វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ភាគច្រើនជំងឺអាប់សែសុដន់កើតឡើងលើស្ត្រីបំបៅដោះកូន។ តើម៉ាក់ៗបំបៅដោះត្រូវធ្វើអ្វីខ្លះដើម្បីបង្ការខ្លួនពីការកើតជំងឺអាប់សែសុដន់?
ស្វែងយល់ពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ
ម៉ាក់ៗកំពុងបំបៅដោះកូនអាចការពារជំងឺអាប់សែសុដន់ដោយ៖
- សម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះជាប្រចាំជាមួយសាប៊ូដែលមានជាតិកាត់កម្រិតខ្សោយ និងទឹក រួចជូតថ្នមៗជាមួយកន្សែងស្អាត ជាពិសេសពេលមានរបួស ឬដាច់រលាត់
- ចៀសវាងពាក់អាវ ឬអាវទ្រនាប់តឹងពេក
- លាបប្រេងដូងផ្តល់សំណើមដល់ស្បែកជុំវិញក្បាលដោះ និងក្បាលដោះដើម្បីការពារការប្រេះ តែត្រូវជូតសម្អាតឱ្យស្អាតល្អមុនពេលឱ្យអូនតូចបៅ
- ឧស្សាហ៍លាងដៃ កុំឱ្យឆ្លងបាក់តេរី
- ឱ្យអូនតូចបៅឱ្យអស់ទឹកដោះពីសុដន់ម្ខាងៗ ចៀសវាងការស្ទះទឹកដោះ
- រក្សាអនាម័យឲ្យកូនស្អាតជាប្រចាំ
- នៅពេលបំបៅដោះកូន ម៉ាក់ៗត្រូវប្រាកដថាអូនតូចបៅបានត្រឹមត្រូវ និងត្រូវផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់ដល់អូនតូច ដើម្បីជំរុញឱ្យអូនតូចបៅបានច្រើន និងមិនខាំក្បាលដោះ
- បន្ទាប់ពីបំបៅដោះរួច ម៉ាក់ៗត្រូវជូតសម្អាតក្បាលដោះ និងស្បែកជុំវិញក្បាលដោះឱ្យស្អាត ព្រមទាំងទុកឱ្យស្ងួត