ម៉ាក់ៗដឹងអត់ ដាក់ឲ្យកូនផ្កាប់មុខក៏មានប្រយោជន៍ដល់អាអូនដែរ

    ម៉ាក់ៗដឹងអត់ ដាក់ឲ្យកូនផ្កាប់មុខក៏មានប្រយោជន៍ដល់អាអូនដែរ

    យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​ទារក​លូតលាស់​ធំ​ឡើង​ៗ ៣-៤ខែ អា​អូន​នឹង​ចាប់​ផ្ដើម​ចេះ​លេង​សើច ញញឹម​ពេល​យើង​និយាយ ឬ​ក្រឡាប់​លេង។ ការ​ចេះ​ក្រឡាប់​នេះ​មិន​មែន​គ្រាន់​តែ​ការ​វិវត្ត​រាងកាយ​របស់​កូន​ទេ តែ​វា​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អា​អូន​ផង​ដែរ។

    ហេតុ​អ្វី​យើង​គួរ​ដាក់​កូន​ផ្កាប់?

    បើ​តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ដាក់​កូន​ផ្កាប់​ជួយ​ឲ្យ​កូន​ចេះ​ប្រើ​សាច់​ដុំ​ស្មា ដៃ​ជើង ក​រហ័ស​រឹង​មាំ ហើយ​កាត់​បន្ថយ​ហានិភ័យ​ទារក​គេង​ស្លាប់ ជួយ​ឲ្យ​ទារក​ប្រើ​ប្រាស់​ខួរ​ក្បាល ភ្នែក​ដើម្បី​មើល​គ្រប់​ជ្រុង​ជ្រោយ​បរិយាកាស​ជុំ​វិញ​ខ្លួន បណ្ដុះ​ប្រាជ្ញា និង​ជួយ​ឲ្យ​ក្បាល​ទារក​មួល​ស្អាត។

    ហេតុ​អ្វី​បាន​ជា​ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​មាន​សារសំខាន់​?

    តាម​ពិត​ទៅ ការ​ដាក់​ឲ្យ​ទារក​ផ្កាប់​ផ្ដល់​ប្រយោជន៏​ច្រើន​ដល់​កូន​ដូច​ជា៖

    • ជួយ​ឲ្យ​ទារក​ងាយ​ចេះ​ក្រឡាប់ លូន និង​ចេះ​ដើរ​ឆាប់
    • ជួយ​ឲ្យ​ទារក​មាន​សុវត្ថិភាព​ពេល​គេង
    • ជួយ​ឲ្យ​សាច់​ដុំ​រឹង​មាំ ដោយ​ទារក​ចេះ​ប្រើ​សាច់​ដុំ ដៃ ជើង លូន​វារ អាច​មាន​សុវត្ថិភាព ហើយ​គេ​អាច​ពត់​ខ្លួន​
    • ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ ងាយ​ដើរ​ខ្យល់ ភើ កាត់​បន្ថយ​ចុក​ពោះ​ដោយ​សារ​មិន​ដើរ​ខ្យល់ ធ្វើ​ឲ្យ​ទារក​អាច​គេង​លក់​ស្រួល។

    នៅ​ពេល​ណា​យើង​គួរ​ដាក់​កូន​គេង​ផ្កាប់?

    យើង​ត្រូវ​ដាក់​កូន​ផ្កាប់​ពេល​ថ្ងៃ ៣-៤​ដង (ម្ដង​ក្រោម​៥​នាទី ហើយ​ត្រូវ​នៅ​ទារក​ជានិច្ច) អាច​ដាក់​មួយ​ថ្ងៃ​១៥-២០នាទី ដាក់​កូន​ផ្កាប់​ពេល​ទារក​មិន​ទាន់​ឃ្លាន។

    ទារកគេងHello_គ្រូពេទ្យ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 07/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត