home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កូនទើបកើតគួរដាក់ឲ្យគេងបែបណាទើបល្អ ក្បាលមិនសំប៉ែត?

កូនទើបកើតគួរដាក់ឲ្យគេងបែបណាទើបល្អ ក្បាលមិនសំប៉ែត?

នៅ​ពេល​ទារក​កើត​មក​ភ្លាម អ្វី​ដែល​ម៉ាក់ប៉ា​សង្កេត​មើល​គឺ​អវយវៈ​គ្រប់គ្រាន់​ដែរឬ​ទេ? នៅ​ពេល​ដឹង​ថា​អ្វី​ៗ​ប្រក្រតី​ហើយ​នោះ រឿង​បន្ទាប់​គឺ​របៀប​គេង​របស់​កូន​ដែល​ត្រឹមត្រូវ ដើម្បី​ឲ្យ​ទឹក​ភ្លោះ ឬ​ទឹក​ព្រៃ​នោះ​ចេញ​ឲ្យ​អស់ពេលកូនកើតចេញមក គ្រូពេទ្យតែងតែតម្រូវឲ្យកូនគេងផ្អៀង។ ហើយ​ទម្លាប់​ដាក់​កូនគេង​នោះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ព្រោះ​ជួយ​ឲ្យ​ក្បាលកូន​ស្អាត។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទម្លាប់​គេង​តាំងពី​កើត​មក​ភ្លាមពិតជា​ល្អ និង​ជួយ​ឲ្យ​ក្បាល​កូន​មាន​សភាព​មូល​ល្អ​ស្អាត​ថែម​ទៀត​ផង។ លោក​បាន​បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ជាច្រើន​ព្រោះ​តែ​មិន​ទម្លាប់​តាំងពី​ដំបូង​ៗ ទើប​បណ្ដោយ​ឲ្យ​កូន​គេង​ផ្ងារ រហូត​សំប៉ែត​ក្បាល​ខាង​ក្រោយ ធ្វើឲ្យ​បាត់បង់​សោភណភាព​មួយ​កម្រិត​ទៀត ជាពិសេស​កូន​ស្រី​មើល​ទៅ​មិន​ស្រស់​ស្អាត។

លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ទៀត​ថា ជំហាន​ដំបូង​ការ​ជ្រើសរើស​ខ្នើយ​សម្រាប់​កូន​ដេក​ជាមុន​សិន។ យើង​ត្រូវ​ឲ្យ​កូន​កើយ​ខ្នើយ​ស្ដើង​ទន់ ព្រោះ​ឆ្អឹង​លលាដ៍​ក្បាល​ទារក​នៅ​ខ្ចី​ណាស់ ពេល​ប្រើ​ខ្នើយ​រឹង​អាច​ធ្វើឲ្យ​ក្បាល​របស់​គេ​មាន​សភាព​សំប៉ែត ឬ​ផត​មិន​ស្មើ​គ្នា​ឡើយ។ ចំណែក​វិធី​បន្ទាប់​ទៀត​មាន​ដូចជា៖

– ដាក់​ឲ្យ​កូន​គេង​ផ្អៀង​ឆ្លាស់គ្នា​ទៅមក​ម្ដង​ឆ្វេង ម្ដង​ស្ដាំ ហើយ​បើ​កូន​ត្រឡប់​មក​វិញ​ត្រូវ​រក​អ្វី​កល់​ពី​ខ្នង និង​ដាក់​កូន​ខ្នើយ​ឱប​ពី​មុខ​ឲ្យ​កូន​ឱប
– ចៀសវាង​ឲ្យ​កូន​គេង​ផ្អៀង​ខាង​ដដែល ព្រោះ​អាច​វៀច ឬ​មិន​ស្មើ
– កន្លែង​កូន​ដេក​មិន​គួរ​មាន​ពន្លឺ ឬ​សំឡេង​រំខាន ព្រោះ​កូន​នឹង​ងាក​ទៅ​រក​តែ​ខាង​នោះ
– បើ​កូន​មិន​ព្រម​គេង​ផ្អៀង ត្រូវ​រក​ខ្នើយ​ដែល​មាន​ប្រហោង​កណ្ដាល​មក​ដាក់​ឲ្យ​កូន​គេង
– កុំ​បណ្ដោយ​ឲ្យ​កូន​គេង​ក្នុង​រទេះរុញ ឬ​អង្រឹង​ប៉ាក់ប៉ើក​យូរ​ពេក ព្រោះ​របស់​អស់​ទាំង​នោះ​គ្មាន​កន្លែង​ធំ​ទូលាយ​ប្រែ​ខ្លួន​ឆ្វេង​ស្ដាំ
– ការ​បី​កូន​ត្រូវ​ឆ្លាស់​ម្ដង​ឆ្វេង ម្ដង​ស្ដាំ កុំឲ្យ​ដៃ​ដែល​ទ្រចាំ​ក្បាលកូន​កន្លែង​ដដែល​ៗ
– ពេល​បី​កូន​ត្រូវ​មាន​កំណាត់​ទ្រាប់ កុំឲ្យ​ក្បាល​កូន​ទទួល​សម្ពាធ​ពី​ដៃ​ផ្ទាល់​ៗ​តែ​ម្ដង

ក្នុង​នោះ​លោក​ក៏​បាន​ផ្ដល់​ដំបូន្មាន​ថា បញ្ហា​ក្បាល​សំប៉ែត​របស់​កូន​អាច​ការពារ​បាន បើ​យើង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គេង ចាប់តាំង​ពី​កើត​មក​ភ្លាម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយថ្ងៃទី 12/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x