home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ខែរងាហើយ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក កូនតូចងាយប្រឈមបញ្ហាទាំងនេះ

ខែរងាហើយ កុំបើកម៉ាស៊ីនត្រជាក់ខ្លាំងពេក កូនតូចងាយប្រឈមបញ្ហាទាំងនេះ

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​រដូវ​រងា ដូចនេះ​ម៉ាក់ប៉ា​​គួរ​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​ពី​សុខភាព​កូន​តូច​កាន់តែ​ខ្លាំង ព្រោះ​កូន​ងាយ​នឹង​ប្រឈម​ជំងឺ​ផ្ដាសាយ ហៀរ​សម្បោរ ឬ​អាលែកហ្ស៊ី​ជាមួយ​អាកាស​ធាតុ និង​ធូលី​ដី​ដែល​តោង​ជាប់​នឹង​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់។

វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​ងាយ​នឹង​ឈឺ​ដូចគ្នា ចំណែក​អ្នក​ពេញ​កម្លាំង​ចាប់ពី ១៨-៤០ ឆ្នាំ​ក៏​ជួប​ដែរ គ្រាន់តែ​មិន​ច្រើន​ដូច​វ័យ​ទាំង​២។

លោក​បន្ត​ទៀត​ថា ខែ​នេះ​កូន​តូច​នៅ​ក្នុង​ផ្ទះ ដំឡើង​កម្រិត​ម៉ាស៊ីន​ត្រជាក់ ឬ​ផ្អាក​ប្រើ ដោយ​ងាក​មក​បើក​ទ្វារ ឬ​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល ឬ​កុំឲ្យ​ហប់ ព្រោះ​អាកាសធាតុ​ត្រជាក់​ពី​ក្រៅ​អាច​ជ្រាប​ចូល​ផ្ទះ​ធ្វើឲ្យ​ត្រជាក់​ល្មម​ហើយ។ ចំពោះ​កូន​ទើប​កើត ត្រូវ​នៅ​កន្លែង​មាន​សីតុណ្ហភាព​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ចន្លោះ​ពី ២០ ទៅ ២៣ អង្សាសេ ហើយ​អាកាសធាតុ​ពេល​នេះ​អាច​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​លើ​គ្រឿង​ម៉ាស៊ីន។

ផ្ដាសាយ

ក្រៅពី​ភាព​ត្រជាក់​ដែល​ងាយ​បង្ក​ឲ្យ​មនុស្ស​ឈឺ​ជំងឺ​ផ្ដាសាយ​ហើយ ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​ដែល​មិន​បាន​សម្អាត​ត្រឹមត្រូវ​នាំឲ្យ​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​ស្បែក ច្រមុះ និង​ភ្នែក។ នៅ​ពេល​រន្ធ​ច្រមុះ និង​ភ្នាស​សើម​ក្នុង​រាង​កាយ​ស្ងួត អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ ដោយសារ​ភ្នាសសើម គឺ​ជា​ស្រទាប់​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​ភ្នាស​សើម​ត្រូវ​បាន​រំខាន​ដោយ​ម៉ាស៊ីន​ត្រជាក់ ទើប​ធ្វើឲ្យ​រាងកាយ​ងាយ​ឆ្លង​មេរោគ។

ចំពោះ​បញ្ហា​ភ្នែក​វិញ​ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា នាំ​ឲ្យ​ព្រិល រមាស់ និង​មាន​អារម្មណ៍​ក្រហាយ​ភ្នែក បើ​យើង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ម៉ោង​រាល់ថ្ងៃ។ ដូចនេះ​ក្នុង​រដូវ​រងា​នេះ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ទាំងអស់​គ្នា​កុំ​គួរ​ចេញ​ក្រៅ​ដែល​មាន​ខ្យល់​ខ្លាំង ហើយ​បើ​នៅ​ក្នុង​ផ្ទះ ក៏​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​យូរ​ពេក​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 08/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x