សម្រាប់ម៉ាក់ៗដែលមានកូនអាយុចាប់ពី ៦ខែឡើង គឺអាចបន្ថែមអាហារក្រៅឲ្យកូនញ៉ាំក្រៅពីការបំបៅដោះ ឬបៅទឹកដោះសិប្បនិមិត្ត។ ត្រី សាច់ ស៊ុត និងសណ្ដែក សុទ្ធតែជាប្រភពនៃប្រូតេអ៊ីន ក៏ដូចជាវីតាមីន និងរ៉ែផ្សេងៗទៀត ល្អចំពោះសុខភាពកូន។ កុមារមានអាយុចាប់ពីពីរទៅបីឆ្នាំ គួរតែមានរបបអាហារសម្បូរប្រូតេអ៊ីនមួយពេលក្នុងមួយថ្ងៃ។
យ៉ាងណាមិញក៏មានដែរ កូនដែលរើសអាហារ មិនសូវចង់ញ៉ាំអាហារបន្ថែម ដែលអាចធ្វើឲ្យម៉ាក់ៗឈឺក្បាល និងមានក្ដីបារម្ភថាកូនអាចខ្វះប្រូតេអ៊ីន។ ដើម្បីដោះស្រាយបញ្ហានេះ ម៉ាក់ៗមួយចំនួនបានជ្រើសរើសប្រើម្សៅទឹកដោះគោ ឬម្សៅទឹកដោះពពែ ទៅតាមលទ្ធភាព។
ប៉ុន្តែម៉ាក់ៗក៏គួរដឹងដែរថា ប្រូតេអ៊ីននៅក្នុងទឹកដោះពពែមានទំហំតូចជាង និងទន់ជាង ប្រូតេអ៊ីននៅក្នុងម្សៅទឹកដោះគោ ដែលកត្តាទាំងនេះធ្វើឲ្យប្រព័ន្ធរំលាយអាហារកូនងាយរំលាយប្រូតេអ៊ីនទាំងនោះបានលឿន។ មិនត្រឹមតែប៉ុណ្ណោះ ម៉ាក់ៗមិនសូវបារម្ភរឿងកូនមានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។