អាលែកហ្ស៊ីកើតជាញឹកញាប់លើកុមារ ហើយរោគសញ្ញានៃអាលែកហ្ស៊ីបង្កជាការរំខានផ្សេងៗដល់ទាំងអាអូន និងប៉ាម៉ាក់។ ជាក់ស្ដែង អាលែកហ្ស៊ីអាចវិវត្តយឺតៗទៅតាមពេលវេលា ហេតុនេះហើយប៉ាម៉ាក់ចាំបាច់មានការអត់ធ្មត់ ក៏ដូចជាគ្រប់គ្រងរោគសញ្ញាអាលែកហ្ស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់។ យ៉ាងណាមិញ ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបញ្ហាអាលែកហ្ស៊ី ប៉ាម៉ាក់អាចអនុវត្តតាមវិធីសាស្ត្រមួយចំនួនខាងក្រោមនេះ។