ជំងឺប្រកាច់

ជំងឺប្រកាច់​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យកើត​មាន​ជំងឺប្រកាច់​​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺប្រកាច់

ពេលឆ្កែខាំ ប៉ុន្មានថ្ងៃទើបវីរុសឆ្កែឆ្កួតអាចឆ្លងដល់ខួរក្បាល?

វីរុស​ឆ្កែឆ្កួត ជា​វីរុស​គ្រោះ​ថ្នាក់​មួយ​ដែល​អាច​​ចម្លង​ទៅ​មនុស្ស​យើង​ដោយ​សារ​ទឹក​មាត់​របស់​សត្វ​ដែល​ផ្ទុក​វីរុស​នេះ ហើយ​ជា​ទូទៅ វា​ឆ្លង​បន្ទាប់​ពី​ត្រូវ​សត្វ​ខាំ ឬ​ខ្វាច​យើង។ សម្រាប់​ជំងឺ​ឆ្កែ​ឆ្កួត​នេះ អាច​បណ្ដាល​ឲ្យ​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​ស្លាប់​បាន ក្រោយ​ពេល​វីរុស​រាល​ដាល​ពី​កន្លែង​ខាំ​ទៅ​ដល់​ខួរក្បាល​។ ចុះ​ក្រោយ​ពី​ពេល​ត្រូវ​សត្វ​មាន​វីរុស​ឆ្កែឆ្កួត​ខាំ ប៉ុន្មាន​ថ្ងៃ​ទើប​វា​អាច​រាលដាល​ទៅ​ដល់​ខួរ​ក្បាល​យើង? តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញជំងឺទូទៅ និងកុមារ បាន​ឲ្យ​ដឹង​ថា វីរុស​ឆ្កែ​ឆ្កួត​អាច​មាន​សមត្ថភាព​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ៣មិល្លីម៉ែត្រ/ម៉ោង ឬ​ប្រមាណ​ជា ​៨​សង់ទីម៉ែត្រ/ថ្ងៃ។ ក្នុង​ដំណើរ​របស់​វីរុស​ឆ្កែឆ្កួត​នេះ គឺ​វា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ខួរក្បាល​របស់​យើង។ បើ​កន្លែង​ដែល​ត្រូវ​ខាំ​នៅ​ឆ្ងាយ​ពី​ខួរក្បាល ការ​ធ្វើ​ដំណើរ​របស់​មេរោគ​នេះ​រាង​យូរ​បន្តិច​ទើប​អាច​ទៅ​ដល់​ខួរក្បាល​អ្នក​ជំងឺ​បាន។ ឧទាហរណ៍៖ បើ​យើង​ត្រូវ​ឆ្កែឆ្កួត​ខាំ​នៅ​ត្រង់​ជើង វា​នៅ​ឆ្ងាយ​ពី​ខួរក្បាល ដូច​នេះ​វីរុស​ឆ្កែឆ្កួត​ត្រូវ​ការ​ពេល​យូរ​ល្មម​ទម្រាំ​បាន​ទៅ​ដល់​ខួរក្បាល។ លោក​បន្ត​ថា អ្នក​ជំងឺ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​ដែល​វីរុស​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ខួរក្បាល ហើយ​វា​អាច​ហួស​ពេល​ក្នុង​ការ​សង្គ្រោះ​អ្នក​ជំងឺ ពោល​គឺ​ថា នៅ​ពេល​ដែល​វា​រាល​ដាល​ទៅ​ដល់​ខួរក្បាល​បណ្ដាល​ឲ្យ​ចេញ​រោគ​សញ្ញា​ហើយ គ្មាន​ថ្នាំ ឬ​គ្រូពេទ្យ​ណា​អាច​សង្គ្រោះ​អ្នក​ជំងឺ​បាន​ទេ ហើយ​អ្នក​ជំងឺ​នឹង​ស្លាប់​ក្នុង​រយៈ​ពេល ៧-១០​ថ្ងៃ​ក្រោយ​ចេញ​រោគ​សញ្ញា។ រោគ​សញ្ញា​ជំងឺ​ឆ្កែ​ឆ្កួត​ដែល​លេច​ឡើង​ក្រោយ​ឆ្លង​រាល​ដាល​ទៅ​ដល់​ខួរក្បាល​ហើយ​មាន​ដូច​ជា៖ មិន​ស្រេក​ទឹក ស្រៀវ​ស្រាញ​ពេល​ត្រូវ​ខ្យល់ ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម ខាក​ស្ដោះ​ញឹក​ញាប់ ហៀរ​ទឹកមាត់ ជាដើម។ យ៉ាង​ណា​មិញ ក្រោយ​ពេល​សត្វ​មាន​ផ្ទុក​វីរុស​ឆ្កែឆ្កួត​នេះ ខាំ ខ្វាច ឬ​ក្រញៅ យើង​អាច​បង្ការ​វីរុស​បាន​ដោយ​ធ្វើ​តាម​ចំណុច​បន្ទាន់​ខាង​ក្រោម​នេះ​ដូចជា៖ ១. លាងដៃ​នឹង​សាប៊ូឲ្យស្អាត រួចបង្ហូរទឹកលាង​មុខ​របួសពី ១០-១៥ នាទី ២. ប្រើថ្នាំកម្ចាត់មេរោគ ដូចជា អាល់កុល ឬ​បេតាឌីន […]

ស្វែងរក ជំងឺប្រកាច់

ជំងឺប្រកាច់

Seizures (ប្រកាច់)

និយមន័យអ្វី​ទៅ​ជា​ការ​ប្រកាច់? ការ​ប្រកាច់​ គឺ​ជា​ដំណើរ​ការ​មិន​ប្រក្រតី​ភ្លាម​ៗ​នៃ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​សរសៃ​ប្រសាទ​ខួរក្បាល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​លើ​អត្តចរិត​ ចលនា​ អារម្មណ៍ ​និង​ស្មារតី​​ជំងឺ។ ​​បើ​​​ប្រកាច់​លើស​ពី​ ២ ​ដង​ ​ឬ​មាន​ទំនោរ​ទៅ​រក​ការ​ប្រកាច់ដដែលៗ​ហើយ​នោះ​ អ្នក​អាច​មាន​ជំងឺ​ស្កន្ទ ​(ឆ្កួតជ្រូក) ហើយ។ ប្រកាច់​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន​ ហើយ​កំណត់​ទៅ​តាម​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ ក៏​ដូច​ជា​មូលហេតុ​ដែល​វា​កើត​ឡើង​ក្នុង​ខួរ​ក្បាល។ ជាទូទៅ​ ការ​ប្រកាច់​ដែល​គេ​ជួប​ប្រទះ​ គឺ​មាន​រយៈពេល​ ៣០ ​វិនាទី​ ក្នុង​ករណី​ដែល​លើស​ពី​ ៥ នាទី​ គឺ​តម្រូវ​ឲ្យ​មាន​សង្គ្រោះ​បន្ទាន់​។ ប្រកាច់ដោយសារ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ការ​ប៉ះ​ទង្គិច​ខួរក្បាល ​និង​ការ​បង្ក​រោគ​ ដូច​ជា ​រលាក​ស្រោម​ខួរ ​និង​ជំងឺ​ផ្សេង​ទៀត​ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​ការ​ប្រកាច់ ​ហើយ​ភាគ​ច្រើន​ គឺ​មិន​អាច​កំណត់​មូលហេតុ​បាន​នោះ​ទេ។ ដើម្បី​គ្រប់​គ្រង​ការ​ប្រកាច់​នេះ​ គេ​អាច​ប្រើ​ថ្នាំ​ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ។ មួយ​វិញ​ទៀត​ អ្នក​ជំងឺ​អាច​ពិគ្រោះ​ និង​ពិភាក្សា​ជាមួយ​អ្នក​ផ្ដល់​សេវា​សុខភាព​របស់​អ្នក​អំពី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ និង​ផល​ប៉ះពាល់​ផ្សេង​ៗ​អំពី​ថ្នាំ​ព្យាបាល​បាន​។ តើ​ការ​ប្រកាច់​ឧស្សាហ៍​ជួប​ប្រទះ​ដែរ​ឬ​ទេ? គេ​ជួប​ប្រទះ​ជា​ញឹកញាប់​ណាស់​ ហើយ​អាច​កើត​លើ​អ្នក​ជំងឺ​គ្រប់​ភេទ​ និង​គ្រប់​វ័យ ទាំង​ចាស់​ទាំង​ក្មេង ​​ប៉ុន្តែ​គេ​អាច​គ្រប់​គ្រង​ និង​បន្ថយ​កត្តា​ហានិភ័យ​​បាន។ ​សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម​។ រោគសញ្ញា ក្នុង​ករណី​សញ្ញា​មួយ​ចំនួន​អាច​កើត​មាន​ មុន​ពេល​ប្រកាច់​ដូចជា៖ ភ័យ​ភ្លាម​ៗ​ និង​មាន​ការ​ថប់​បារម្ភ មាន​អារម្មណ៍​ឈឺ​ចុកចាប់​ពោះ​ វិលមុខ ព្រិល​ភ្នែក កន្ត្រាក់​ដៃ​ជើង​ភ្លាម​ៗ​ មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន ឈឺ​ក្បាល​ជាដើម​។ សញ្ញា​ដែល​ថា​ការ​ប្រកាច់​នឹង​កើត​មាន​ភ្លាម​ៗ៖ បាត់​ស្មារតី ​និង​វង្វេង​វង្វាន់ មិន​អាច​គ្រប់​គ្រង​ចលនា​សាច់​ដុំ​បាន ហៀរ​ទឹក​មាត់ ដួល​សន្លប់ មាន​អារម្មណ៍​ថា​ជូរ​មាត់​មិន​ដឹង​មូលហេតុ សង្កៀត​ធ្មេញ ខាំ​អណ្ដាត ញាក់​ភ្នែក រអ៊ូ​ងូងៗ មាន​អារម្មណ៍​ឆេវឆាវ មិន​អាច​ទប់​នោម​ និង​លាមក​ខ្លួន​ឯង​បាន។ មូលហេតុមូលហេតុ​នៃ​ការ​ប្រកាច់​មក​ពី​អីខ្លះ? ទំនាក់​ទំនង​នៃ​ប្រព័ន្ធ​ប្រសាទ​ គឺ​ធ្វើ​ឡើង​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​ចរន្ត​អគ្គិសនី​ក្នុង​កោសិកា​សរសៃ​ប្រសាទ​នីមួយ​ៗ ​ប្រសិន​បើ​មាន​ការ​រាំង​ស្ទះ ​ឬ​រំខាន​ណាមួយ​ហើយ ​គឺ​អាច​បង្ក​ជា​ការ​ប្រកាច់​​។ មូលហេតុ​ដែល​គេ​ច្រើន​ជួប​ប្រទះ ​គឺ​ជំងឺ​ស្កន្ទ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា​គ្រប់​អ្នក​ដែល​ប្រកាច់​ទាំង​អស់​សុទ្ធ​តែ​មាន​ជំងឺ​ឆ្កួត​ជ្រូក​ទេ។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស