backup og meta

​ផឹក​តែ​ខ្ញី​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ពិត​មែន​អត់​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2021

    ​ផឹក​តែ​ខ្ញី​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ពិត​មែន​អត់​?

    ខ្ញី​អាច​ប្រើប្រាស់​ជា​ប្រភេទ​គ្រឿង​ទេស​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ក៏​ដូចជា​ឆុង​តែ​ដ៏​​មាន​​​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ ព្រម​ទាំង​អាច​ជួយ​​ព្យាបាល​បញ្ហា​សុខភាព​មួយ​ចំនួន​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​តែ​ខ្ញី​នៅ​អំឡុង​ពេល​ពពោះ​ មិន​បណ្ដាល​ឲ្យ​​រលូត​កូន​ឡើយ​ ប្រសិនបើ​ម៉ាក់​ៗ​​​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​មិន​ញ៉ាំ​វា​លើស​ចំនួន​​កំណត់​​។

    អត្ថប្រយោជន៍​​​នៃ​តែ​ខ្ញី

    ​​​យោង​តាម​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Maryland តែ​ខ្ញី​ត្រូវ​បាន​ប្រើប្រាស់​​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​បំបាត់​អាការៈ​ឈឺ​ក្បាល​ ព្រម​ទាំង​ផ្ដាសាយ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ លើស​ពី​នេះ​ វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ក្រពះ​ ដូចជា​រាក​រូស​ និង​ក្អួត​ចង្អោរ​ ដែល​ជា​រោគ​សញ្ញា​​​ទូទៅ​របស់​​​ស្ត្រី​មាន​ផ្ទៃពោះ​ផង​ដែរ​។​

    តើ​ការ​ញ៉ាំ​តែ​ខ្ញី​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​ឬ​ទេ​?

    ជាទូទៅ​ តែ​ខ្ញី​ស្រស់​មាន​សុវត្ថិភាព​​​​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​​​យើង​គប្បី​​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​បន្ថែម​ទៀត​ មុន​ពេល​ផឹក​វា​។​ ជាមួយ​គ្នា​នេះ​ដែរ​ តែ​ខ្ញី​ផ្សំ​ពី​ប្រភេទ​ឫស​ស្ងួត​ ដែល​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ នៅ​អំឡុង​ពេល​ពពោះ​ឡើយ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​ទិញ​តែ​ខ្ញី​​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​​ស្រាប់​ សូម​អាន​​សេចក្ដី​ណែនាំ​ឲ្យ​បាន​ច្បាស់លាស់​​ជាមុន​សិន​។

    តែខ្ញី២

    បរិមាណ​​ស័ក្ដិសម​សម្រាប់​ស្ត្រី​មាន​គភ៌

    ​​នៅ​ក្នុង​ករណី​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​ផឹក​តែ​ខ្ញី​​នៅ​អំឡុង​ពេល​ពពោះ​ ចូរ​​អនុវត្ត​តាម​បរិមាណ​ដែល​​ណែនាំ​នោះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Maryland​បាន​បញ្ជាក់​ថា​ បរិមាណ​ធម្មតា​ដែល​ម៉ាក់​ៗ​​គួរ​ញ៉ាំ​តែ​ខ្ញី​ គឺ​ចំនួន​២៥០​មិល្លីក្រាម​ ចំនួន​៤​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​មិន​ត្រូវ​ឲ្យ​លើស​៤​ក្រាម​នៅ​ក្នុង​មួយ​ថ្ងៃ​ឡើយ​ រួម​ទាំង​ខ្ញី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ​ផ្សេង​ទៀត​​ផង​ដែរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម