វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ជំងឺ​រលាក​ទងសួត និង​ជំងឺ​រលាក​បំពង់ក​ងាយ​កើត​មាន​ចំពោះ​កុមារ ឬ​ទារក​តូច​ៗ​ខ្លាំង​ណាស់ ហើយ​វា​បង្ក​ឡើង​ដោយ​វីរុស និង​បាក់តេរី ។ ដូចនេះ​ហើយ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ នឹង​ណែនាំ​ម៉ាក់ប៉ា​ពី​វិធី​ការពារ​កូន​ពី​ជំងឺ​ទាំង​ពីរ​បាន​ខ្លះ​ៗ៖

១- វិធី​ការពារ​កូន​ជំងឺ​រលាក​ទងសួត

– កុំ​ឲ្យ​កូន​ទៅ​ជិត​អ្នក​មាន​ជំងឺ​នេះ
– ឲ្យ​កូន​រស់​ក្នុង​ទី​កន្លែង​មាន​សីតុណ្ហភាព ​និង​បរិយាកាស​សមរម្យ មិន​ក្ដៅ ឬ​មិន​ត្រជាក់​ពេក
– រស់នៅ​ត្រូវ​មាន​អនាម័យ និង​បិទ​ច្រមុះ មាត់ ពេល​មាន​ធូលី​ហុយ​ផ្សែង​កខ្វក់ ឬ កន្លែង​មាន​ក្លិន​មិន​ល្អ
– លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ក្រោយ​ពេល​ប៉ះពាល់​របស់​មិន​ស្អាត
– ពាក់​ម៉ាស់ និង​ខ្ទប់​ច្រមុះ​មាត់ ពេល​មាន​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់

ថែទាំកូន

២- វិធី​ការពារ​កូន​ពី​ជំងឺ​រលាក​បំពង់ក

– ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជំងឺ រលាក​បំពង់ក ព្រោះ​វា​ជា​ប្រភេទ​ជំងឺ​មួយ​ងាយ​ឆ្លង​បំផុត
– ចៀសវាង​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់​ពេក
– ក្រោយ​ញ៉ាំ​អាហារ​រួច ដើម្បី​ឲ្យ​ជាតិ​ផ្អែម ខ្លាញ់​មិន​តោង​ជាប់​ក ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន
– កុំ​បណ្ដោយ​ឲ្យ​កូន​កើត​ជំងឺ​ផ្ដាសាយ ព្រោះ​វា​ជាហេតុ​ងាយ​ធ្វើឲ្យ​រលាក​បំពង់​ក

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​ឲ្យ​អាណាព្យាបាល​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ប្រសិនបើកូនមានរោគសញ្ញាមិនប្រក្រតីណាមួយដើម្បីស្វែងរកមូលហេតុ​ និងព្យាបាលទាន់ពេលវេលា ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 27, 2020 | កែសម្រួលចុងក្រោយ ខែ​មករា 27, 2020

អ្នកអាចចូលចិត្ត