនិង​ចុះ​ខ្សោយ​នៃ​ការ​ដឹង​ញាណ​ដែល​បណ្តាល​មក​ពី​ការ​ខូច​នៃ​សរសៃ​ប្រសាទ ដែល​អាច​កើត​មាន​រហូត
  • មុន​សម្រេចចិត្តវះកាត់ ជាការសំខាន់​ណាស់​ដែលយើង​ត្រូវ​យល់​ដឹង​អំពី​ការ​ប្រុង​ប្រយ័ត្ន និង​ដឹង​ពី​ផល​វិបាក​ដែល​អាច​កើត​មាន​មុន​ពេល​ធ្វើ​ការ​វះ​កាត់​កែ​សម្ផស្ស។ ប្រសិន​បើ​គ្នា​យើង​​មាន​សំណួរ អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​វះ​កាត់ឲ្យ​បាន​ច្បាស់លាស់​​ដើម្បី​ទទួល​បាន​ព័ត៌មានគ្រប់ជ្រុងជ្រោយ​។

    អត្ថបទពាក់ព័ន្ធ៖

  • នារីស្រស់ស្អាតបាន​ស្លាប់ ក្រោយ​ចាក់​ថ្នាំ​រក្សា​សម្រស់ Botox នៅ​សិង្ហបុរី
  • វិធីសាស្រ្តផ្សេងៗក្នុងការ​ព្យាបាលអាចម៍រុយ និង​ស្នាមមុន​លើ​ស្បែក​មុខ​
  • ដំណើរការ

    ៥- ការរៀបចំសម្រាប់ការវះកាត់កែសម្ផស្ស

    មុននឹង​ធ្វើការ​វះកាត់​គ្រូពេទ្យផ្នែក​វះកាត់​នឹង​សួរ​យើងពីរបីសំណួរជាថ្មីទៀត​​មុន​ពេល​ធ្វើ​ការ​វះកាត់។ ឧទាហរណ៍​ដូចជាសួរទាក់ទងនឹង​ការតបបារី​ពី ២ ទៅ ៤ សប្តាហ៍​មុន​ពេល​វះកាត់ និង​មិន​ត្រូវ​ជក់​បារី​យ៉ាង​ហោច​ណាស់ ២ ទៅ ៤ សប្តាហ៍​ក្រោយ​ការ​វះ​កាត់ ដែលការធ្វើ​បែប​នេះ​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​ឆាប់​ជា​សះស្បើយ។

    ចំពោះ​អ្នក​មិនជក់បារីវិញ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយពី​ផ្សែងបារី​មុន​ និង​ក្រោយ​​ពេលវះកាត់។ មុនពេល​វះកាត់ គ្នា​យើង​ត្រូវ​និយាយជាមួយគ្រូពេទ្យឲ្យ​បាន​ស៊ីជម្រៅពី​សុខភាព​របស់​យើង ពីទម្លាប់រស់នៅ ដូចជាការហាត់ប្រាណ ជក់បារី ផឹកស្រា ជាដើម។ ជាពិសេសពីស្ថានភាពជំងឺណាមួយ​ដែល​យើង​មាន និង​ថ្នាំ ឬអាហារបំប៉នណាមួយដែល​យើង​កំពុង​ប្រើ។ ការពិភាគ្សានេះអាចជួយឲ្យ​យើង​ប្រាកដថា​ការវះកាត់នេះជាជម្រើស​ត្រឹម​ត្រូវ​​មួយ​សម្រាប់ខ្លួន​យើង។​

    ដូចបាន​រៀបរាប់អ៊ីចឹង យើង​ត្រូវ​ប្រាដកថាយើងបាន​ប្រាប់គ្រូពេទ្យ​គ្រប់យ៉ាងសូម្បីតែប្រភេទ​វីតាមីន​ដែល​យើង​កំពុង​ប្រើ និង​ថ្នាំ​រុក្ខជាតិ​ផ្សេងទៀត​ដែល​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ក៏​ដោយ។​ ការធ្វើបែបេះនេះ ក៏ព្រោះថា​មានប្រ​ភេទ​ថ្នាំខ្លះអាច​ប៉ះពាល់​ដល់ការ​ហូរឈាម ឬមាន​ប្រ​តិកម្មប្រឆាំង​ថ្នាំដទៃទៀត​ដែល​យើង​នឹង​ត្រូវ​ប្រើ​ក្នុ​ងអំឡុងពេល​វះកាត់។​

    អត្ថបទពាក់ព័ន្ធ៖ ពិត​អត់​? ស្រ្តេស តប់​ប្រមល់​ធ្វើ​ឲ្យ​បាក់​សម្រស់ និង…

    ៦- អ្វីដែលកើតឡើងក្នុងពេលធ្វើការវះកាត់កែសម្ផស្ស

    ការ​វះ​កាត់​កែ​សម្ផស្ស​មាន​ច្រើន​ប្រភេទ។

    វះកាត់លើ​មុខ៖

    – ចាក់ Botox

    – លើក​ថ្ពាល់

    – បក​ស្បែក​ដោយ​សារគីមី

    – វះ​កាត់​ចង្កា

    – វះ​ថ្គាម

    – Dermabrasion

    – ការ​លើក​រោម​ចិញ្ចើម / លើក​ថ្ងាស

    – កាត់​ត្របក​ភ្នែក (Blepharoplasty)

    – លើក​មុខ

    – ធ្វើ​មុខ V

    – ចាក់​បំពេញ​មុខ​ឲ្យ​ប៉ោង

    – បំបាត់​ស្នាម​ជ្រួញ​លើ​ផ្ទៃ​មុខ

    – ការ​បាញ់​ឡាស៊ែរ​ជម្រុះ​រោម

    – ការ​បាញ់​ឡាស៊ែរ​បំបាត់​​ស្នាម​​ជ្រួញ

    – លើក​ ក

    – ការ​វះ​កាត់​ត្រចៀក (Otoplasy)

    – វះ​កាត់​ច្រមុះ (Rhinoplasty)

    – បំបាត់​បញ្ហា​លើ​ស្បែក (ស្នាម​ជាំ ឡើង​សរសៃ​ឈាម​តូច​ៗ​ដូច​សំបុក​ពិង​ពាង ស្នាម​សង្វារ ស្នាម​សាក់)

    – ការ​ព្យាបាល​បំបាត់​ស្នាម​ជ្រួញ

    វះកាត់លើ​រាង​កាយ៖

    – ការ​វះ​កាត់​បន្តឹង​ក្បាល​ពោះ

    – បន្តឹង​ដើម​ដៃ

    – ការ​វះកាត់​បូម​យក​ជាតិ​ខ្លាញ់​

    – ការ​វះកាត់​ពង្រីក​ដើម​ទ្រូង

    – លើក​សុដន់

    – ការ​វះកាត់​បង្រួម​សុដន់

    – លើក​គូទ

    – ការ​បូម​ខ្លាញ់​ក្បាល​ពោះ

    – បន្តឹង​ភ្លៅ​ខាង​ក្នុង

    – ការ​បាញ់​ឡាស៊ែរ​ជម្រុះរោម

    ចំពោះ​ព័ត៌មាន​លម្អិតគឺមាន​ល្ខណៈខុសៗ​គ្នា​អាស្រ័យ​លើ​និតិវិធីនៃការ​វះកាត់។  ជា​ទូទៅ​ការ​វះកាត់​កែ​សម្ផស្ស​តម្រូវ​ឲ្យ​មាន​ការ​ប្រើ​ថ្នាំ​សន្លប់ ឬ​ថ្នាំ​សន្តំ IV (ចាក់​តាម​សរសៃ​ឈាម) ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រោម​ការ​មើល​ថែ​ទាំ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​ថ្នាំ​សណ្ដំ។ ការ​វះកាត់​ផ្សេង​ទៀត​ដូច​ជា​ការ​ចាក់​បំពេញ​មុខ​អាច​ធ្វើ​នៅ​កន្លែង​ពិគ្រោះ​ជំងឺ​ក្រៅ ឬ​នៅ​ក្នុង​បន្ទប់​គ្រូពេទ្យ​ដោយ​ធ្វើ​ការ​ចាក់​ថ្នាំ​ស្ពឹក​តែ​ប៉ុណ្ណោះ។ មុន​ពេល​វះកាត់​អ្នក​នឹង​ជួប​គ្រូពេទ្យ​វះកាត់ (ឬ​សមាជិក​ក្រុម​គ្រូពេទ្យ) ម្តង​ទៀត​ដើម្បី​ឆ្លើយ​សំណួរ​ដែល​នៅ​សល់។

    អត្ថបទពាក់ព័ន្ធ៖ ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ

    ៧- អ្វីដែលកើតមានឡើងក្រោយវះកាត់កែសម្ផស្សរួច

    មុន​ពេល​ធ្វើ​ការ​វះកាត់ ឬ​មុន​ពេល​ចេញ​ពី​មន្ទីរពេទ្យ​យើង​នឹង​ទទួល​បាន៖

    – ការ​ណែនាំ​សម្រាប់​ការ​ថែទាំ​ក្រោយ​ពេល​វះកាត់

    – ការ​ណែនាំ​អំពី​ការ​ប្រើ​ថ្នាំ និង​វេជ្ជបញ្ជា (ឧទាហរណ៍​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​អង់ទីប៊ីយោទិក)

    – លេខ​ទូរស័ព្ទ​ដើម្បី​ការ​សាក​សួរ

    ទោះ​បី​ជា​មាន​ការ​ណែនាំ និង​ការ​រៀបចំ​រួច​ក៏​ដោយ​ក៏​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​នឹង​ស្នាម​ជាំ និង​ការ​ហើម​ដែល​មាន​ក្រោយ​ការ​វះ​កាត់ និង​រយៈពេល​ពេល​បាត់​ទៅ​វិញ។ ជា​ធម្មតា​ស្នាម​ជាំ​អាច​បាត់​ទៅ​វិញ​ក្នុង​ពេល​បី​សប្តាហ៍ ឯ​ការ​ហើម​វិញ​អាច​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​នេះ​បន្តិច។

    យើង​អាច​នឹង​មាន​អារម្មណ៍ “ពិបាក​ចិត្ត” ឬ​អស់​សង្ឃឹម​រយៈពេល​ខ្លី​ក្នុង​កំឡុង​ពេល​ជា​សះ​ស្បើយ។ ដោយ​សារ​តែ​ការ​វិនិច្ឆ័យ​របស់​យើង​​មុន​ពេល​ដឹង​លទ្ធ​ផល​នៃ​ការ​វះ​កាត់ ឬ​ការ​រង់ចាំ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​សកម្ម​ភាព​ធម្មតា​វិញ​គឺ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​ធ្វើ​ឲ្យ​យើង​មាន​ការខក​ចិត្ត​បាន។

    ការ​មើល​ទៅ​មាន​លក្ខណៈ​ពិត​ប្រាកដ​ដូច​ធម្មជាតិ​គឺ​ជា​គន្លឹះ ឯគោល​ដៅ​វិញ​គឺ​ត្រូវ​មើល​ទៅ​មាន​ការ​ល្អ​ប្រសើរ​ជាង​មុន តែ​មិន​មែន​មាន​ន័យ​ថា​មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ មនុស្ស​ម្នាក់​ៗ​អាច​បាន​លទ្ធផល​មក​ខុស​គ្នា​ៗ។ យើង​​ត្រូវ​ដឹង​ហើយ​ចង​ចាំ​ផង​ថា៖

    – អាច​មាន​ស្នាម​ជាំ និង​ហើមបណ្តោះ​អាសន្ន។ ឯ​ស្នាម​វះកាត់​វិញ​គឺ​មាន​ជា​រៀង​រហូត។

    – ពេល​វេលា​នៃ​ការ​ជា​សះស្បាយ​វិញ​គឺ​ខុស​គ្នា​អាស្រ័យ​ទៅ​តាម​មនុស្ស​ម្នាក់​ៗ និង​វិធី​ក្នុង​ការ​វះ​កាត់ ប៉ុន្តែ​ជា​ធម្មតា​អាច​ជា​ពី ៦ ទៅ ១២ សប្តាហ៍។

    – ការ​តាម​ដាន​ក្រោយ​ការ​វះ​កាត់​អាច​នឹង​មាន​ដើម្បី​សម្រេចដល់​គោលដៅ​របស់​គ្រូ​ពេទ្យវះ​កាត់។

    ប្រសិន​បើ​​មាន​សំណួរ ឬ​កង្វល់​ផ្សេង​ទៀត សូម​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​វះកាត់​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

    អត្ថបទពាក់ព័ន្ធ៖ 

    ការជាឡើងវិញ

    ៨- អ្វីដែលអ្នកគួរធ្វើបន្ទាប់ពីបានវះកាត់កែសម្ផស្ស

    ការ​ថែរក្សាស្បែក​ឲ្យ​បាន​ល្អក្រោយ​វះកាត់កែសម្ផស្សជាសំខាន់។ គ្នា​យើង​ត្រូវប្រាដក​ថាផលិត​ផល​ដែលប្រើ​មាន​សារ​ជាតិ hypoallergenic products តិច​តួច ដែលនេះជា​ទឹក​លាង​សម្អាត​ដោយ​មិនមាន​ជាតិ​សាប៊ូ និង​មាន​សំណើម​​គ្មាន​ក្លិន។ ជាងនេះ​ទៅ​ទៀត​ការ​ប្រើ​ប្រាសើឡេ​ការពារ​កម្ដៅ​ថ្ងៃក៏ត្រូវមានការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ផង​ដែរ។

    គ្នា​យើង​ត្រូវ​ដឹងដែរថា​ក្រោយ​​វះកាត់រួច​ហាមដាច់ខាត​ប៉ពាល់​លើ​មុខ​របួស គឺត្រូវ​ទុកពេល​ឲ្យ​របួសជា​សះស្បើយ​វិញ​ដោយ​ខ្លួន​ឯង និង​ត្រូវ​រក្សាជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​។​ ទោះជាគ្នា​យើង​វះកាត់​កែសម្ផស្ស​តិចតួច ឬធំក៏​ដោយ កឺត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ពី​៦ទៅ​៨កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ស្បែករបស់​យើង​មាន​ភាពស្រស់ថ្លាឡើងវិញ និង​ដើម្បីបញ្ចេញជាតិពុល​ពី​ក្នុង​ខ្លួន។​

    បើសិនជាមាន​ហើម ឬមាន​ស្នាមជាំក្រោយពេល​វះកាត់ គ្រូពេទ្យអាច​ណែនាំ​ឲ្យ​យើងស្អំទឹកកក ឬទឹកត្រជាក់ ជាពិសេស​គឺ​បី​ថ្ងៃដំបូង​បន្ទាប់ពីវះកាត់រួច។ យើងគួរដឹងដែរថាការគេងខ្នើយ​​ខ្ពស់​ក៏អាច​ជួយ​មិនឲ្យ​មាន​ហើម​នៅពេល​យប់ផងដែរ។

    ចំពោះការ​ប្រើ​ប្រាស់គ្រឿង​សម្អាង​វិញ យើងអាច​នឹងប្រើបាន​វិញ​ក្រោយ​ការវះកាត់បាន​ពីរបីថ្ងៃ ក្នុង​ករណី​ស្បែកយើងមិនមាន​ផលប៉ះពាល់ណាមួយ​កើតឡើង ឬគ្មានរបួសដែល​បណ្ដាល​ឲ្យ​មានឈាម។

    ករណីការ​បក​ស្បែក​ដោយ​ប្រើ​ជាតិ​គីមី ឬ​ការ​ប្រើ​ឡាស៊ែរ​ដើម្បី​ជម្រុះកោសិការ​ស្បែក​ចាស់​ចោល នោះ​យើង​​ត្រូវ​រង់ចាំ​រហូត​ដល់​ប្រទាប់​ស្បែក​អេពីដេមី​របស់យើង​ (ស្រទាប់​ខាង​លើ​បង្អស់​នៃ​ស្បែក​) បាន​ជា​ទាំង​ស្រុង​សិន។យើង​​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​អំពី​រាល់​ការ​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ក្រោយ​ពេល​វះកាត់​កែ​សម្ផស្ស​ទាំង​អស់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម