២- ញ៉ាំត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន រួមនឹងពពួកត្រីមួយចំនួនទៀត សម្បូរទៅដោយអាស៊ីដខ្លាញ់ល្អ ដែលយើងស្គាល់ថា អូមេហ្គា ៣ មានសមត្ថភាពជួយដោះស្រាយបញ្ហារលាក ជួយឲ្យឆាប់ធូរស្រាល រំងាប់ការឈឺចាប់ រាប់បញ្ចូលទាំងការឈឺចាប់ដោយសារមករដូវទៀតផង។ នេះបើតាមអត្ថបទចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ Everyday Health។
លើសពីនេះ នៅមានដំណឹងល្អច្រើនទៀតពីត្រីសាល់ម៉ុន ដូចជា ជាប្រភពនៃប្រូតេអ៊ីន និងជារបបអាហារដ៏ស័ក្ដសមជាមួយប្រភពសម្បូរបែបនៃវីតាមីន D និង B6 ខណៈវីតាមីន D ជួយឲ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានល្អ ដែលជាសាធាតុ អាចជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវបាន។ ជាមួយគ្នានេះ វីតាមីន B6 អាចជួយឲ្យសុដន់ស្រីៗទន់ មិនរឹងខ្លាំង ដែលអាចបង្កឲ្យមានការឈឺចាប់ ។