backup og meta

តិចនិកខ្លះពីអ្នកជំនាញ តាំងចិត្តបង្កើតទម្លាប់ល្អដើម្បីសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 01, 2021

    តិចនិកខ្លះពីអ្នកជំនាញ តាំងចិត្តបង្កើតទម្លាប់ល្អដើម្បីសុខភាព

    សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ឆ្នាំ​ថ្មី​ ខែ​ថ្មី​​ឈាន​ចូល​មក​ដល់ ហើយ​ជា​មួយ​គ្នា​នោះ អ្នក​ក៏​អាច​នៅ​​​មាន​បញ្ហា​មួយ​ចំនួន​សម្រាប់​ការ​តាំង​ចិត្ត​​បង្កើត​ទម្លាប់​ល្អ​ថ្មី​ៗ ដើម្បី​​រក្សា​សុខភាព​ល្អ។ ជា​ការ​ណែ​នាំ​ លោក​ស្រី​ Stephanie Mansour អ្នក​ជំនាញ​​ផ្នែក​សុខភាព​ និង​រាង​កាយ​ មក​ពី​សហរដ្ឋអាមេរិក​បាន​ចែក​រំលែក​​គន្លឹះ​មួយ​ចំនួន​ សម្រាប់​អ្នក​ចង់​​​​​ហ្វឹក​ហាត់​រក្សា​ទម្លាប់​ល្អ ដើម្បី​សុខភាព​។

    ១. បង្កើត​ពាក្យ​”សុខភាព​”ជា​អាទិភាព​​​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ

    ឧទាហរណ៍​​អ្នក​អាច​ដាក់​ស្បែក​ជើង​​រត់​ហាត់​កីឡា​​នៅ​​ក្បែរ​មាត់​ទ្វារ​​ផ្ទះ​ ដូច​នេះ​វា​ជួយ​​រំលឹក​អ្នក​ថា អ្នក​បាន​ដើរ​ហាត់​ប្រាណ​ឬ​អត់​ថ្ងៃ​នេះ ឬ​ហោច​ណាស់​ ក៏​បាន​​ឆ្លៀត​ដើរ​ ឬ​ហាត់​ប្រាណ​ក្រោយ​​ចប់​ម៉ោង​ការងារ​បន្តិច​ដែរ​។

    ២. បំបែក​ម៉ោង​ហាត់​ប្រាណ​​​ជា​ពេល​ខ្លី​ៗ​

    ក្នុង​ការ​បង្កើត​ទម្លាប់​ដំបូង​ៗ ជំនួស​ឱ្យ​ការ​​ដាក់​កំហិត​ខ្លួន​ឯង​១​ម៉ោង​ហាត់​ប្រាណ អ្នក​អាច​​ចាប់​ផ្តើម​​ត្រឹម​តែ​​៣០​នាទី។ ធ្វើ​ដូច​នេះ ខួរ​ក្បាល​អ្នក​ពុំ​សូវ​​មាន​​សម្ពាធ​ច្រើន ហើយ​អាច​អនុវត្ត​​ការ​ហាត់​ប្រាណ​មាន​ប្រសិទ្ធិភាព ធ្វើ​បែប​នេះ​រហូត​ក្លាយ​ជា​ទម្លាប់ នោះ​អ្នក​រីក​រាយ​ធ្វើ​វា​​មិន​ចង់​ឈប់។

    ៣. ចំណង់​ញ៉ាំ​អាហារ​មិន​ល្អ​សម្រាប់​សុខភាព​

    ជា​រឿង​ពិបាក​​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​​អាហារ​មិន​ល្អ​សំរាប់សុខភាព​ ប៉ុន្តែ​តិចនិក​ដាក់​ដប​ទឹក​ក្បែរ​​អាហារ​ទាំង​នោះ​អាច​ជួយ​អ្នក​បាន។ ដាក់​ដប​ទឹក ១​ដប​ ២​ដប​នៅ​ក្បែរ​​អាហារ​ទាំង​នោះ មាន​ន័យ​ថា បើ​អ្នក​ចង់​ញ៉ាំ​អាហារមិន​ល្អ​សំរាប់សុខភាព​ គឺ​ស្មើ​​នឹង​ការ​ញ៉ាំ​ទឹក​ឱ្យ​អស់​១​ដប ២​ដប​សិន​ ដើម្បី​ប៉ះ​ប៉ូវ​គ្នា ដូច​នេះ​ អារម្មណ៍​ចង់​ញ៉ាំ​​អាហារ​មិន​ល្អ​សំរាប់​សុខភាព​ក៏​មិន​សូវ​សកម្ម​ជាង​មុន។

    ហាត់ប្រាណ

    ៤. ចង់​ញ៉ាំ​តែ​ពេល​យប់​

    អ្នក​ខ្លះ​ទម្លាប់​ចង់​ញ៉ាំ​ចំណី​នៅ​ពេល​យប់ ភាគ​ច្រើន​ពុំ​​បាន​ផ្តល់​ផល​ល្អ​នោះ​ទេ​សម្រាប់​សុខភាព​។ យ៉ាង​ណា​មិញ លោក​ស្រី​ Stephanie បាន​​ចែក​រំលែក​​វិធី​ពីរ រារាំង​ទម្លាប់​​មិន​ល្អ​ទាំង​នេះ គឺ​ពេល​ណា​ឃ្លាន​ចង់​ញ៉ាំ អ្នក​គួរ​បង្វែរ​​អារម្មណ៍​​ទៅ​​លាប​ថ្នាំ​ក្រចក​ (សម្រាប់​ស្រ្តី) និង​លាប​ដៃ​នឹង​​ឡេ​លាប​​ផ្តល់​សំណើម​ស្បែក (សំរា​ប់បុរស)។ ធ្វើ​ដូច​នេះ ​ធានា​ថា អ្នក​ពុំ​ចង់​ញ៉ាំ​ចំណី​ដោយ​​ដៃ​ជាប់​ថ្នាំ​ក្រចក ឬ​មាន​ក្លិន និង​សំណើម​ឡេ​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ៥. និយាយ​ទៅ​កាន់​ខ្លួន​ឯង​ដោយ​ពាក្យ​ល្អ​ៗ​​

    ការ​សិក្សា​​ផ្នែក​ចិត្ត​សាស្រ្ត​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​និយាយ​ពាក្យ​ល្អ​ៗ​ទៅ​កាន់​ខ្លួន​ឯង​ គឺ​​​ជួយ​​​ទាំង​លើក​ទឹក​ចិត្ត និង​​បង្កើន​ទំនុក​ចិត្ត​ ក្នុង​ការ​បន្ត​សកម្មភាព​វិជ្ជមាន​​ជា​គោល​ដៅ​ល្អ​ៗ​របស់​ខ្លួន។ លោក​ស្រី​ Stephanie បាន​ណែ​នាំ​ថា អ្នក​អាច​សរសេរ​ពាក្យ​សរសើរ​​អំពី​ខ្លួន​អ្នក រួច​​ដាក់​នៅ​ក្នុង​បន្ទប់​ទឹក ឬ​កន្លែង​​ផ្សេង​ទៀត ដែល​អ្នក​អាច​មើល​ឃើញ​រាល់​ថ្ងៃ ដែល​​នេះ​វា​ជួយ​ឱ្យ​ខួរ​ក្បាល​អ្នក​គិត​វិជ្ជមាន​ទៅ​លើ​ខ្លួន​អ្នក ជំរុញឱ្យ​បន្ត​ទម្លាប់​ល្អ​ៗ​សម្រាប់​សុខភាព​ខ្លួន​អ្នក៕ ​​​​​​​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម