home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

របៀបហាលថ្ងៃទារកឲ្យបានត្រឹមត្រូវ ពេលកើតខាន់លឿង

ទារក​​ទើប​កើតមក​ភាគច្រើន​ប៉ាក់​ម៉ា​តែង​នាំ​យក​ទៅ​ហាល​ថ្ងៃ ទោះជា​គ្មាន​ ឬ​មាន​បញ្ហា​លឿង។ តែ​អ្នក​ខ្លះ​អត់​ដឹង​ថា​ការ​អាំង​ថ្ងៃ​នោះ​មាន​ន័យ​បែប​ណា ឬ​ទទួល​បាន​ប្រយោជន៍​អ្វី​ខ្លះ​ឡើយ។

ដើម្បី​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​អាំង​ថ្ងៃ គឺដើម្បីបង្ការ និងព្យាបាល​ទារក​កើត​មក​មាន​កើត​ខាន់​លឿង ហើយ​ទារក​ដែល​មាន​ខាន់​លឿង​កម្រិត​ស្រាល​ប៉ុណ្ណោះ​ទើប​អាច​ព្យាបាល​ដោយ​ការ​អាំង​ថ្ងៃ​នេះ​បាន។ ចំពោះ​ទារក​ដែល​គ្មាន​បញ្ហា​នេះ ក៏​អាច​យក​ទៅ​អាំងថ្ងៃ​បាន​ដែរ ព្រោះ​ធ្វើ​ឲ្យ​រាងកាយ​ទារក​ស្រូបវីតាមីន D ពីពន្លឺថ្ងៃបាន​ល្អ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

អត្ថបទពាក់ព័ន្ធ៖ រឿង​គួរ​បារម្ភ បើ​កូនតូច​កើត​លឿង

ហាលថ្ងៃកូន

ចំពោះ​កូន​កើត​លឿង លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ហាលថ្ងៃ​ឲ្យ​ទារក​កើតខាន់​លឿង​ក្នុង​កម្រិតស្រាល ដែល​អត្ថប្រយោជន៍​គឺ​អាច​កាត់បន្ថយ​លឿង។ ក្នុង​នោះ​ដែរ ការ​ហាល​ថ្ងៃ​ឲ្យ​ទារក​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​មាន​កម្ដៅ​ក្ដៅ​ល្មម​ត្រឹម​ម៉ោង ៧ រហូត​ដល់​ម៉ោង ៨ ព្រឹក និង​​​មិន​​​ត្រូវ​​​ឲ្យ​ភ្នែក​កូនប៉ះ​ពន្លឺ​ថ្ងៃ​នោះ​ទេ ព្រោះ​ប៉ះពាល់​ដល់​ការ​មើល​ឃើញ។

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អាំង​ថ្ងៃ​ឲ្យ​ទារក​ត្រឹមត្រូវ គឺ​មិនមែន​ស្លៀកពាក់​ឲ្យ​ទារក​ជិត​ឈឹង ហើយ​មាន​ដណ្ដប់​ភួយ​ពី​លើ​ទៀត​នោះ​ទេ។ យើង​គួរតែ​ដាក់​ទារក​ហាល​ថ្ងៃ​ដោយ​គ្មាន​សម្លៀកបំពាក់ តែ​អាច​ស្លៀក​ខោ​ទឹកនោម​ឲ្យ​ទារក​បាន ហើយ​ប្រសិន​បើ​មាន​អាកាសធាតុ​ត្រជាក់ យើង​អាច​រក​អ្វី​មក​បិទបាំង​ពី​ចំហៀង​ៗ​បាន។

“មាន​ម៉ាក់​ប៉ា​ខ្លះ​គាត់​ដឹង​ត្រឹម​តែ​ថា​អាំង​ថ្ងៃ​កូន តែ​មិន​ដឹង​ពី​របៀប​អាំង​ថ្ងៃ​ត្រឹមត្រូវ​ឡើយ ដោយ​យក​កូន​ទៅ​អាំង​ថ្ងៃ​ទាំង​សម្លៀក​បំពាក់ ធ្វើ​បែប​នេះ​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ជ្រាប​ចូល​ទៅ​ស្បែក​កូន​បាន​ល្អ​ទេ”។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 14/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x