backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

ម៉ាក់ៗថ្មីថ្មោងដឹងអត់ថា ទារកទើបកើត អាចងូតទឹកលើកដំបូងនៅ​ពេល​ណា?

ការងូតទឹកឱ្យទារកទើបកើតអាចជួយសម្អាតស្នាមប្រឡាក់ឈាម ទឹកភ្លោះ និងសារធាតុពណ៌សៗដែលជាប់លើស្បែកទារក ប៉ុន្តែការងូតទឹកឱ្យទារកភ្លាមបន្ទាប់ពីកើតអាចផ្តល់ផលវិបាកដល់សុខភាព។ តើ​ការ​ងូត​ទឹកឱ្យទារកទើបកើតភ្លាម បន្ទាប់ពីសម្រាលធ្វើឱ្យប៉ះពាល់សុខភាពទារកម៉េចខ្លះ? ហើយពេលណាទើបយើង​អាចងូតទឹកឱ្យទារកទើបកើតបាន?

អង្គការសុខភាពពិភពលោក (WHO) បានណែនាំថា យើងគួររង់ចាំ ២៤ ម៉ោងសិនចាំងូត​ទឹកឱ្យ​ទារក​ទើបកើត។ ការ​ងូត​ទឹក​ឲ្យ​ទារក​ភ្លាម អង្គការ​អន្តរជាតិ​មួយ​នេះ​​ផ្ដល់​ហេតុ​ផល​មួយ​ចំនួន​ដូច​ខាង​ក្រោម​។​

១. សីតុណ្ហភាពរាងកាយ និងកម្រិតជាតិស្ករធ្លាក់ចុះ

ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាល សីតុណ្ហភាព​រាងកាយ​អូនតូច​អាច​ធ្លាក់​ចុះដែលធ្វើឱ្យអូនតូចរងា។ ម្យ៉ាងទៀតភាពតានតឹងនៃការងូតទឹកដំបូងអាចធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ទារកទើបកើតមួយចំនួនធ្លាក់ចុះដែរ​។

២. ខ្វះភាពកក់ក្តៅ និងក្របៅទឹកដោះដំបូង

ការងូតទឹកឱ្យទារកទើបកើតបន្ទាប់ពីសម្រាលរួចអាចរំខានដល់ការបង្កើនភាពជិតស្និទរវាងម៉ាក់ និង​អាអូន ព្រោះក្រោយពេលសម្រាលភ្លាម អាអូនត្រូវដាក់លើទ្រូងម៉ាក់ៗ​ភា្លមដើម្បី​ឱ្យអាអូន​មាន​ភាព​កក់ក្តៅ និងបៅទឹកដោះដំបូង

តាមការសិក្សាបានឱ្យដឹងថា ទារកដែលងូតទឹកក្រោយ ២៤ ម៉ោងបន្ទាប់​ពីសម្រាល ​ឆាប់​បៅ​ដោះ​ម្តាយ​ជាងទារកដែលងូតទឹកភ្លាមៗបន្ទាប់​ពីសម្រាល។

បង្កើនភាពកក់ក្តៅ និងបៅទឹកដោះដំបូង

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣. ស្ងួតស្បែក

សារធាតុពណ៌ស (waxy) ដែលជាប់លើស្បែកទារក​ទើបកើតស្រោបស្បែក​ទារកតាំង​ពីមុន​សម្រាល​ម៉្លេះ ហើយមានតួនាទីផ្តល់សំណើម និងការពារស្បែកទារកពីការឆ្លងបាក់តេរី។

ប្រសិនបើយើងងូតទឹកឱ្យទារកទើបកើតភ្លាមបន្ទាប់ពីសម្រាលនឹងធ្វើ​ឱ្យស្បែកទារកបាត់បង់ស្រទាប់ការពារដែលធ្វើឱ្យស្បែកទារកឆាប់ស្ងួត ប្រេះ និងអាចមានបញ្ហាសើស្បែកដោយសារឆ្លងបាក់តេរី។

យ៉ាងណាមិញ ការងូតទឹកឱ្យទារកទើបកើតអាចប្រែប្រួលតាមលក្ខខណ្ឌសុខភាពរបស់ម៉ាក់ៗ និងទារក។ ប្រសិនបើទារកទើបកើតដែលមានម៉ាក់ៗមានផ្ទុកមេរោគ​ហ៊ីវ (HIV)មេរោគរលាកថ្លើម​ យើងអាច​ត្រូវ​ងូតទឹកឱ្យទារកបន្ទាប់ពីទារកបៅទឹកដោះដំបូង ដើម្បីកាត់បន្ថយ​ហានិភ័យ​ឆ្លងមេរោគដល់បុគ្គលិកមន្ទីរពេទ្យ និង​សមាជិក​គ្រួសារ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម