តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

    ឆាប់មានរដូវក្រោយសម្រាល អាចប៉ះពាល់គុណភាពទឹកដោះម៉ាក់ៗអត់?

    ចំពោះ​មនុស្ស​ស្រី វដ្ដ​រដូវ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​យើង​ដឹង​ពី​បញ្ហា​សុខភាព​ដោយ​ធម្មជាតិ តែ​ពេល​ចាប់​ផ្ដើម​ពពោះ​ក្លាយ​ជា​ម៉ាក់​មួយ​រូប រដូវ​នឹង​បាត់​មួយ​រយៈ​ពេល​សិន ក្រោយ​សម្រាលទើប​អាច​មាន​រដូវ​វិញ។ ប្រសិន​បើ​ម៉ាក់​ៗ​កំពុង​បំបៅ​ដោះ​កូន ហើយ​មាន​រដូវ​ត្រឡប់​មក​វិញ វា​អាច​ប៉ះពាល់​ដល់​គុណភាព​ទឹក​ដោះ​ឬ​អត់?

    ក្រោយ​សម្រាល​កូន​រួច​ហើយ ស្ត្រី​អាច​មាន​រដូវ​វិញ​ចន្លោះ​ពី​ ៦-៨សប្ដាហ៍ សម្រាប់​ម៉ាក់ៗ​មិន​បំបៅ​ដោះ​កូន។ ចំណែក​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ពេល​វេលា​មាន​រដូវ​ត្រឡប់​មក​វិញ​អាចយូរជាងនេះ និង​មាន​ភាព​ខុស​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

    លោក​បន្ត​ថា ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់​ទឹក​ដោះ​ម្ដាយ។ ក្រោយ​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួល​ខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​អា​អូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រសជាតិ​ប្រែ​ប្រួល​សម្រាប់​អា​អូន ជា​ហេតុ​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​អា​អូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ ឬ​ចំនួន​បៅ​ជា​ដើម​។

    តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា សមាសធាតុ​ទឹក​ដោះ​ម្ដាយ​ប្រែប្រួល​នៅ​ពាក់​កណ្ដាល​វដ្ដ​រដូវ ជាហេតុ​បណ្ដាល​ឲ្យ​ទឹក​ដោះ​បាត់បង់​ជាតិ​ផ្អែម ប្រែ​ជា​ប្រៃ​វិញ។ អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ និង​រៀប​នឹង​មាន​រដូវ កម្រិត​អឺស្ត្រូហ្សែន និង​ប្រូហ្សេស្តេរ៉ូន ប្រែ​ប្រួល​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​សុដន់ និង​ទឹក​ដោះ​ម៉ាក់ៗ។ នៅ​ពេល​អ័រម៉ូន​អឺស្ត្រូហ្សែន​ឡើង​ខ្ពស់ ប៉ះពាល់​ដល់​ផលិតភាព​ទឹក​ដោះ​ម្ដាយ ហើយ​ម៉ាក់​ៗ​អាច​មាន​អារម្មណ៍​តឹងៗ​សុដន់។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ បន្ថែម​ទៀត​ថា ទោះ​ជា​ការ​មក​រដូវ​ក្រោយ​សម្រាល​អាច​ប៉ះពាល់​ដល់​បរិមាណ និង​រសជាតិ​ទឹក​ដោះ​ម៉ាក់​ៗ​ក៏​ដោយ ក៏​ទឹក​ដោះ​ម្ដាយ​នៅ​តែ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​មាន​សុខភាព​ល្អ​សម្រាប់​កូន។

    បំបៅដោះ Hello គ្រូពេទ្យ

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត