ក្មេងរពឹសណាស់ នេះតិចនិចបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ

    ក្មេងរពឹសណាស់ នេះតិចនិចបង្ការកូនតូចពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ

    ប៉ាម៉ាកគួររៀបចំផ្ទះឱ្យមានសុវត្ថិភាពមុនពេលអាអូនអាយុ ៦ ខែ ព្រោះចាប់ពីអាយុ ៦ ឡើងទៅ​អា​អូន​នឹងចេះ​វារ អង្គុយ តោងឈរ ដើរ និងចេះរត់ហើយ។ ដោយសារ​ធម្មជាតិរបស់ក្មេង​តូចៗ​គឺចង់ដឹង និងចូលចិត្តរុករក ដែលអាចធ្វើឱ្យអាអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដូចជា ធ្លាក់ ដួល ស្លាក់ រលាក ពុល លង់ទឹក រលំរបស់ពីលើ ឆក់ខ្សែភ្លើង ថប់ដង្ហើមជាដើម។ តើមាន​តិចនិច​អ្វីខ្លះ​ដែល​ប៉ាម៉ាក់អាច​បង្ការ​កូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យបាន?

    ខាងក្រោមនេះជាតិចនិចមួយចំនួនដែលប៉ាម៉ាក់អាចរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អូនតូច៖

    • គ្របព្រីអគ្គិសនីទាំងអស់ ក្នុងបំណងការពារអូនតូចពីការលូកម្រាមដៃចូល ឬយករបស់​ផ្សេងៗ​ញ៉ុក​ចូល។
    • ដាក់គន្លឹះសុវត្ថិភាពទូទឹកកក និងគ្រប់ទ្វារទូទាំងអស់ ការពារ​អាអូន​បើកហើយចូលទៅក្នុង។
    • ដំឡើងទ្វារនៅខាងក្រោម និងខាងលើមាត់ជណ្តើរ ក្រែងអូនតូចឡើង​ ឬ​ចុះជណ្តើរ។
    • ដាក់ជ័រទន់ការពារគ្រប់ជ្រុងតុដែលស្រួចទាំងអស់ដើម្បីការពារអូនតូច​រត់ ឬដើរបុក។
    • ត្រូវលើកខ្សែនានា (ខ្សែភ្លើង ខ្សែចងវាំងននបង្អួច ខ្សែរនាំងបង្អួច…) ឱ្យផុតពីដៃអូនតូច និងយក​គ្រឿងសង្ហារឹមចេញឱ្យឆ្ងាយពីខ្សែទាំងនោះ។
    • ត្រូវដាក់បន្ទះការពាររអិលនៅក្រោមគ្រប់កម្រាលឥដ្ឋ។
    • មិនត្រូវដាំរុក្ខជាតិដែលមានជាតិពុលនៅក្នុងផ្ទះ ឬក្នុងទីធ្លាផ្ទះទេ។
    • ត្រូវកំណត់កម្តៅម៉ាស៊ីនទឹកក្តៅក្នុងបន្ទប់ទឹកត្រឹម ១២០ អង្សារ ឬទាប​ជាងនេះ។
    • ដាក់ថ្នាំ សារធាតុគីមី ឬសារធាតុគ្រោះថ្នាក់ទាំងអស់ឱ្យផុតពីដៃទារក ឬផុតពីភ្នែកទារក។
    • ដាក់ចង្រឹងបង្អួច ខ្លាចអូនតូចចេញតាមបង្អួច។
    • ភ្ជាប់ទូរទស្សន៍ ធ្នើរសៀវភៅ ឬទូផ្សេងៗទៅនឹងជញ្ជាំង ការពារក្រែង​អា​អូនតោង ឬឡើង​ធ្វើឱ្យ​ដួល​រលំពីលើ។
    • គ្របឆ្នុកបើកចង្រ្កាន និងបិទហ្គាសដើម្បីការពារកុំឱ្យអូនតូចបើក​ចង្រ្កាន។
    • បិទទ្វារបន្ទប់ទឹកឱ្យជិត ខ្លាចអូនតូចរអិល ឬលេងទឹក។
    • ដាក់ឧបករណ៍ទប់មាត់ទ្វារដើម្បីទ្វារកៀបម្រាមដៃអូនតូច។
    • ត្រូវដាក់កាំបិត របស់របរធ្ងន់ៗ ងាយបែក ឬមុតស្រួចឱ្យផុតពីដៃអូនតូច។
    • ប្រសិនបើមានអាងហែលទឹក អណ្តូង ស្រះនៅក្នុងទីធ្លាផ្ទះ ប៉ាម៉ាក់ត្រូវធ្វើរបងព័ទ្ធជុំវិញ។
    • ត្រូវដាក់ថង់ឱ្យផុតពីដៃអូនតូច ព្រោះក្មេងៗចូលចិត្ត​យកថង់មកពាក់​​លើក្បាលណាស់​ដែល​អាច​បណ្តាលឱ្យថប់ដង្ហើម។
    • មិនត្រូវឱ្យអាអូនលេងរបស់តូចល្អិតៗទេ ព្រោះក្មេងៗចូលចិត្តយក​របស់​តូចៗដាក់​ចូល​មាត់​ណាស់​។

    តិចនិចបង្ការកូនតូចៗពីគ្រោះថ្នាក់ដោយចៃដន្យ
    គណនាថ្ងៃសម្រាលកូន

    ប៉ាម៉ាក់គួរតែរៀបចំផ្ទះឱ្យមានសុវត្ថិភាពសម្រាប់អាអូនមុនពេលអាអូនកើត ពីព្រោះវា​ត្រូវការ​ពេល​វេលា។ ម្យ៉ាងទៀតទោះអាអូនមិនទាន់ចេះវារ ក៏អាចបង្ការគ្រោះថ្នាក់ផ្សេងៗដូចជា ពេលពរអាអូន ប៉ា​ម៉ាក់អាចរអិលដួលដោយសារកម្រាលឥដ្ឋរអិលជាដើម។ ម្យ៉ាងទៀតទោះ​ជាប៉ាម៉ាក់បានរៀបចំ​ផ្ទះ​ឱ្យមានសុវត្ថិភាពសម្រាប់អូនតូចក៏ដោយ ក៏ប៉ាម៉ាក់ត្រូវតែមើលអាអូនឱ្យបានដិតដល់ដែរ មិនត្រូវឱ្យ​ឃ្លាតពីខ្សែភ្នែកឡើយ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Complete Guide to Baby Proofing Your House
    https://www.pampers.co.uk/baby/baby-proofing/article/baby-proofing-your-home

    Baby Proofing Checklist: Before Baby Comes Home
    https://www.thebump.com/a/checklist-babyproofing-part-1

    How to Childproof Your Home (Babyproofing Checklist)
    https://momlovesbest.com/health/babyproofing

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 23/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត