​វិធីសាស្ត្រ​ងាយៗ​ ជួយ​ឲ្យ​កូន​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព

    ​វិធីសាស្ត្រ​ងាយៗ​ ជួយ​ឲ្យ​កូន​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព

    ប៉ា​ម៉ាក់​គ្រប់​រូប​ តែងតែ​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់​ និង​មាន​រាងកាយ​រឹងមាំ​ជាក់ជា​មិន​ខាន​។​ ​ពិត​ណាស់​​ ថ្វី​ត្បិត​តែ​​ហ្សែន​ ដើរ​តួនាទី​​សំខាន់​មួយ​ក្នុង​ការ​កំណត់​​កម្ពស់​​របស់​ក្មេង​ក៏​ពិត​មែន​ ប៉ុន្តែ​កត្តា​ខាង​ក្រៅ​ ​ជា​ពិសេស​គឺ​អាហារ​ និង​លំហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​ក្មេង​លូត​កម្ពស់​បាន​យ៉ាង​អស្ចារ្យ​ផង​ដែរ។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​កូន​ ​មិន​គួរ​មើល​រំលង​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​ឡើយ​។

    ​​. របប​អាហារ​មាន​តុល្យភាព​

    វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ធានា​ថា​ កូន​​អាច​លូត​កម្ពស់​អតិបរមា​បាន​ គឺ​​​ការ​ផ្ដល់​នូវ​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។​ របប​អាហារ​មាន​តុល្យភាព​ គួរ​តែ​​មាន​ជាតិ​ប្រូតេអ៊ីន​ចម្រុះ​ កាបូអ៊ីដ្រាត​ ខ្លាញ់​ និង​វីតាមីន​ក្នុង​សមាមាត្រ​ត្រឹមត្រូវ​។​ ​បន្ថែម​ពី​នេះ​ ​ចូរ​​កុំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ញឹកញាប់​ពេក​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ស័ង្កសី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​លើ​ការ​លូតលាស់​របស់​ក្មេង​។​ ដូច្នេះ​ហើយ​ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ ដូចជា​សណ្ដែក​ដី​ និង​គ្រាប់​ល្ពៅ​ជាដើម​។​ របប​អាហារ​មាន​តុល្យភាព​​មិន​ត្រឹម​តែ​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​​​ ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ក្មេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​រឹងមាំ​ពី​ខាង​ក្នុង​ផង​ដែរ​។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    . ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន

    ​​​​​សូម្បី​តែ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន​ធម្មតា​ ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កម្ពស់​របស់​កូន​ផង​ដែរ​។​ ការ​បង្រៀន​លំហាត់​ប្រាណ​ធម្មតា​មួយ​ចំនួន​ដល់​កូន​ តាំង​ពី​វ័យ​ក្មេង​ នឹង​ជួយ​ដល់​​ដំណើរការ​នៃ​ការ​លូត​កម្ពស់​របស់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ជាក់ស្ដែង​ ការ​ពត់​ពែន​ខ្លួន​ នឹង​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ ក៏​ដូចជា​ជួយ​​កែ​លម្អ​ឥរិយាបថ​របស់​កូន​ថែម​ទៀត​ផង​។​ ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​អង្គុយ​នៅ​លើ​ឥដ្ឋ​ ដោយ​ដាក់​ជើង​ឆ្ងាយ​ពី​គ្នា​ ហើយ​ឲ្យ​ពួក​គេ​ព្យាយាម​​យក​ដៃ​​ទៅ​ប៉ះ​​ចុង​ជើង​របស់​ខ្លួន​។

    . តោង​​របា

    ប៉ា​ម៉ាក់​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ចាប់​តោង​របា គឺ​​ជា​លំហាត់​ប្រាណ​​មួយ ដែល​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ពូកែ​​​ស័ក្ដិសិទ្ធិ​ ​ពីព្រោះ​វា​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​លូត​កម្ពស់​របស់​កុមារ​។​

    លូតកម្ពស់២

    . លោត​អន្ទាក់

    ​​​​​ការ​លោត​អន្ទាក់​ គឺ​ជា​លំហាត់​ប្រាណ​ដ៏​​រីករាយ​មួយ​សម្រាប់​ក្មេងៗ​ ​ពី​ព្រោះ​វា​មាន​ឥទ្ធិពល​ទៅ​លើ​រាងកាយ​​ទាំង​មូល​របស់​ក្មេង​ រួម​ទាំង​បេះដូង​ និង​ការ​លូត​កម្ពស់​ផង​ដែរ។​ លើស​ពី​នេះ​ វា​ក៏​ជួយ​ឲ្យ​ក្មេង​​មាន​ភាព​សកម្ម​ និង​សុខភាព​ល្អ​ថែម​ទៀត​ផង​។

    . ហែល​ទឹក

    ការ​ហែល​ទឹក​ គឺ​ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ ​​ដែល​ជួយ​ឲ្យ​​ក្មេង​មាន​សុខភាព​ល្អ​ ​និង​រីករាយ​។​ ​ម្យ៉ាង​វិញ​ទៀត​ វា​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពត់​ពែន​ខ្លួន​ ដែល​ជួយ​ពង្រឹង​ដល់​ឆ្អឹង​ខ្នង​ ក៏​ដូចជា​​ជួយ​ឲ្យ​ក្មេង​លូត​កម្ពស់​​បាន​យ៉ាង​ល្អ​ផង​ដែរ​។

    អត្ថបទគួរអាន៖

  • ប៉ាម៉ាក់គិតថាមានរបស់លេងច្រើនជួយកូនឆ្លាត ទំនងមិនត្រឹមត្រូវទេ ព្រោះហេតុផលនេះ
  • ចេះ​ជ្រើសរើស​របស់លេងឲ្យកូនទៅតាមអាយុ ទើប​ផ្ដល់ប្រយោជន៍ច្រើនដល់កូន
  • ក្មេងចូលចិត្តលេងច្រើន មិនអត់ប្រយោជន៍ទេ ជួយក្មេងបានច្រើនណាស់
  • ហេតុផលទាំងនេះហើយ ប៉ាម៉ាក់​គួរជំរុញកូនៗឲ្យហាត់កីឡាខ្លះ កុំឲ្យវក់នឹងទូរសព្ទពេក
  • តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍
  • WHO ​ព្រមានប៉ាម៉ាក់ដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ
  • . គេង​គ្រប់គ្រាន់

    ​​​ការ​គេង​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ មិន​ថា​ចំពោះ​​មនុស្ស​ចាស់​ ឬ​ក្មេង​នោះ​ទេ។​ ប៉ា​ម៉ាក់​ត្រូវ​ប្រាកដ​ថា​ កូន​​បាន​គេង​គ្រប់គ្រាន់​ចំនួន​៨​ម៉ោង​ ក្នុង​មួយ​យប់​ ដើម្បី​ឲ្យ​ពួកគេ​មាន​​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ​។ ​ការ​គេង​បញ្ចេញ​អ័រម៉ូន​លូតលាស់​ ​មាន​ឈ្មោះ​ថា​HGH ដែល​ដើរ​តួនាទី​ដោយ​ផ្ទាល់​ក្នុង​ការ​លូត​កម្ពស់​​។​ ហេតុ​នេះ​ហើយ​ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​លូត​កម្ពស់​របស់​ក្មេង​បាន​ផង​ដែរ​​។

    ចំណុចសំខាន់

    ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​កូន​ ​មិន​គួរ​មើល​រំលង​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​
    ១. របប​អាហារ​មាន​តុល្យភាព​
    ២. លំហាត់​ប្រាណ​ពត់ពែន​ខ្លួន​
    ៣. តោង​របា
    ៤. លោត​អន្ទាក់
    ៥. ហែល​ទឹក​
    ៦. គេង​គ្រប់​គ្រាន់​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 26/05/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម