ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា កំបោរ ឬតំបែរលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា កំបោរ ឬតំបែរលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

វេជ្ជបណ្ឌិត សូ សំណាង បានឲ្យដឹងថា ទម្លាប់អស់ទាំងនោះបើនៅតែអនុវត្តលើទារកតទៅទៀត ប្រៀបដូចបំផ្លាញកូនខ្លួនឯងទៅវិញទេ។ ការលាបប្រេងកូឡានៅពីលើនោះ អាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឲ្យខូចកោសិកាខួរក្បាល។ លោកបន្តទៀតថា ការលាបប្រេងកូឡាប្រេងខ្យល់មានជាតិក្លិន aromatic ក្រៅពីប៉ះពាល់ខួរក្បាល នៅប៉ះពាល់បេះដូង និងខ្យល់ក្នុងសួត ហើយប្រើយូរទៅៗ អាចខូចបេះដូង និងសួតតែម្ដង។
លោកបន្ថែមទៀតថា ក្រៅពីប្រេងកូឡា ប្រេងខ្យល់ ចាស់ៗក៏តែងបង្គាប់បញ្ជាឲ្យយករបស់ដទៃទៀតដូចជាកំបោរ ពន្លៃត្រាំស្រាទៅលាបលើបង្ហើយកូន ដែលទង្វើនេះពិតជាគ្រោះថ្នាក់ខ្លាំង ព្រោះរបស់អស់ទាំងនោះមានជាតិកាត់ និងក្ដៅធ្វើឲ្យប៉ះពាល់ស្បែក រលាក ក្រហម ឡើងអាចម៍ក្របី បើក្មេងលេបចូលពោះវិញអាចបណ្ដាលឲ្យពុល។

វេជ្ជបណ្ឌិតឯកទេសទូទៅ បញ្ជាក់ទៀតថា ទារកទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ ដែលយើងហៅថា «បង្ហើយ» ហើយជាកន្លែង ដែលត្រូវថ្នមបំផុត មិនត្រូវប៉ះពាល់ ឬលើអ្វីផ្ដេសផ្ដាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសាររបស់អស់នោះ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
All About Baby’s Soft Spot
https://www.nationwidechildrens.org/family-resources-education/700childrens/2021/09/all-about-babys-soft-spot
What To Know About Baby’s Fontanelles (aka Soft Spots)
https://health.clevelandclinic.org/fontanelle-baby-soft-spot
Your Baby’s Head
https://www.healthychildren.org/English/ages-stages/baby/Pages/Your-Babys-Head.aspx
កំណែប្រែបច្ចុប្បន្ន
19/06/2024
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ