backup og meta

បើកូនមានអាការៈ ៨ ​នេះអាចថាកូនមានជំងឺខ្សោយភ្នែកម្ខាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 21, 2021

    បើកូនមានអាការៈ ៨ ​នេះអាចថាកូនមានជំងឺខ្សោយភ្នែកម្ខាង

    ជំងឺខ្សោយ​ភ្នែក ឬ​ភាសា​បច្ចេក​ទេស​ហៅថា amblyopia  កើតឡើងចំពោះក្មេងដែលមានភ្នែកម្ខាងខ្សោយជាងភ្នែកម្ខាងទៀត។ ភ្នែកខាងខ្សោយមានបញ្ហាក្នុងការមើលដែលធ្វើឱ្យខួរក្បាលពិបាកក្នុងការទទួលព័ត៌មានពីភ្នែកខាងដែល​ខ្សោយនោះ យូរៗទៅខួរក្បាលប្រើតែភ្នែកម្ខាងដែលមើលឃើញច្បាស់ល្អ ជាលទ្ធផលភ្នែកខាង​ខ្សោយ​កាន់​តែខ្សោយទៅៗ។ តើប៉ាម៉ាក់អាចសម្គាល់ថាអូនតូចមាន ឬមិនមានភ្នែកខ្សោយ​​តាមរយៈ​រោគ​សញ្ញា និងអាការៈអ្វីខ្លះ?

    អូនតូចមានភ្នែកខ្សោយមានរោគសញ្ញា និងអាការៈដូចខាងក្រោម៖

  • ភ្នែកម្ខាងដែលកញ្ចក់ភ្នែករត់ទៅដើមភ្នែក ឬ​កន្ទុយ​ភ្នែក
  • ភ្នែកម្ខាងមិនអាច​បង្ហាញ​ព័ត៌មាន​ដូច​ភ្នែកម្ខាងទៀត
  • ភ្នែកម្ខាងមើលឃើញមិនច្បាស់
  • ធ្លាក់ត្របកភ្នែកម្ខាង
  • ឧស្សាហ៍បិទភ្នែកម្ខាង ឬឧស្សាហ៍បើកភ្នែកម្ខាងព្រឹមៗ
  • ជារឿយៗផ្អៀងក្បាលទៅម្ខាង
  • ចូលចិត្តមើលដោយប្រើតែភ្នែកម្ខាង
  • ភ្នែកម្ខាងមានលទ្ធផលនៃការធ្វើតេស្តភ្នែកមិនប្រក្រតី
  • បើកូនមានអាការៈ ៨ ​នេះអាចថាកូនមានជំងឺភ្នែកខ្ជិល

     អូនតូចមានហានិភ័យភ្នែកខ្សោយ​៖

    • កើតមិនគ្រប់ខែ
    • កើតមិនគ្រប់​គីឡូ
    • មានប្រវត្តិគ្រួសារមានបញ្ហាភ្នែកខ្សោយ
    • មានការអភិវឌ្ឍមិនប្រក្រតី

    ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានរោគសញ្ញា ឬអាការៈណាមួយ​ដូចដែល​បានរៀបរាប់​ខាង​លើ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឆាប់​អាចជួយការពារភ្នែកអូនតូចដែលខ្សោយ​ពីការងងឹតភ្នែកបាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម