ស្រីៗយើងតែងតែយកចិត្តទុកដាក់ចំពោះការថែទាំស្បែក ដោយការលាងសម្អាតមុខ លាបក្រែមផ្ដល់សំណើម ឬឡេការពារកម្ដៅថ្ងៃ។ ពិតណាស់ ស្បែកគឺជាសរីរាង្គដ៏ធំបំផុតនៅក្នុងរាងកាយ ដែលមានតួនាទីការពាររាងកាយពីជាតិពុល និងធាតុចម្លែកផ្សេងៗ។ ការគេងគ្រប់គ្រាន់មានសារសំខាន់ណាស់ចំពោះសុខភាព រួមទាំងស្បែកផងដែរ។ ដូច្នេះហើយ ប្រសិនបើស្រីៗយើងចង់បង្កើនសុខភាពរាងកាយ និងស្បែក ចូរព្យាយាមគេងឲ្យបានគ្រប់គ្រាន់។