១. លេបខ្យល់ចូលពោះ
ការលេបខ្យល់បន្ថែមចូលពោះ មិនត្រឹមតែធ្វើឲ្យកូនហើមពោះប៉ុណ្ណោះទេ ថែមទាំងអាចបណ្ដាលឲ្យកូនចង្អោរ និងបាត់បង់ចំណង់អាហារទៀត។ ក្មេងខ្លះលេបខ្យល់ចូលពោះ នៅពេលដែលពួកគេកើតអារម្មណ៍ធុញថប់ ឬពេលបារម្ភរឿងអ្វីមួយ។ ក្នុងករណីនេះ ប៉ាម៉ាក់បង្រៀនកូនឲ្យដកដង្ហើមវែងៗ ពេលកូនភ័យ ឬបារម្ភ ឬអាចប្រើថ្នាំបំបាត់ការហើមពោះតាមការណែនាំរបស់គ្រូពេទ្យក៏បាន។
២. ទល់លាមក
នេះជាបញ្ហាដ៏ធំមួយក្នុងចំណោមក្មេងៗ ពិសេសក្មេងដែលញ៉ាំម្សៅទឹកដោះគោ នៅពេលអាអូនដល់វ័យចេះចូលបន្ទប់ទឹកជុះខ្លួនឯង។ មូលហេតុទូទៅមួយ កុមារអាចនឹងទប់មិនព្រមបន្ទោរបង់ពេលទៅសាលា ព្រោះពួកគេមិនទម្លាប់ប្រើបន្ទប់ទឹកនៅសាលា (ឬ សម្រាប់ក្មេងតូចៗ អាចមិនព្រមជុះតាមការបង្រៀន potty training ជាហេតុអាចនាំឲ្យទល់លាមក និងហើមពោះ។ល។ ដូចនេះ ម៉ាក់ប៉ាគួរបន្ថែមអាហារមានជាតិសរសៃ ឬឲ្យអាអូនញ៉ាំទឹកឲ្យច្រើន ដើម្បីស្រួលជុះ ហើយបើកូនទល់លាមកយូរ គួរពិគ្រោះជាមួយគ្រូពេទ្យ។