backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រព័ន្ធភាពស៊ាំកូនចុះខ្សោយមានសញ្ញាអ្វីខ្លះ? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

ប្រព័ន្ធភាពស៊ាំកូនចុះខ្សោយមានសញ្ញាអ្វីខ្លះ? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ប្រសិន​បើ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ នោះ​កូនតូច​ងាយ​​ប្រឈម​នឹង​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេង​ៗ។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​តាមដាន​​ ក៏​ដូចជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

មូលហេតុ​អ្វី​បាន​ជា​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ

  • កង្វះ​អនាម័យ​ក្នុង​ការ​រស់នៅ អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ ដូចជា​​ជំងឺ​អាសន្ន​រោគ រាករូស គ្រុន​ពោះវៀន និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ដែល​អាច​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​
  • កង្វះ​អាហារូបត្ថម្ភ​សំខាន់​ៗ
  • ស្រ្តេស
  • កង្វះ​លំហាត់​ប្រាណ។ល។
  • សញ្ញា​បញ្ជាក់​ថា​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ

    ប៉ា​ម៉ាក់​អាច​សង្កេត​មើល​សញ្ញា​ទាំង​នេះ ដែល​អាច​បញ្ជាក់​ថា​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ៖

    • ស្រ្តេស និង​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ធម្មតា
    • រាករូស
    • ទល់​លាមក
    • ​បន្ទោបង់​មិន​ទៀងទាត់
    • ហត់នឿយ​គ្រប់​ពេលវេលា
    • ឆ្លង​មេរោគ​ញឹកញាប់​
    • ការ​ឆ្លង​មេរោគ​ស្បែក
    • ដំបៅ​មិន​ងាយ​ជា​សះស្បើយ
    • មិន​ឃ្លាន​អាហារ
    • គ្រុន​ក្តៅ
    • ក្មេង​មាន​ការអភិវឌ្ឍ​យឺតយ៉ាវ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង​ចុះ​ខ្សោយ

    ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ប៉ា​ម៉ាក់​គប្បី​ណែនាំ​ឲ្យ​កូន​ប្រកាន់​ខ្ជាប់​នូវ​បែបបទ​រស់នៅ​ល្អ ដូច​ជា៖

    • ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន វីតាមីន​ ជាតិ​ជាតិ​រ៉ែ​សំខាន់​ៗ
    • ណែនាំ​ឲ្យ​កូន​កាត់បន្ថយ​អាហារ​កែ​ច្នៃ ហឹរ មាន​ខ្លាញ់​ច្រើន​ អាហារ​កំប៉ុង និង​អាហារ​ចៀន។
    • កាត់បន្ថយ​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​
    • ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ
    • លើក​ទឹក​ចិត្ត​ឲ្យ​កូន​រក្សា​អនាម័យ​ខ្លួន​ប្រាណ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់
    • ណែនាំ​ឲ្យ​កូន​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម