backup og meta

ស្រីៗពពោះកុំកើតស្រ្តេសពេក ប្រយ័ត្នកូនជួបបញ្ហា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    ស្រីៗពពោះកុំកើតស្រ្តេសពេក ប្រយ័ត្នកូនជួបបញ្ហា​

    គ្នាយើង​ស្រីៗ​ពិត​ជា​បាន​ដឹង​ថា​ហើយ​ស្រ្តេស​ពេល​ពពោះ​អាច​បង្ក​ជា​ផលវិបាក​យ៉ាងណា​ខ្លះ​ដល់​ខ្លួន​យើង។ យ៉ាងណា​ក្នុង​អត្ថបទ​នេះ​នឹង​និយាយ​បន្ត​ទៀត​ថា​បើ​ម៉ាក់ៗ​ពេល​ពពោះ​មាន​ស្រ្តស​ខ្លាំង​​តើ​អាច​ប៉ះពាល់​បែប​ណា​ខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ ក៏​ដូច​ជា​ក្រោយ​សម្រាល។

    ជា​ការ​ពិត​ណាស់​ផល​វិបាក​មក​លើ​កូន​ ដោយ​សារ​ម៉ាក់ៗ​ស្ត្រេស​ខ្លាំង​ពេល​ពពោះ​ អាច​លេច​ចេញ​លើ​កូន​ភ្លាមៗ​ដែរ ឬ​ក៏​នៅ​ពេល​ច្រើន​​ឆ្នាំ​ក្រោយ​មក​ទៀត​។

    ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ថា​ម៉ាក់​ៗ​ដែល​មាន​កម្រិត​ស្រ្តេស​ខ្លាំង​បន្ត​ក្នុង​រយៈពេល​យូរ​ ​នឹង​រង​ផល​ប៉ះ​ពាល់​សុខ​ភាព​ដូច​ជា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​បេះ​ដូង​​ជាដើម​។ ការ​មាន​ស្រ្តេស​ខ្លាំង​ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រ​ឈម​សម្រាល​កូន​មុន​ខែ (មុន​សប្ដាហ៍ទី​៣៧) កូន​កើត​មិន​គ្រប់​គីឡូជា​ដើម។ ដូច​គ្នា​ដែរ ក្មេង​ដែល​កើត​មុន​ខែ និង​មាន​គីឡូ​មិន​គ្រប់​ទៀត​នោះ នឹង​ប្រ​ឈម​ខ្ពស់​បញ្ហា​សុខ​ភាព​ផ្សេងៗ​។

    ពពោះស្ត្រេស

    ក្មេង​ដែល​កើត​ពី​ម្ដាយ​មាន​ស្ត្រេស​ខ្លាំង ការសិក្សា​ខ្លះ​បញ្ជាក់ថា​ ក្មេង​អាច​ជួបបញ្ហា​ក្នុង​ការ​ពិបាក​ផ្ដោត​អារម្មណ៍​ ឬ​ចេះ​តែ​មាន​អារម្មណ៍​ខ្លាច​ជាដើម។​ មួយ​វិញ​ទៀត ផល​វិបាក​នៃ​ស្រ្តេស​របស់​ម៉ាក់ៗ​ក៏​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​របស់​កូន និង​ប្រព័ន្ធភាព​ស៊ាំ​ និង​អាច​ប៉ះពាល់​ខាង​ផ្លូវ​ចិត្ត​របស់​កូន​ពេល​ពេញ​វ័យ​ទៀត​ផង ដែល​ថា​កូន​អាច​នឹង​វិវត្ត​ទៅ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។​

    ដោយ​សារ​តែ​លទ្ធភាព​នៃ​ការ​អាច​មាន​ផលវិបាក​លើ​កូន​ក្រោយ​សម្រាល​បែប​នេះ​ហើយ បានជា​មាន​ការ​ណែនាំ​ឲ្យ​ម៉ាក់ៗ​កាត់​បន្ថយ​ស្ត្រេស ឬ​ចៀស​វាង​ស្រ្តេស​ពេល​ពពោះ។​ ម៉ាក់​ត្រូវ​ចេះ​ថែសុភាព ញ៉ាំ​អាហារ​សុខ​ភាព ស្តាប់​តន្ត្រី​ រក​ពេល​សម្រាក និង​និយាយ​ជាមួយ​អ្នក​ទុកចិត្ត​បើ​មាន​បញ្ហា។ ទាំង​នេះ ជា​មធ្យោបាយ​មួយ​ចំនួន​អាច​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ភាព​តានតឹង និង​ស្ត្រេស​ក្នុង​ចិត្ត​បាន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម