ការហូរឈាមបណ្ដាលឲ្យទារកទើបកើតពកក្បាល (Cephalohematoma) ស្ថិតនៅចន្លោះឆ្អឹងលលាដ៍ក្បាល និងស្បែកក្បាលដែលមិនមានប៉ះពាល់ដល់សាច់ខួរក្បាលឡើយ។ ហេតុដូច្នេះហើយកុមារដែលមានបញ្ហានេះមានការលូតលាស់ខួរក្បាលធម្មតា។ Cephalohematoma ដំបូងមានលក្ខណៈទន់ៗ បន្ទាប់មកវាវិវត្តទៅជារឹងបន្តិចម្ដងៗ និងត្រូវការប្រើរយៈពេលយូរ ដើម្បីឲ្យដុំរឹងនោះរលាយបាត់ (អាចច្រើនខែ)។
លោកស្រីបន្តថា ចំពោះបញ្ហាទារកទើបកើតពកក្បាល ដោយសារប៉ះទង្គិចនឹងអាងត្រគាកម្ដាយមានប្រហែល ១-២% កើតលើទារកសម្រាលតាមធម្មជាតិដោយឯកឯង និង៣-៤% សម្រាលដោយធម្មជាតិដែលមានការប្រើឧបករណ៍ជំនួយក្នុងការទាញក្បាលទារក។ បញ្ហាទារកទើបកើតពកក្បាលនេះដែរ ក៏មានផ្ដល់ផលវិបាកដូចជា៖