backup og meta

ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូងថា ​មិនបិទ​ជើង​ហោះហើរទេ​ ទោះ COVID-19​​ កំពុងវាយលុក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូងថា ​មិនបិទ​ជើង​ហោះហើរទេ​ ទោះ COVID-19​​ កំពុងវាយលុក

    ស្ថាន​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ បាន​បង្ហោះ​សារ​មួយ​នៅថ្ងៃទី១៣ ខែមីនានេះ ​លើ​ទំព័រ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​គ្មាន​គោលបំណង​បិទ​ជើង​ហោះហើរ អំឡុង​ពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​ជំងឺរាតត្បាត​អាសន្ន COVID-19 គ្រាន់តែ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​បាន​ផ្លាស់​ប្តូរ​ជើង​ហោះ​ហើរ​ប៉ុណ្ណោះ។

    ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ដែល​ប្តូរ​ជើង​ហោះ​ហើរ ក្នុង​នោះ​រួម​មាន៖

    – ក្រុមហ៊ុន​អាកាស​ចរណ៍ Korean Air

    * ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២០ ការ​ហោះ​ហើរ​ពី​ទីក្រុង​អ៊ីន​ឆន់​ទៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន។

    * ចាប់​ពី​ថ្ងៃ​ទី​០៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​មេសា ការ​ហោះហើរ​ពី​ទីក្រុង​អ៊ីនឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម​៤​ថ្ងៃ​ក្នុង​១​សប្តាហ៍ គឺ​ហោះ​ទៅ​ថ្ងៃ អាទិត្យ ចន្ទ ពុធ និង​ថ្ងៃ​សុក្រ។

    – ក្រុមហ៊ុន​អាកាសចរណ៍ Asiana Airlines

    * ចាប់ពី​ថ្ងៃទី​១៧ ខែ​មីនា ដល់​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០២០ ការ​ហោះហើរ​ពី​ទីក្រុង​អ៊ីន​ឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម៤​ថ្ងៃក្នុង​១សប្តាហ៍​ គឺ​ហោះ​ទៅ​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​សៅរ៍។

    * ចាប់​ពីថ្ងៃ​ទី២៩ ខែ​មីនា ដល់​ថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២០ ការ​ហោះ​ហើរ​ពី​ទីក្រុង​អ៊ីនឆន់​ទៅ​ភ្នំពេញ ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​៤ថ្ងៃក្នុង​១សប្តាហ៍ គឺ​ហោះ​ទៅ​ថ្ងៃ​អាទិត្យ ចន្ទ ពុធ និង​ថ្ងៃសុក្រ។

    – ក្រុមហ៊ុន​អាកាសចរណ៍ AIR BUSAN

    * ចាប់ពី​ថ្ងៃទី០១ ខែ​មីនា ដល់​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ២០២០ ការ​ហោះហើរ​ពី​ទីក្រុង​ប៊ូសាន​ទៅ​ខេត្តសៀមរាប​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះ​អាសន្ន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម