home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន

ម៉ាក់​ៗ​​​​ប្រយ័ត្ន​បន្តិច កូន​បៅ​ទឹកដោះគោ​ពេល​ធំឡើងអាច​​កើតជំងឺ​ទាំង​នេះ​បាន

មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​ទឹក​ដោះ​គោ​ដូចជា ម៉ាក់​គ្មាន​ទឹក​ដោះ មិន​ចេះ​បំបៅ ឬ​ម៉ាក់​មិន​បាន​នៅ​ជាមួយ​កូន​ជាដើម។ ប៉ុន្តែ​ការ​បៅ​ទឹក​ដោះ​គោ​មិន​មាន​សុវត្ថិភាព​ចំពោះ​កូន​ប៉ុន្មាន​ទេ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ។

គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ​បាន​បន្ត​ទៀត​ថា ទារក​ដែល​បៅ​ទឹក​ដោះ​គោ​ច្រើន​តែ​ជំងឺ​ធាត់ នៅ​ពេល​វ័យ​ធំ​លូតលាស់ និង​កើត​​ជំងឺ​លើស​ឈាម ទឹកនោមផ្អែម សរសៃ​ឈាម​បេះដូង ឬ​ក៏​ជំងឺ​ស្រ្តូក (ដាច់សរសៃឈាមខួរក្បាល) ជាដើម។ បាន​ជា​ជំងឺ​នេះ​អាច​យាយី​ចំពោះ​​កូន​បៅ​ទឹក​ដោះ​គោ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន មិន​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។

វេជ្ជបណ្ឌិត ហួរ ដានេរ បាន​លើក​ឡើង​ទៀត​ថា៖ “ទឹក​ដោះ​ម្ដាយ​ងាយ​បំបែក​ជាង មិន​ថា​ជា​ប្រភេទ​មាន​ខ្លាញ់ ប្រូតេអ៊ីន ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ជាង មាន​ប្រព័ន្ធ​ការពារ​សម្រាប់​ជួយ​កុមារ​ពី​ជំងឺ។ មួយ​វិញ​ទៀត​ក្មេង​បៅ​ទឹកដោះ​​​ម្ដាយមាន​ប្រព័ន្ធ​ការពារ​ជំងឺ​អាលែកហ្ស៊ី រាករូស និង​អាច​ជួយ​កាត់បន្ថយ​ជំងឺ​ពេលធំឡើង”

បំបៅដោះកូន

ចំណែក​ទឹកដោះគោ​ខ្លះ​វិញ មាន​ការ​ចម្លង​មេរោគ និង​សារធាតុ​ក្នុង​ទឹកដោះគោ​ផ្អែម​ជាង ហើយ​បើ​ប្រូតេអ៊ីន ខ្លាញ់ វិញ​ក៏​មិន​ងាយ​រំលាយ​ដូច​ទឹកដោះ​ម្ដាយ​ឡើយ។ ចំពោះ DHA ដែល​គេ​ប្រើ​សម្រាប់​លូតលាស់​ក្នុង​ប្រព័ន្ធ​ខួរក្បាល​ក៏​មិន​សូវ​ដូច​ទឹកដោះ​ម្ដាយ​ដែរ។ ដូចនេះ​ហើយ​បាន​ជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ទាំងអស់​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ក៏ ៦ ខែ​ដែរ។

ជា​រួម​ក្មេង​ដែល​បាន​បៅ​ទឹក​ដោះ​ម៉ាក់​ៗ​មាន​សុខភាព​រឹងមាំ​ជាង​ក្មេង​បៅ​ដោះ​គោ ហើយ​សម្រាប់​ផ្នែក​បញ្ញា​ស្មារតី​វិញ​វេជ្ជបណ្ឌិត​រូប​នេះ​មិន​ហ៊ាន​ថា​មួយ​ណា​ឆ្លាត​ជាង​ឡើយ ព្រោះ​គ្មាន​ឯកសារ​ណា​មួយ​មក​បញ្ជាក់។

អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ា​កុំ​ចេះ​តែ​បណ្ដោយ! ឲ្យ​កូន​ម៉ឹម​រហូត​ដល់​ធំ​ពេក ដូច​ធ្វើ​បាប​កូន​ទៅ​វិញ​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 04/06/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x