ប៉ាម៉ាក់ភាគច្រើន ដឹងហើយថា បំបៅកូនដោយទឹកដោះម៉ាក់ៗ ជាវិធីល្អបំផុតក្នុងការចិញ្ចឹមកូន លូតលាស់បានល្អ និងអាចបង្ការជំងឺផ្សេងៗបាន។ ក្នុងទឹកដោះម្តាយ មានផ្ទុកសារធាតុចិញ្ចឹមដ៏អស្ចារ្យ ផ្តល់ផលប្រយោជន៍ល្អសុខភាពកូន។ ការបំបៅកូនដោយទឹកដោះម៉ាក់ៗ ក៏មិនចំណាយប្រាក់កាក់ច្រើនដែរ គ្រាន់តែត្រូវមានអនាម័យបន្តិចបានហើយ។
ប៉ុន្តែ បញ្ហាមួយ គឺប៉ាៗមួយចំនួន អាចមានអារម្មណ៍អវិជ្ជមានខ្លះ ពេលកូនបៅដោះប្រពន្ធ តែកុំច្រឡំ មិនមែនដោយសារច្រណែនកូនទេ។
១- អារម្មណ៍ពិតរបស់ប៉ាៗ ពេលទើបមានកូន
ធម្មតា ប៉ាៗថ្មីថ្មោងអាចមានអារម្មណ៍មិនសូវល្អ ពេលកូនបៅដោះម៉ាក់ៗ ដោយសារមូលហេតុមួយចំនួនដូចជា៖
– ភ័យខ្លាច ខ្លួនឯងនឹងគ្មានពេលវេលា ដើម្បីបង្កើតទំនាក់ទំនងជាមួយកូនឲ្យបានច្រើនដូចប្រពន្ធ។
– អារម្មណ៍មិនគ្រប់គ្រាន់ ជាមួយអ្វីគ្រប់យ៉ាងយើងបានធ្វើចំពោះកូន ដោយគិតថា មិនអាចយកទៅប្រៀបធៀបជាមួយការលះបង់របស់ប្រពន្ធបាន។
– កូនរពឹសពេក រំខានដល់ពេលវេលាខ្លួន ឬពេលវេលាស្និទ្ធស្នាលជាមួយប្រពន្ធ។
– ជឿថា ប្រពន្ធបំបៅកូនទឹកដោះ អាចជួយឲ្យប្រពន្ធកាន់តែមានចំណេះដឹង និងជំនាញល្អជាងមុន។
២- រឿងប៉ាៗអាចធ្វើបាន ពេលកូនបៅដោះម៉ាក់ៗ
ប្រុសៗគួរឈប់ច្រណែនប្រពន្ធខ្លួនបង្កើនទំនាក់ទំនងល្អជាមួយកូន ជាងខ្លួនឯង ព្រោះអំឡុងពេលកូនបៅដោះម៉ាក់ៗ ជាប្តីល្អ នៅតែអាចជួយប្រពន្ធយើង តាមរយៈការងារមួយចំនួនដូចជា៖
– ត្រូវជួយ និងគិតគូរ៖ ការបំបៅកូនដោយទឹកដោះម៉ាក់ៗ គឺជាការងារដ៏លំបាក ដូច្នេះជាប្តីល្អ ត្រូវជួយប្រពន្ធតាមតែអាចធ្វើទៅបាន។ នៅពេលប្រពន្ធកំពុងបំបៅកូន ត្រូវជួយយកខ្នើយ ឬចាក់ទឹកឲ្យផឹក ឬអាចជួយឲ្យកូនផឹកទឹកបន្ទាប់ពីបៅរួច (ទារកបៅដោះម្តាយ ពុំគួរផឹកទឹកទេ លុះត្រាតែគ្រប់អាយុ ៦ខែ)។
– ត្រូវមានភាពស្និទ្ធស្នាលប៉ះពាល់ផ្ទាល់ជាមួយកូន៖ ដូចជា ឱប ងូតទឹកឲ្យកូន ដាក់ឲ្យកូនដេកលើទ្រូង នៅពេលយើងគេងអានសៀវភៅ (លើគ្រែ លើកៅអី) សុទ្ធតែជាគន្លឹះការបង្កើតទំនាក់ទំនងល្អជាមួយកូនបាន អាចនិយាយបានថា គឺស្មើនឹងភាពស្និទ្ធស្នាលដែលប្រពន្ធយើងបំបៅដោះកូនដូចគ្នា។
– ត្រូវចំណាយពេលឲ្យបានច្រើនជាមួយកូន៖ ត្រូវយកកូនទៅដើរលេង នៅពេលកូនទើបចេះដើរ ឲ្យកូនអង្គុយក្នុងរទេះរុញ ពេលចេញទៅក្រៅ ទៅផ្សារ ឬអាចឲ្យលេងនៅលើឥដ្ឋជាមួយយើងក៏បាន។ សកម្មភាពទាំងនេះ ជាឱកាសសម្រាប់ប៉ាៗ និងកូន អាចនៅជាមួយគ្នាបានយូរ។ បើធ្វើកាន់តែច្រើន នឹងកាន់តែមានទំនុកចិត្តថា យើងជាប្តី ក៏មានសមត្ថភាពផ្ទាល់ខ្លួនអាចធ្វើជាឪពុកគេពិតប្រាកដបាន។
អត្ថបទពាក់ព័ន្ធ៖
- ត្រូវបំបៅដោះកូនឲ្យបានប៉ុន្មានខែ ទើបសុខភាពកូនល្អ?
- បៅដោះម៉ាក់ និងម្សៅទឹកដោះគោ ខុសគ្នាម៉េច? មួយណាល្អជាង?
– ឲ្យកូនបៅទឹកដោះម្តាយដោយប្រើដបទឹកដោះគោ៖ អាចឲ្យកូនបៅទឹកដោះម៉ាក់ៗ ដោយប្រើដបទឹកដោះគោ និងបង្កើនចំនួនបៅ ប៉ុន្តែមុនពេលប្រើដបទឹកដោះគោ ត្រូវចាំឲ្យកូនបានអាយុយ៉ាងហោចណាស់ ៤ សប្ដាហ៍ជាមុនសិន ដើម្បីឲ្យកូនមានទម្លាប់ល្អជាមួយក្បាលដោះម៉ាក់ៗ។ យើងត្រូវឲ្យកូនមានអារម្មណ៍ផាសុកភាព ជាមួយនឹងការថែទាំពីការបៅដ៏ពិតប្រាកដ និងបៅដោយដបជ័រ។
សូមកុំប្រើ បើកូនមិនពេញចិត្តនឹងការបៅដោយដបទឹកដោះគោ ប្រើក្បាលជ័រ គឺដូចក្បាលដោះពិតប្រាកដដែរ វាមានគ្រប់រូបរាង និងគ្រប់ទំហំទាំងអស់ ដូច្នេះត្រូវពិសោធមើលថា ប្រភេទណាកូនយើងចូលចិត្តបំផុត។
– ត្រូវអត់ធ្មត់រឿងចង់រួមភេទជាមួយប្រពន្ធ៖ អំឡុងពេលបំបៅ កម្រិតអ័រម៉ូនអឺស្ត្រូសែនទាប ហេតុនេះការបញ្ចេញទឹករំអិល មិនគ្រប់គ្រាន់ពីទ្វារមាស អាចនាំឲ្យមានភាពមិនសុខស្រួល ឬឈឺចាប់នៅពេលរួមភេទ។ អំឡុងពេលនេះ ប្រពន្ធយើងអាចនឹងបាត់បង់ភាពទាក់ទាញខ្លះសម្រាប់យើង ឬប្រពន្ធយើងគ្មានអារម្មណ៍ចង់រួមភេទក៏មាន ហេតុនេះអ្វីអាចធ្វើឲ្យប្រពន្ធមានអារម្មណ៍ល្អនោះ ត្រូវរង់ចាំប្រពន្ធមានទឹករំអិលគ្រប់គ្រាន់វិញ ឬអាចប្រើទឹករំអិលជំនួសបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]