ម៉ាក់ៗចូលចិត្តបំពោកម្សៅហុយឲ្យកូនតូច ប្រយ័ត្នគ្រោះថ្នាក់

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ទារក​តូចៗ ក្រោយ​ងូត​ទឹក​រួច ម៉ាក់ៗ​ចូល​លាប​ម្សៅ​ហ៊ុយ​ឲ្យ​ខ្លាំង​ណាស់ ដើម្បី​ការពារ​ស្បែក​មិន​ឲ្យ​មាន​បញ្ហា​កន្ទួល​រមាស់ និង​មាន​ក្លិន​ក្រអូប​ប្រហើរ។ បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​អះ​អាង​ថា មាន​ផល​ប៉ះពាល់​ចំពោះ​ទារក និង​កុមារ​ទៅ​វិញទេ ដោយសារ​តែ​ម្សៅ​ហ៊ុយ​មាន​លាយ​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ថា Talcum។

សារធាតុ Talcum ដែលមាន​ក្នុង​ម្សៅ​ងាយ​នឹង​ហុយ​ចូល​ច្រមុះ​ទារក ទៅ​ដល់​សួត​ច្រើន ដោយសារ​តែ​ច្រមុះ​ទារក​មិន​មាន​រោម​ច្រើន ដើម្បី​ទប់​ទល់​នឹង​ការ​ហុយ​នោះ ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន ដូចជា ក្អករ៉ាំរ៉ៃ រលាកទងសួត រលាកសាច់សួត រលាកបំពង់ក ជំងឺហឺត និង​ឈាន​ដល់​កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​បញ្ជាក់​ថា ម្សៅ​ហុយ​កូន​ក្មេង មាន​ក្រុម​ហ៊ុន​ខ្លះ​មិន​មាន​លាយ​សារធាតុ Talcum នេះ​ទេ ដោយ​ពួក​គេ​ផលិត​ពី​ម្សៅ​ពោត ឬ​ម្សៅ​ធម្មជាតិ​ផ្សេង​ទៀត ១០០% តែ​វា​ក៏​នៅ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សួត​ទារក បើ​ភាគ​ល្អិត​នៃ​ម្សៅ​នោះ​ហុយ​ចូល​ចម្រុះ ទៅ​ដល់​សួត ព្រោះ​សួត​របស់​មនុស្ស​មិន​ត្រូវ​ការ​អ្វី​ទាំង​អស់ ក្រៅ​តែ​ពី​ខ្យល់​អុកស៊ីសែន​មួយ​មុខ​គត់។

ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​ថា មិនមែន​តែ​ម្សៅ​ហ៊ុយ​នោះ​ទេ​ដែល​មាន​ផ្ទុក​សារធាតុ Talcum គឺ​គ្រប់​គ្រឿង​សម្អាង មាន​ផ្ទុក​សារធាតុ​នេះ​ទាំង​អស់។ក្នុង​ករណី​ដែល​ម៉ាក់ៗ​លាប​ម្សៅ​ហុយ​ឲ្យ​ទារក ដើម្បី​ការពារ​បញ្ហា​កន្ទួល​រមាស់​លើ​ស្បែក​កូន ចៀស​វាង​ការ​ហុយ​ចូល​ច្រមុះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំ​ឲ្យ​លាប​តិចៗ​បាន​ហើយ ដោយ​ចាក់​លើ​ដៃ​​យើង ហើយ​លាប​លើ​ខ្នង​ទារក​ថ្នមៗ មិន​ត្រូវ​ចាក់​បំពោក​ឲ្យ​ហុយ​ផ្អោង​ចូល​ច្រមុះ​កូន​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"
Share now :

ត្រួតពិនិត្យថ្ងៃទី 27/12/2019 | កែសម្រួលចុងក្រោយ 27/12/2019

អត្ថបទគួរអាន

ថែទាំកូន

ម៉ាក់ប៉ាថ្មីថ្មោង ពេលកូនកើតមកភ្លាម ត្រូវដឹងរឿងសំខាន់ទាំងនេះ

ត្រួតពិនិត្យដោយ គឹម កាណែល
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
ជំងឺរាក

ពេលកូនចេះអ្វីមួយតែងរមៀត (រាក) ជាធម្មជាតិ ឬមកពីឆ្លងមេរោគ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 09/07/2020 . 1 min read
COVID-19

រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកពេលចូលឆ្នាំខ្មែរ ចំនួន ៥ថ្ងៃ ក្នុងពេលឆាប់ៗ

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 08/07/2020 . 1 min read
អុតស្វាយ

នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read

អ្នកអាចចូលចិត្ត

បើកូនមីញ៉ូបភ្នែកតាំងពីតូច ប៉ាម៉ាក់គួរធ្វើម៉េចទៅ?

ភ្នែក - បច្ចុប្បន្ន​​មាន​ក្មេង​ជា​ច្រើន ជួប​បញ្ហា​ភ្នែក​មីញ៉ូប។ បញ្ហា​មីញ៉ូប​ភ្នែកនេះ​ កើតឡើង​ពីការ​​វិវិត្ដ​ទៅ​មុខ​កាន់​តែ​ខ្លាំង​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ណៃ ទូច

កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

ក្ដៅខ្លួន - ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

ក្រសួងផ្លាស់ប្តូរការវ៉ាក់សាំងតេតាណូស (TT) មកចាក់ប្រភេទនេះវិញ នៅទូទាំងប្រទេស

វ៉ាក់សាំង - កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការ​ផ្លាស់ប្តូរ​វ៉ាក់សាំង​តេតាណូស (TT) ទៅ​ជា​វ៉ាក់សាំង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

រដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យដំណើរការក្លឹបកម្សាន្ត និងខារ៉ាអូខេឡើងវិញ តែត្រូវ…

COVID-19-យោង​តាម​សេចក្ដី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ (KTV) ទាំងអស់​នៅ​...

ត្រួតពិនិត្យដោយ ដេត ធន្នី
ដោយ ទ្រី រ៉ាវី