home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត

កាន់តែទំនើប! ខោទឹកនោមអាអូន មានអ៊ីនធឺណិត ជួយម៉ាក់ៗបានមួយកម្រិតទៀត

ប៉ាម៉ាក់​កាន់តែ​ងាយស្រួល​ហើយ ជាពិសេស​ប៉ាម៉ាក់ថ្មីថ្មោង ទើប​មាន​បេប៊ីដំបូង! ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ថែទាំ​ទារក​របស់​អាមេរិក​មួយ បាន​ណែនាំ​ខោទឹកនោម​ទំនើប ដែល​មាន​អ៊ីនធឺណិត ភ្ជាប់ទៅ​កម្មវិធី​ក្នុង​ទូរស័ព្ទ ជួយ​ប្រាប់​ប៉ាម៉ាក់ នៅពេល​ខោទឹកនោម​សើម ឬពេលបេប៊ីនោម។

ការប្រកាស​ផលិតផល​ថ្មីនេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១៨ ខែ​កក្កដា ២០១៩។ ផលិតផល​នេះ អាច​បញ្ជូន​ព័ត៌មាន​ពីពេលវេលា​គេង និង​ភ្ញាក់ពី​ដំណេក​របស់ទារក ទៅ​កម្មវិធី​ក្នុង​ទូរស័ព្ទ ហើយ​អនុញ្ញាត​ឲ្យ​ម៉ាក់ៗ និង​ប៉ាៗ អាចពិនិត្យ​ព័ត៌មាន​បន្ថែម ដូចជា​ខោទឹកនោម​ប្រឡាក់ និង​ពេលវេលា​បំបៅ​ទារក​ជាដើម។

ផលិតផល​ខោទឹកនោម​នេះ ប្រើប្រាស់​ប្រព័ន្ធ Lumi ដែល​អាចរក្សា​ទិន្នន័យ និង​ការប្រើប្រាស់ ដូចគ្នា​នឹង​ប្រព័ន្ធ​សន្ដិសុខ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ។ ប៉ុន្ដែ​ក្រុមហ៊ុន ពុំបាន​បញ្ជាក់​ពីតម្លៃ​ប្រព័ន្ធ​ផលិតផល​ខោទឹកនោម​នោះទេ។

អត្ថបទពាក់ព័ន្ធ៖ តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

ខោទឹកនោម​ទំនើបនេះ នឹង​ដាក់លក់នៅ​ខែ​កញ្ញា ឆ្នាំ​២០១៩ ខាង​មុខ។ ក្រុម​ការងារ​ផ្នែកស្រាវជ្រាវ និង​ទីផ្សារ ព្យាករថា ផលិតផល​ខោទឹកនោម​ទារក​នេះ នឹង​អាច​រកចំណូល​រហូត​ដល់ ២,៥​ប៊ី​លាន​ដុល្លារ នៅ​ត្រឹមឆ្នាំ​២០២៤ ខាង​មុខ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និង​ប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 19/07/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត