តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ប៉ា​ម៉ាក់​មាន​កូន​តូច​ត្រូវ​ដឹង​វិធី​​​ទាំង​នេះ ​​កុំ​ឲ្យ​កូន​ស្លាក់​អ្វី​មួយ

    ប៉ា​ម៉ាក់​មាន​កូន​តូច​ត្រូវ​ដឹង​វិធី​​​ទាំង​នេះ ​​កុំ​ឲ្យ​កូន​ស្លាក់​អ្វី​មួយ

    ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​បារម្ភ​ចំពោះ​កូន​តូច​ជា​ខ្លាំង​ ​ពី​ព្រោះ​ពួក​គេ​តែងតែ​​ញាត់​វត្ថុ​ផ្សេង​ៗ​ចូល​ក្នុង​មាត់​​ នៅ​ពេល​ដែល​យើង​ធ្វេស​ប្រហែស​តែ​បន្តិច​។ ​ពិត​ណាស់​ ​​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត ​កូន​តូច​​ចូលចិត្ត​រុករក​អ្វី​ដែល​ថ្មី​ ដែល​ធ្វើ​ឲ្យ​​យើង​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​​ជា​និច្ច​ ជាពិសេស​គឺ​ចំណី​អាហារ​ និង​សម្ភារៈ​តូច​ៗ​ដែល​ងាយ​បណ្ដាល​ឲ្យ​កូន​ស្លាក់​។

    ១. តិចនិក​ការពារ​​​កូន​ពី​ការ​ស្លាក់​​អាហារ

    ដើម្បី​បញ្ចៀស​ពី​ការ​ស្លាក់​ដោយ​ការ​ញ៉ាំ​អាហារ​ ប៉ា​ម៉ាក់​គួរ​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ដូច​ខាង​ក្រោម​៖

    • អង្គុយ​ញ៉ាំ​អាហារ៖ កូន​តូច​ច្រើន​តែ​ស្លាក់​អាហារ​ ប្រសិនបើ​ពួកគេ​គេង​ រត់​ ឬ​លេង​អ្វី​មួយ​ពេល​កំពុង​ញ៉ាំ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​ចូល​អង្គុយ​​ចុះ​នៅ​លើ​ឥដ្ឋ​ ឬ​លើ​តុ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាក់។​
    • បង្រៀនកូន​ទំពា​អាហារ​ឲ្យ​ម៉ត់​ល្អ៖ ការ​បង្រៀន​កូន​ឲ្យ​ចេះ​ទំពា​ និង​លេប​អាហារ​ត្រឹមត្រូវ​ នៅ​ពេល​ដែល​ពួកគេ​ញ៉ាំ​អាហារ​ ​គឺ​ជា​ការ​បង្កើត​ទម្លាប់​ល្អ​ដល់​ពួកគេ​ ក៏​ដូចជា​ធ្វើ​ឲ្យ​ពួក​គេ​ជៀស​ផុត​ពី​ការ​ស្លាក់​ផង​ដែរ​​​។
    • ផ្ដល់​អាហារ​ទំហំ​តូច​ៗ៖ ប៉ា​ម៉ាក់​គប្បី​ផ្ដល់​អាហារ​ដែល​មាន​ទំហំ​តូចៗ​ប៉ុន​គ្រាប់​សណ្ដែក​ដល់​កូន​ រហូត​ដល់​ពួក​គេ​ចេះ​ទំពា​បាន​ម៉ត់​ល្អ​ ពី​ព្រោះ​​​​បំពង់​ខ្យល់​​របស់​ពួក​គេ​នៅ​មាន​ទំហំ​តូច​ និង​ពិបាក​ក្នុង​ការ​ទំពា​អាហារ​ដែល​មាន​ទំហំ​ធំៗ​ដោយ​សុវត្ថិភាព​។​
    • ចម្អិន​ ឈូស​ ឬ​កិន​អាហារ​រឹង​ៗ៖ ជាពិសេស​ បន្លែ​ ឬ​ផ្លែឈើ​រឹងៗ​ដូចជា​ការ៉ុត​ និង​ផ្លែ​ប៉ោម​ជាដើម​។​​​​​​

    ស្លាក់គ្រាប់ធញ្ញជាតិ

    ២. តិចនិក​ការពារ​​ពី​ការ​ស្លាក់​ដោយ​សម្ភារៈ​ផ្សេងៗ

    ដើម្បី​ការពារ​កូន​ពី​ការ​ស្លាក់​ដោយ​សម្ភារៈ​ដែល​នៅ​ជុំវិញ​ផ្ទះ​ ប៉ា​ម៉ាក់​​គប្បី​​ទុក​ដាក់​សម្ភារៈ​តូច​ៗ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង​ ជៀស​វាង​ទិញ​សម្ភារៈ​ក្មេង​លេង​ដោយ​ប្រើ​ថ្ម​តូច​ៗ​ ក៏​ដូចជា​​​ទុក​ដាក់​សម្ភារៈ​ដែល​ប្រើ​ថ្ម​​ពិល​នៅ​ទី​តាំង​ដែល​​មាន​សុវត្ថិភាព​។​ ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​ជ្រើសរើស​សម្ភារៈ​ក្មេង​លេង​ទៅ​តាម​វ័យ​របស់​ពួក​គេ​ ​និង​ជៀសវាង​សម្ភារៈ​ណា​ដែល​មាន​បំបែក​តូច​ៗ ឬ​ងាយ​បែក​បាក់​។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 27/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត